ប្ដី​ប្រពន្ធ​ធ្វើ​រឿង​សាមញ្ញ​ៗ​ទាំង​នេះ ជួយ​ឱ្យ​ជីវិត​ស្នេហា​មាន​សុភមង្គល​ខ្លាំង

  • 2017-11-10 13:20:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្ដី​ស្រលាញ់​មិន​អាច​បញ្ជាក់​ត្រឹម​តែ​ពាក្យ​សម្ដី​ប៉ុន្មាន​ម៉ាត់​គ្រប់​គ្រាន់​នោះ​ទេ វា​ទាម​ទារ​ឱ្យ​ដៃ​គូ​ទាំង​សង​ខាង​ចេះ​បង្ហាញ​តាម​រយៈ​សកម្មភាព ឬ​កាយ​វិការ​ផ្សេង​ៗ​។ ប៉ុន្តែ​មិន​ចាំ​បាច់​ទាល់​តែ​ជា​សកម្មភាព​បែប​រៀប​គម្រោង​ធំ​ៗ​ ឬ​សកម្មភាព​ដែល​រៀប​ចំ​ទុក​មុន​ឡើយ ​ជួន​កាល​គ្រាន់​តែ​រឿង​តូច​តាច​ទាំង​នេះ អាច​ឲ្យ​ជីវិត​ស្នេហា​មាន​សុភមង្គល​ខ្លាំង​តែ​ម្ដង៖

១.ទិញ​ផ្កា​៖ មិន​ចាំ​បាច់​ទាល់​តែ​ថ្ងៃ​ពិសេស​ទេ ​ថ្ងៃ​ធម្មតា​ក៏​អាច​ទិញ​ផ្កា​ជូន​ដៃ​គូ​បាន​ដែរ។

២.ពាក្យ​ផ្អែម​ល្អែម​៖ ត្រឹម​ពាក្យ​បង​ស្រឡាញ់​អូន​ ឬ​អូន​ស្រឡាញ់​បង​ ក៏​អាច​ឱ្យ​ដៃ​គូ​មាន​អារម្មណ៍​រំភើប​បាន​ ជា​ពិសេស​បន្ទាប់​ពី​ពេល​ឈ្លោះ​គ្នា​ហើយ​។

៣.ពាក្យ​សរសើរ​៖ «អូន​នៅ​តែ​ជា​មនុស្ស​ស្រី​ស្រស់​ស្អាត​សម្រាប់​បង​គ្រប់​ពេល​» «បង​ក៏​សង្ហា​សម្រាប់​អូន​គ្រប់​ពេល​ដែរ​»។

៤.ចេញ​ទៅ​ញ៉ាំ​អាហារ​ជាមួយ​គ្នា​៖ មិន​បាច់​ចូល​ហាង​ប្រេន​ៗ​ទេ ​ត្រឹម​អាហារ​តាម​ចិញ្ចើម​ផ្លូវ​ក៏​បាន​។

៥.ហាត់​ប្រាណ​ជាមួយ​គ្នា​៖ ទោះ​គ្មាន​ពេល​ទំនេរ​រាល់​ថ្ងៃ ក៏​គួរ​ឆ្លៀត​ពេល​បន្តិច​បន្តួច​ខ្លះ​ទៅ​ហាត់​ប្រាណ​ជាមួយ​គ្នា​។

៦.ផ្ដល់​សេរីភាព​៖ បើ​ដៃ​គូ​ចេញ​ទៅ​ខាង​ក្រៅ​ជាមួយ​មិត្តភ័ក្ដិ​របស់​គេ​ ចូរ​កុំ​បិទ​សិទ្ធិ​គេ​អី​ហើយ​ក៏​មិន​គួរ​ខល​ទៅ​ញឹក​ញាប់​ដែរ​។ ​អ្នក​ត្រូវ​ចេះ​ផ្តល់​សេរីភាព​ឱ្យ​គេ ​ព្រម​ទាំង​ការ​គោរព​ចំពោះ​មិត្ត​ភក្តិ​គេ​ផង៕

ចុចអាន៖ទង្វើ​ ៤ យ៉ាង​របស់​ភរិយា​អាច​សម្លាប់​ចិត្ត​ស្វាមីមិន​ឱ្យ​មាន​ស្រីថ្មី​ សូម្បី​តែ​គិត​

ប្រភព៖ fustany ប្រែ​សម្រួល៖ ទ្រី រ៉ាវី