ចំណាយ​៨​ឆ្នាំ​វះ​កាត់​ឲ្យ​ដូច Fan Bingbing ចុង​ក្រោយ​ត្រូវ​ប្ដី​វាយ​ទ្រោម​ខ្លួន​ព្រោះ...

  • 2017-11-13 02:55:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រោយ​ពេល​រៀបការ​ជាមួយ​វេជ្ជបណ្ឌិត​ដែល​វះកាត់​ឲ្យ​ខ្លួន​ផ្ទាល់ នារី​អភ័ព្វ​រូប​នេះ​បាន​ត្រឹម​ស្រែក​យំ​ពេល​ត្រូវ​ប្ដី​វាយ​ធ្វើ​បាប ហើយ​មាន​ប្រុស​ខាង​ក្រៅ​ទៀត​ព្រោះ​ជា​មនុស្ស​ស្រលាញ់​ភេទ​ដូច​គ្នា។

នាង He Chang Xi និង​ស្វាមី

ស្រី​ស្អាត He Chang Xi កើត​ឆ្នាំ​១៩៩២ មក​ពី​ខេត្ត Guangdong មាន​ឈ្មោះ​ល្បី​ពេញ​អ៊ីនធឺណិត​ព្រោះ​បាន​ចំណាយ​លុយ​កាក់ និង​ពេល​វេលា​ដល់​ទៅ​៨​ឆ្នាំ​ឲ្យ​មាន​មុខ​មាត់​ដូច​កំពូល​តារា​សម្ដែង​ចិន Fan Bingbing។

មុនវះកាត់
ក្រោយវះកាត់

ខែ​មករា​ឆ្នាំ​២០១៦ នារី​វ័យ​២៥​ឆ្នាំ​បាន​ប្រកាស​ថា​ខ្លួន​បាន​រៀបការ​ហើយ គឺ​ជាមួយ​ពេទ្យ​ដែល​កែ​មុខ​ឲ្យ​នាង​តែ​ម្ដង។ មួយ​ឆ្នាំ​គត់​ក្រោយ​រៀបការ អ្នក​ទាំង​២​ស្វាគមន៍​កូន​ទី​១​របស់​ពួក​គេ។ គូ​ស្វាមី​ភរិយា​ថ្មី​ក៏​ឧស្សាហ៍​បង្ហោះ​រូបភាព​ផ្អែមល្ហែម​លើ​បណ្ដាញ​សង្គម​ផង​ដែរ។

យ៉ាងណា​ក៏​ដោយ ថ្មីៗ​នេះ​បំផុត ស្រី​ស្អាត​រូប​នេះ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន​ថា​ខ្លួន​ត្រូវ​ប្ដី​បោក​ឲ្យ​រៀបការ​ហើយ​ក៏​បោះបង់​នាង​ចោល។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ប្ដី​នាង​ថែម​ទាំង​​មាន​ប្រុស​ខាង​ក្រៅ​ទៀត​ផង ព្រោះ​ជា​មនុស្ស​ស្រលាញ់​ភេទ​ដូច​គ្នា។ គេ​យក​នាង​ក៏​ព្រោះ​តែ​ចង់​ឲ្យ​នាង​បង្កើត​កូន​ឲ្យ​គេ​តែ​ប៉ុណ្ណោះ។

មិន​បញ្ឈប់​ត្រឹម​នេះ នាង​ថែម​ទាំង​ទម្លាយ​ថា​ខ្លួន​ត្រូវ​ប្ដី​វាយ​ឡើង​ទ្រោម​ខ្លួន​រាល់​ពេល​សួរ​ដេញ​ដោល​ពី​សង្សារ​របស់​លោក។ ចុង​បញ្ចប់ នាង​បាន​បន្ថែម​ថា រាល់​ទ្រព្យ​សម្បត្តិ​ទាំង​អស់​រួម​មាន លុយ ឡាន​គឺ​មិន​មែន​ប្ដី​នាង​ឲ្យ​ដូច​គេ​និយាយ​នោះ​ឡើយ គឺ​នាង​រក​មក​ដោយ​ខ្លួន​ឯង​ទាំង​អស់។ ពេល​ឃើញ​ដូច​នេះ អ្នក​ប្រើ​ប្រាស់​អ៊ីនធឺណិត​បាន​សម្ដែង​ក្ដី​អាណិត​អាសូរ​ចំពោះ​ម្ដាយ​កូន​នារី​វ័យ​ក្មេង​រូប​នេះ ត្បិត​ប៉ះ​ចំ​ប្ដី​ទុរយស៕

ប្រភព៖ soha ប្រែសម្រួល៖ Caramel