ដឹង​ចរិត​ពិត​ប្រុស​ៗ តាម​រយៈ​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​រវាង​គេ​នឹង​អ្នក​ដទៃ

  • 2017-11-08 12:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្រីៗ​មុន​ពេល​យក​សង្សារ ឬ​ប្ដី​គូរ​មើល​ពី​ចរិត​គេ​ឲ្យ​បាន​ម៉ត់ចត់​ ដើម្បី​កុំ​អោយ​ស្ដាយ​ក្រោយ​ទៅ​ថ្ងៃ​មុខ។ ការ​មើល​ចិត្ត និង​និស្ស័យ​មនុស្ស​ប្រុស​មាន​ច្រើន​យ៉ាង​ណាស់​ដែល​អ្នក​អាច​ធ្វើ​ទៅ​បាន។ សូម្បី​តែ​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​រវាង​គេ​ជាមួយ​អ្នក​ដ៏​ទៃ​ ក៏​យើង​អាច​យល់​បាន​ដែរ​ថា​គេ​នោះ​ជា​មនុស្ស​បែប​ម៉េច៖

១.មើល​ទង្វើ​គេ​ទៅ​កាន់​ម្ដាយ​ឬ​មនុស្ស​ស្រី​វ័យ​ចំណាស់

ចាស់​ៗ​ធ្លាប់​ប្រាប់​ថា បើ​ចង់​ដឹង​ចិត្ត​មនុស្ស​ច្បាស់​មើល​តែ​ទង្វើ​គេ​ធ្វើ​លើ​ម្ដាយ​គេ​ទៅ​ដឹង​ហើយ។ ការ​ពិត​ជាក់​ស្ដែង​គឺ​ដូច​នេះ​មែន​ ម្ដាយ​ជា​មនុស្ស​ដែល​គ្រប់​គ្នា​គោរព​ស្រលាញ់​បំផុត​ តែ​បើ​គេ​នោះ​មិន​គប្បី​នឹង​ម្ដាយ​ហើយ​ ទម្រាំ​យើង​ជា​ប្រពន្ធ​ក៏​គេ​មិន​ទុក​មុខ​ឲ្យ​ដែរ។

២.មើល​ថា​គេ​ធ្វើ​ដាក់​អ្នក​បម្រើ​សេវាកម្ម​ផ្សេង​យ៉ាង​ម៉េច

សង្កេត​មើល​ពេល​គេ​និយាយ ឬ​ប្រើ​អ្នក​បម្រើ​សេវាកម្ម​តើ​គេ​មាន​ប្រតិកម្ម ឬ​ពាក្យ​សម្ដី​ដូចម្ដេច?មនុស្ស​ប្រុស​ចិត្ត​ធ្ងន់​មិន​ឆាប់​ខិង និង​មិន​ប្រើ​ហិង្សា​ដាច់​ខាត​ពេល​មាន​បញ្ហា​ក្នក់​ចិត្ត។

៣.គាត់​ចេះ​និយាយ​ដើម​អ្នក​ដទៃ​ឬ​អត់

អ្នក​គួរ​ចេះ​បែង​ចែក​អ្វី​ល្អ​អ្វី​អាក្រក់​ពី​គេ​ផង កុំ​ចេះ​ស្រលាញ់​តែ​មួយ​មុខ​នោះ​វា​មិន​ល្អ​ឡើយ។ ត្រូវ​បែង​ចែក និង​សង្កេត​មើល​ថា​តើ​គេ​និយាយ​អ្វី​ខ្លះ​ពី​អ្នក​ដទៃ ហើយ​បើ​សំដី​ទាំង​នោះ​អាច​ទទួល​យក​បាន​ឬ​ក៏​អត់។ ត្រូវ​ចាំ​ថា​មនុស្ស​ប្រុស​ល្អ​មិន​ខ្វល់​ពី​រឿង​អ្នក​ដទៃ និង​ចេះ​និយាយ​ដើម​ពី​ក្រោយ​ខ្នង​ឡើយ។

៤.គេ​និយាយ​អ្វី​ខ្លះ​ពី​ខ្លួន​ឯង

នេះ​ជា​ពេល​ដែល​អ្នក​អាច​ដឹង​ថា​តើ​គេ​ជា​មនុស្ស​អួត ឬ​យ៉ាង​ណា? ដោយ​គ្រាន់​តែ​សង្កេត​មើល​សំដី​និង​ទង្វើ​តើ​វា​សមាមាត្រ​នឹង​គ្នា​ឬ​អត់។

៥.មើល​គេ​រាប់​អាន​មិត្តភ័ក្ដិ​បែប​ណា

ប្រេង​មិន​អាច​រលាយ​ចូល​ទឹក​ទេ។ មនុស្ស​ប្រុស​ដូចគ្នា​តែ​សេពគប់​មិត្តភ័ក្ដិ​ប្រភេទ​ណា គឺ​ច្បាស់​តែ​គេ​មាន​និស្ស័យ​ដូចគ្នា​ហើយ។

ចុចអាន៖សង្សារ​លេង​ចរិត​ ៤​ យ៉ាង​​ នារីៗជៀសបាន​​កាន់​តែ​ឆ្ងាយ​កាន់​តែ​ល្អ​

ប្រភព៖ thoughtcatalog ប្រែ​សម្រួល៖ Pencharm

អត្ថបទពេញនិយម