កំហុស​​ឆ្គង​​ ១១​ចំណុច​ ​​ធ្វើ​ឲ្យ​​ការ​ស្លៀកពាក់​របស់​​អ្នក​មើល​ទៅ​​ភ្លាវ និង​អត់​ជាតិ

  • 2017-11-02 01:48:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម្រាប់​មនុស្ស​ស្រី​សម័យ​ទំនើប ចំណេះ​ដឹង​ខាង​ការ​ស្លៀកពាក់ គឺ​ជា​រឿង​សំខាន់​។ ដើម្បី​តុបតែង​ខ្លួន​ឲ្យ​ស្អាត ត្រូវ​ជាមួយ​បរិបទ​ណា​មួយ មាន​គន្លឹះ​ និង​រូបមន្ត​ជា​ច្រើន​ដែល​អ្នក​ត្រូវ​សិក្សា​ស្វែង​យល់​។ ជាក់​ស្តែង ខាងក្រោម​ជា​​កំហុស​​១១​ចំណុច​ ដែល​អ្នក​​គួរ​ចៀសវាង ប្រសិន​បើ​មិន​ចង់​បាត់​បង់​ភាព​ទាក់​ទាញ​ដោយ​សារ​ការ​ស្លៀកពាក់​​៖​

១. ស្បែកជើង​រាប​ស្មើ​ ជាមួយ​សម្លៀកបំពាក់​ការិយាល័យ​

ស្បែក​ជើង​ប្រភេទ​នេះ​ធ្វើ​ឲ្យ​ជើង​របស់​អ្នក​មើល​ឃើញ​ធំ ដូច្នេះ​អ្នក​គួរ​តែ​ជ្រើស​រើស​ស្បែកជើង​កែង​​​ខ្ពស់​ទើប​សក្ដិ​សម​។​

២. អាវ​វែង​គ្រប​ចង្កេះ​ខោ​ខោវប៊យ​

ស្លៀក​បែប​នេះ​​ធ្វើ​ឲ្យ​ដង​ខ្លួន​របស់​អ្នក​មើល​ឃើញ​វែង​ខ្លាំង​។ បើ​អ្នក​មាន​រាង​វែង​ស្រាប់​ ​គួរ​ស្លៀក​បែប​តឺនុយ​វិញ​។​

៣. កាបូប​ធំ​ស្ពាយ​ចូល​រួម​កម្មវិធី​

អ្នក​គួរ​ប្រើ​កាបូប​​​តូចៗ​វិញ សម្រាប់​ទៅ​​​ក្លឹប ភោជនីយដ្ឋាន ឬ​កម្មវិធី​នានា។​

៤. ស្បែកជើង​ក​វែង​ ជា​មួយ​សំពត់​ខ្លី​

ស្បែកជើង​ប្រភេទ​នេះ​រឹត​តែ​ធ្វើ​ឲ្យ​ជើង​របស់​អ្នក​ខ្លី ដូច្នេះ​អ្នក​មិន​គួរ​ពាក់​វា​ជាមួយ​គ្នា​ទេ​។​

៥. ស្លៀក​ខោអាវ​​រលុងៗ​ព្រម​គ្នា​

ស្លៀក​បែប​នេះ​ នឹង​ធ្វើ​ឲ្យ​អ្នក​បាត់​បង់​សម្រស់​នៃ​រាង​ដង​ខ្លួន​ទាំង​មូល​។

៦. ខោ​ខ្លី ជាមួយ​ខោ​រឹប​ជើង​​វែង​

​បើ​ស្លៀក​ខោ​ខ្លី អ្នក​មិន​គួរ​បន្ថែម​អ្វី​ពី​លើ​វា​ទៀត​នោះ​ទេ​។​

៧. សំពត់​​ប៉ោង​ខ្លី​

បើ​អ្នក​ធ្វើ​ចលនា​ច្រើន វា​មិន​មែន​ជា​ជម្រើស​ល្អ​នោះ​ទេ​។ មួយ​វិញ​ទៀត​ សំពត់​បែប​នេះ​គឺ​រើស​​រាង​អ្នក​ស្លៀក​ខ្លាំង​ណាស់​។​

៨. ស្បែកជើង​​រលុង​

ពេល​ទៅ​ផ្សា​អ្នក​គួរ​ទិញ​ស្បែក​ជើង​មុន​គេ​ ព្រោះ​នៅ​ពេល​អ្នក​ដើរ​​យូរ​ជើង​របស់​អ្នក​អាច​​ហើម ដែល​ធ្វើ​ឲ្យ​អ្នក​ពាក់​ទៅ​រលុង​នៅ​ពេល​ក្រោយ​។​

៩. អាវ​រឹប​ ក

អ្នក​ត្រូវ​ប្រយ័ត្ន អាវ​ប្រភេទ​នេះ​ធ្វើ​ឲ្យ​ក​របស់​អ្នក​មើល​ឃើញ​ខ្លី។ ​បើ​អ្នក​ចង់​បិត​បាំង​ក អ្នក​​អាច​ប្រើ​​កន្សែង​បង់​ក​ ជំនួស​វិញ​ក៏បាន​។​

១០. ខោ​ខោវប៊យ​​ខុស​ទំហំ​ចង្កេះ​

សាច់​ខោ​ខោវប៊យ​ នឹង​រលុង​ពេល​ស្លៀក​យូរ​ទៅ ដូច្នេះ​អ្នក​គួរ​ជ្រើស​រើស​ខោ​ដែល​ចង្អៀត​បន្តិច​ពេល​ទិញ​។

១១. ខ្សែ​អាវ​ទ្រនាប់​

បើ​អ្នក​ពាក់​អាវ​វាល​ខ្នង ត្រូវ​ប្រយ័ត្ន​កុំ​ឲ្យ​ចេញ​​ខ្សែ​អាវ​ទ្រនាប់​ឲ្យ​សោះ​ ៕

ប្រភព៖ Brightside ប្រែសម្រួល៖ អូន បញ្ញា

អត្ថបទពេញនិយម