ការធ្វើខ្លួនផ្សេងៗរបស់មនុស្សស្រី ដែលប្រុសៗគិតថាមិនទាក់ទាញទាល់តែសោះ
- 2017-11-16 00:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការធ្វើខ្លួនផ្សេងៗរបស់មនុស្សស្រី ដែលប្រុសៗគិតថាមិនទាក់ទាញទាល់តែសោះ
ទោះបីជាខំប្រឹងណាស់ដែរ តែប្រុសៗនៅតែមិនយល់ថាហេតុអ្វីបានជាមនុស្សស្រីបែរជាចូលចិត្តធ្វើខ្លួនបែបនេះទៅវិញ។ ខាងក្រោមនេះគឺជាវិធីតែងខ្លួននានារបស់មិត្តៗនារីដែល សង្សារមិនដឹងថាវាស្អាតត្រង់ណា។
១. តក្រចកវែង និងដាំត្បូងពេញហ្នឹង
ចំពោះមនុស្សប្រុស ក្រចកខ្លី និងលាបតែទឹករលោងគឺស្អាតបំផុត ដូចនេះគេមិនយល់ថាហេតុអ្វីបានជាមនុស្សស្រីត្រូវជះលុយច្រើនគគោកដើម្បីធ្វើឲ្យក្រចកខ្លួនអាក្រក់ជាងមុននោះឡើយ។
២. ក្រែមពណ៌ក្រមៅ
អ្នកណាក៏ដឹងដែរថាក្រែមពណ៌ក្រមៅកំពុងពេញនិយមយ៉ាងខ្លាំង តែអ្នកមានដឹងទេថា ជំនួសឲ្យគិតថាពណ៌ទាំងអស់នេះស្អាតនោះ ប្រុសៗគិតថាវាគួរឲ្យខ្លាចច្រើនជាង។
៣. កង choker
កង choker ពេលពាក់ទៅនឹងធ្វើឲ្យស្រីៗមើលទៅទាន់សម័យ តែនៅក្នុងមនុស្សប្រុសវិញ កងchoker ប្រៀបដូចជាច្រវាក់កច្រើនជាង ឬក៏អាក្រក់ជាងនេះទៀតនោះ ពួកគេគិតថាកងទាំងនេះប្រៀបដូចប្រឡៅសុនកតែម្ដង។
៤. ភ្នែកធំដូចមនុស្សក្រៅភព
circle lens គឺជាប្រភេទឡេនដែលពាក់ទៅឲ្យភ្នែកមើលឃើញធំមូលជាងមុនសម្រាប់អ្នកភ្នែកតូច តែសម្រាប់អ្នកមានភ្នែកធំស្រាប់វិញ បើពាក់ទៅនឹងគួរឲ្យខ្លាចទៅវិញ ព្រោះធំជ្រុលខុសពីធម្មជាតិ។ បន្ថែមពីនេះ អ្នកខ្លះបានគូរភ្នែកយ៉ាងក្រាស់ថែមទៀត ដើម្បីឲ្យទៅកាន់តែធំ និងមុតស្រួច៕