ប្រសិទ្ធភាព​ប្រេង​ល្ហុងខ្វង​ចំពោះ​សម្រស់​នារី ពិតជា​អស្ចារ្យ​ណាស់!

  • 2017-11-16 02:30:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រេង​ល្ហុងខ្វង​ពិត​ជា​មាន​សមត្ថភាព​អស្ចារ្យ​ក្នុង​ការ​ជួយ​ផ្នែក​សម្រស់ ហើយ​នេះ​ជា​វត្ថុធាតុ​ដើម​ដែល​មនុស្ស​ស្រី​ខ្វះ​វា​មិន​បាន។ ចង់​ដឹង​ថា​មាន​ប្រសិទ្ធភាព​អ្វី​ខ្លះ សូម​តាមដាន​ខាងក្រោម​នេះ៖

១.ជួយ​រក្សា​ស្បែក​ស្ងួត៖ ប្រេង​ល្ហុងខ្វង​មាន​សមត្ថភាព​ពិសេស​អាច​ជួយ​ព្យាបាល​បញ្ហា​ស្បែក​ស្ងួត​បាន ដោយ​ជ្រាប​ចូល​ទៅ​ក្នុង​ស្បែក​យ៉ាង​ជ្រៅ និង​ចិញ្ចឹម​វា​អាស៊ីដ​ខ្លាញ់​មាន​សុខភាព​ល្អ​ពី​ស្រទាប់​ស្បែក​ខាង​ក្នុង​រហូត​ដល់​ខាង​ក្រៅ។

២.បណ្ដុះ​សក់៖ បន្ថែម​ពី​លើ​ការ​លើកកម្ពស់​សុខភាព​ស្បែក​ប្រេង​ល្ហុងខ្វង​ក៏​មាន​ប្រយោជន៍​សម្រាប់​សក់​ដែរ។ វា​អាច​ជួយ​កែខៃ​បញ្ហា​សក់​ស្ងួត​ឲ្យ​រឹងមាំ​ឡើង​វិញ ហើយ​សក់​កាន់តែ​ស្រស់ស្អាត​និង​ភ្លឺ​ចាំង។

៣.កាត់​បន្ថយ​ស្នាម​ជ្រួញ៖ ប្រេង​ល្ហុងខ្វង​អាច​ជំរុញ​ការ​ផលិត​អេឡិចស្ទីន និង​កូឡាជែន។ វា​មាន​ប្រសិទ្ធភាព​ក្នុង​ការ​បន្ថយ​ដំណើរ​ការ​នៃ​ស្បែក​ចាស់​ៗ។ មុន​ពេល​ចូល​គេង​គួរតែ​យក​ប្រេង​នេះ​មក​លាប​​ថើៗ​ត្រង់​ស្បែក​មាន​ស្នាម​ជ្រួញ ២ សប្ដាហ៍​ក្រោយ​អ្នក​នឹង​ភ្ញាក់ផ្អើល​ជាមួយ​លទ្ធផល។

៤.ទប់ស្កាត់​សង្វារ៖ អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ គឺ​លាយ​ប្រេង​ល្ហុងខ្វង​ឆៅ ១ ស្លាបព្រា​ជាមួយ ប្រេង​អាល់ម៉ុល ២ ស្លាបព្រា។ ប្រើ​ល្បាយ​នេះ​ម៉ាស្សា​តំបន់​ដែល​រង​ផល​ប៉ះពាល់​ជា​រៀងរាល់ថ្ងៃ ហើយ​អ្នក​នឹង​សម្គាល់​ឃើញ​ស្នាម​អាក្រក់​មើល​ទាំង​នោះ​បាត់​ទៅ​ម្ដង​បន្តិចៗ។

៥.បំបាត់​អាការៈ​ឈឺចាប់​សាច់ដុំ៖ ប្រេង​ល្ហុងខ្វង​អាច​ជួយ​បង្កើន​ចរន្ត​ឈាម​ក្នុង​រាងកាយ។ នោះ​ហើយ​ជា​មូលហេតុ​ដែល​វា​មាន​ប្រសិទ្ធភាព​ខ្លាំង សម្រាប់​ការ​កាត់​បន្ថយ​អាការៈ​ឈឺចាប់​សាច់ដុំ។ គ្រាន់តែ​ប្រើ​ប្រេង​នេះ ម៉ាស្សា​តំបន់​ឈឺចាប់ នោះ​ការ​ឈឺចាប់​នឹង​រលាយ​បាត់៕

ចុចអាន៖អស្ចារ្យ! អាហារ ១២ ប្រភេទ​នេះ ​ជួយ​ស្បែក​ស្រ្តី​ឲ្យ​មាន​ពន្លឺ​ស​រលោង​ពី​ខាង​ក្នុង

អត្ថបទ៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម