រឿង៦យ៉ាងដែលត្រូវធ្វើមុនពេលផាត់មុខដើម្បីកុំឲ្យខូចស្បែក
- 2017-11-17 04:59:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿង៦យ៉ាងដែលត្រូវធ្វើមុនពេលផាត់មុខដើម្បីកុំឲ្យខូចស្បែក
ការផាត់មុនថ្វីបើ ជួយលើកសម្រស់ឲ្យបានស្រស់ស្អាតមួយកម្រិត តែវាក៏ជាអ្នកបំផ្លាញស្បែកមុខឲ្យខូចហើយឆាប់ចាស់ផងដែរបើអ្នកឧស្សាហ៍ផាត់ញឹកញាប់។ ប៉ុន្តែយើងមានវិធីសាស្ត្រការពារពីបញ្ហាអស់ទាំងនេះ ដោយគ្រាន់តែអនុវត្ត ៦វិធីនេះរៀងរាល់មុនពេលផាត់មុខ។
ជំហានទី១៖ លាងមុខ
លាងសំអាតមុខជាមួយហ្វូមលាងមុខ ដែលលាងជម្រះធូលីដីដែលកកជាប់លើផ្ទៃមុខចេញឲ្យបានស្អាត។ អ្នកគូរជ្រើសរើសហ្វូមលាងមុខតាមប្រភេទស្បែករបស់អ្នក ដូចជាសម្រាប់មុខខ្លាញ់ ស្ងួតឬស្បែកប្រតិកម្មជាដើម។
ជំហានទី២៖ ដុះមុខនិងស្រ្កាប
បន្ទាប់ពីលាងមុខរួចអ្នកគួរតែប្រើស្ក្រាបដុសមុខ (Facial scrub) ដើម្បីដុសជម្រះកោសិកាចាស់ៗដែលងាប់ លើស្បែកមុខនិងធ្វើឲ្យស្បែកមុខទន់ហើយស្រស់ស្រាយជាងមុន។ ម្យ៉ាងទៀតវាក៏ជួយឲ្យការផាត់មុខឆាប់ចូលម្សៅផងដែរ។
ជំហានទី៣៖ ប្រើទឹកបន្តឹងស្បែកមុខ (Toner)
ក្រោយពីស្ក្រាបមុខរួច ជូតមុខឲ្យស្ងួតដោយថ្នមៗ រួចចាប់ផ្ដើម លាបទឹកបន្តឹងស្បែកមុខ។ អ្នកអាចយកសំឡី និងចាក់ទឹក Tonerលើ រួចជួតផ្ដិតៗពេញផ្ទៃមុខ។ Toner ជួយការពារមិនឲ្យស្បែកមុខយារធ្លាក់និងមើលទៅឆាប់ចាស់។
ជំហានទី៤៖ ប្រើក្រែម Moisturizer
Moisturizer ជាក្រែមរក្សាសំណើមលើផ្ទៃមុខដែលចាំបាច់បំផុតសម្រាប់រក្សាស្បែកមុខឲ្យនៅក្មេងជាងវ័យ។ តែពេលលាបត្រូវប្រយ័ត្ន កុំលាបឲ្យច្រើនហួសពេក គួរតែលាបក្នុងបរិមាណល្មម។
ជំហានទី៥៖ ប្រើទឹកបាញ់មុខ (Facial Mist)
ក្រោយពីលាបក្រែម Moisturizer រួចមកគូរប្រើទឹកបាញ់មុខFacial Mist ដើម្បីទទួលបានស្បែកភ្លឺរលោងនិង ជួយដល់ស្បែកមុខស្រូបយក Moisturizer បានលឿន។
ជំហានទី៦៖ ចាំមួយសន្ទុះដើម្បីឲ្យក្រែមនិងទឹកបាញ់នោះជ្រាប
មិនគួរប្រញាប់ផាត់មុខភ្លាមៗពេកទេ គួរទុកឲ្យគ្រឿងសម្អាងថែរក្សាស្បែកនោះជ្រាបចូលទៅក្នុងស្បែកសិនសឹមផាត់មុខ។