មើលតែ ៩ចំណុចសាមញ្ញទាំងនេះក៏អាចដឹងខ្លះដែរថាអ្នកក្លាយជាមនុស្សជោគជ័យឬអត់
- 2017-11-15 02:11:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មើលតែ ៩ចំណុចសាមញ្ញទាំងនេះក៏អាចដឹងខ្លះដែរថាអ្នកក្លាយជាមនុស្សជោគជ័យឬអត់
អាចក្លាយជាបុគ្គលជោគជ័យទៅថ្ងៃក្រោយឬអត់ គឺត្រូវសម្គាល់លើឥរិយាបថ និងការរៀបចំគំនិតប្រចាំថ្ងៃរបស់អ្នក។ ៩ ចំនុចខាងក្រោម ថ្វីត្បិតតែតែជាឥរិយាបថសាមញ្ញៗពិតមែន តែវាក៏អាចបញ្ជាក់ថាអ្នកមានឱកាសក្លាយជាមនុស្សជោគជ័យឬអត់ដែរ។
មនុស្សជោគជ័យ៖
១. មានទម្លាប់អានជាប្រចាំ។
២. មិនចូលចិត្តរិះគន់គេ តែមើលឃើញកំហុសជាការជម្រុញទឹកចិត្ត។
៣. លើកទឹកចិត្តខ្លួនឯងឱ្យមានភាពក្លាហាន។
៤. ខឹងតែមិនគុំគួន និងចេះអត់អោន។
៥. បើមានការជួបជុំ គេចូលចិត្តដោះដូរគំនិតគ្នានិយាយពីការងារមានប្រយោជន៍។
៦. មិននឿយហត់នឹងទទួលចំណេះដឹងថ្មីៗ។
៧. ទទួលស្គាល់កំហុសខ្លួនឯង។
៨. ពេលមានបានមិនភ្លេចគុណអ្នកដទៃ។
៩. មានគោលដៅច្បាស់លាស់ និងចេះអភិវឌ្ឍការរស់នៅរបស់ខ្លួន មិនសំកុកនៅស្រួលតែមួយកន្លែង។
មនុស្សបរាជ័យ៖
១. ចំណាយពេលលើកម្មវិធីទូរទស្សន៍ច្រើន។
២. មើលឃើញកំហុសគេហើយចូលចិត្តរិះគន់។
៣. មានទម្លាប់ភ័យខ្លាចហើយរារែក។
៤. បើបានជាខឹងគេហើយគឺសន្សំចិត្តគុំគួនតែម្តង។
៥. ពេលមានការជួបជុំម្តងៗគឺតែងតែនិយាយអត់ប្រយោជន៍ពីអ្នកនេះអ្នកនោះ។
៦. តាំងខ្លួនធ្វើដូចមានតែឯងចេះសព្វគ្រប់បែបយ៉ាង។
៧. កំហុសខ្លួនឯងសោះតែបែរជាបន្ទោសអ្នកដទៃ ឬព្រេងវាសនាទៅវិញ។
៨. បន់ឱ្យតែមានគេជួយនឹងអាលខ្ពង់ខ្ពស់បង្អួតអំណាច។
៩. គ្មានគោលដៅក្នុងជីវិតត្រឹមត្រូវ បើស្រួលកន្លែងណានឹងនៅសោយសុខត្រង់នោះមិនព្រមចេញ៕
ចុចអាន៖Jack Ma៖ អនាគតក្លាយជាសេដ្ឋី ឬក្រមួយជីវិត មើលតែ៦ចំណុចនេះទៅ