អស្ចារ្យ! អាហារ ១២ ប្រភេទ​នេះ ​ជួយ​ស្បែក​ស្រ្តី​ឲ្យ​មាន​ពន្លឺ​ស​រលោង​ពី​ខាង​ក្នុង

  • 2017-11-03 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្ត្រី​ចង់​បាន​ស្បែក​ភ្លឺ ហើយ​ជា​រឿយៗ​ពួក​គេ​សង្ឃឹម​ទៅ​លើ​គ្រឿង​សម្អាង​ច្រើន ដោយ​មិន​គិត​ពី​ការ​ញ៉ាំ​អាហារ​ធម្មជាតិ​។ ១២ ប្រភេទ​អាហារ​នេះ​អាច​ជួយ​បំប៉ន​ស្បែក​ឲ្យ​មាន​ភាព​ភ្លឺ​រលោង និង​ស​ស្អាត​ចេញ​ពី​ខាងក្នុង​ស្បែក៖

១.ទឹក​ដោះគោ

ទឹកដោះគោ គឺជា​អាហារ​ដែល​មិន​ត្រឹម​តែ​ផ្តល់​សារធាតុ​ចិញ្ចឹម​រាងកាយ​នោះ​ទេ ប៉ុន្តែ​វា​ថែម​ទាំង​ផ្តល់​​ផល​ល្អឥតខ្ចោះ​សម្រាប់​ស្បែក និង​សក់​ផងដែរ។ ទឹកដោះគោ​មាន​វីតាមីន B2 ត្រូវ​បាន​គេ​ស្គាល់​ផង​ជា riboflavin ដែល​ផលិត glutathione ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​មាន​ឥទ្ធិពល ដើម្បី​ថែទាំ​បង្កើត​ជាជាលិកា​ឡើង​វិញ។

២.គ្រាប់ល្ពៅ

ល្ពៅ គឺជា​អាហារ​ល្អ​​បំ​ផុត​សម្រាប់​ជំនួយ​ដល់​ស្បែក​ឲ្យ​ស្រស់​ស្អាត។ គ្រាប់ល្ពៅ​មាន​ជាតិស័ង្កសី​ជាច្រើន​ដែល​មាន​ជាតិ​ខ្លាញ់​ដ៏​សំខាន់​រួមមាន អូមេហ្គា 3, អូមេហ្គា 6 និង​អូមេហ្គា 9។

៣.សូកូឡា

សូកូឡា​ផ្តល់​ឲ្យ​អ្នក​នូវ​ស្បែក​ទន់ និង​រលោង ដែល​វា​ចូល​ទៅ​ជួសជុល​ពី​ខាង​ក្នុង​ស្បែក រហូត​ដល់​ស្បែកខាង​ក្រៅ។

រូបតំណាង

**៤.ការ៉ុត**

ការ៉ុត​ជួយ​ស្បែក​ស្រស់ថ្លា និង​មាន​សុខភាព​ល្អ​ពី​ព្រោះ​វា​សម្បូរ​វីតាមីនA។ បន្លែ​ប្រភេទ​នេះ​ក៏​ជួយ​កម្ចាត់​​ការ​ខូចខាត ដែល​បណ្តាល​មក​ពី​រ៉ាឌីកាល់​សេរី​ជាមួយ​នឹង​កម្រិត​ខ្ពស់​នៃសារធាតុ​ប្រឆាំង​អុកស៊ីតកម្ម។

៥.ផ្លែប័រ

ផ្លែ​ឈើ​នេះ​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ច្រើន ដែល​អាច​ជួយ​លុប​បំបាត់​រ៉ាឌីកាល់សេរី​នៅ​ក្នុង​ឈាម។ ពួកវា​​ក៏​បាន​រួម​ចំណែក​ដល់ collagen នៃ​ស្បែក​ផង​​ដែរ។

៦.ផ្លែល្ហុង

វា​ជា​ផ្លែឈើ​មាន​សារ​ជាតិ​បំប៉ន​ធ្វើឲ្យ​ស្បែក​សស្រស់​ថ្លា​វា​ជួយ​ការពារ​បញ្ហា​ទល់លាមក ព្រោះ​សម្បូរ​ជាតិ​វីតាមីន ជាតិ​រ៉ែ និង​ជាតិ​សរសៃ។

៧.អយស្ទ័រ

ប្រភេទ​អាហារ​សមុទ្រ​នេះ​ជួយ​រក្សា​កម្រិត​ជាតិ​ខ្លាញ់​ក្នុង​​ស្បែក។ នៅ​ពេល​ដែល​អ្នក​​ញ៉ាំ​អយស្ទ័រ​ស្បែក​នឹង​ទន់ទន់​រលោង និង​ភ្លឺ​ថ្លា។

៨.សាច់មាន់

ដើម្បី​បង្កើត​ស្បែក​ឲ្យ​មាន​សំណើម​ឡើង​វិញ​អ្នក​គួរតែ​បរិភោគ​សាច់មាន់ ព្រោះ​បរិមាណ​ប្រូតេអ៊ីន​នៅ​ក្នុង​សាច់​មាន់​ខ្ពស់។

រូបតំណាង

៩.គ្រាប់​ធញ្ញជាតិ

សណ្តែក​សម្បូរ​ទៅ​ដោយ​ជាតិ​ខ្លាញ់​អូមេហ្គា 3 និង​ជាតិរ៉ែ​ធ្វើឲ្យ​ស្បែក​ភ្លឺថ្លា ហើយ​ជួយ​ការពារ​បញ្ហា​ស្បែក។ វីតាមីន B នៅ​ក្នុង​គ្រាប់ Walnut នាំមកនូវ​ផល​វិជ្ជមាន​ដល់​ស្បែក ហើយ​គ្រាប់​អាល់ម៉ុន​ល្អ​សម្រាប់​ស្បែក​ជាមួយ​​នឹង​ការ​ប្រឆាំង​ការ​រលាក ដែល​ជួយ​រក្សា​​ស្បែក​ឲ្យ​រលោង​ភ្លឺ​ស្អាត។

១០.ស៊ុត

ស៊ុត​សម្បូរ​ទៅ​ដោយ​វីតាមីន B2 ហើយ​ ការ​បន្ថែម​ស៊ុត​ទៅ​ក្នុង​របប​អាហារ​ពេល​ព្រឹក​នឹង​ជួយ​ឲ្យ​ស្បែក​កាន់តែ​ឆាប់​ស។

១១.ត្រី​សូម៉ុង

ត្រី​សូម៉ុង​ដើរ​តួនាទី​វិជ្ជមាន​ក្នុង​ការ​បង្កើន​​ជាតិ​សំណើម និង​ធ្វើឲ្យ​ស្បែក​រលោង។

រូបតំណាង

១២.ឈីស

ឈីស​សម្បូរ​ទៅ​ដោយ​ជាតិ​វីតាមីន​ច្រើន​យ៉ាង ដែល​ជួយ​ស្បែក​របស់​អ្នក​មាន​សំណើម​ល្មម និង​មាន​ពណ៌​ភ្លឺថ្លា៕

ចុចអាន៖កំហុស​ឆ្គង​ទាំង​ឡាយ ដែល​ធ្វើ​ឲ្យ​អ្នក​កើត​មុន ព្យាបាល​មិន​ជា

ប្រភព៖ lady9 ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម