មុន​រៀប​ការ​ជាមួយ​អ្នក​ណា​ម្នាក់ អ្នក​ត្រូវ​តែ​ដឹង​រឿង​ទាំងនេះ​មុន​សិន

  • 2017-11-06 03:18:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មង្គល​ការ​ជា​រឿងមួួយ​ដែល​សឹង​តែ​មនុស្ស​ទាំង​អស់​មិន​អាច​ចៀស​បាន ប៉ុន្តែ​មុន​ពេល​អ្នក​សម្រេច​ចិត្ត​រៀបការ​ជាមួយ​នរណា​ម្នាក់​អ្នក​ត្រូវ​គិត​គូរ និង​ពិចារណា​ឲ្យ​មែន​ទែន​ដើម្បី​កុំ​ឲ្យ​មាន​ការ​សោកស្ដាយ​ទៅ​ថ្ងៃ​ក្រោយ។ ខាង​ក្រោម​នេះ​ជា​រឿង​មួយ​ចំនួន​ដែល​អ្នក​ត្រូវ​ដឹង មុន​ទទួល​យក​មង្គល​ការ ៖

១. ស្ថានភាព​សេដ្ឋកិច្ច

វា​ជា​រឿង​មួយ​ដែល​សំខាន់​សម្រាប់​គូ​ស្នេហ៍​ដែល​ចង់​រៀប​ការ​បង្កើត​គ្រួសារ ព្រោះ​អ្នក​ក៏​មិន​អាច​គ្មាន​លុយ​សោះ​សម្រាប់​ចាប់​ដៃ​គ្នា​ឡើយ។ អ្នក​ត្រូវ​តែ​គិត​គូរ​ក្នុង​ការ​ចំណាយ និង​រៀប​ចំ​យ៉ាង​ណា​ឲ្យ​គ្រួសារ​បាន​សុខស្រួល​ដែរ មិន​មែន​ចាប់​ដៃ​គ្នា​ហើយ​គ្មាន​អ្វី​ជាប់​នឹង​ខ្លួន​សោះ​ទេ។ ត្រូវ​មាន​ការ​ងារ​ មុខ​របរ​ណា​មួយ​ឲ្យ​បាន​ជាក់លាក់​ដើម្បី​អាច​ប្រាកដ​ថា​គាត់ និង​អ្នក​អាច​ផ្គត់ផ្គង់​គ្រួសារ​បាន។

រូបតំណាង

**២. អារម្មណ៍​នឹង​ការ​ទទួល​ខុស​ត្រូវ​ពេល​មាន​កូន**

រៀប​ការ​ហើយ​ យូរ​ឬ​ក៏​ឆាប់​អ្នក​ប្រាកដ​ជា​ត្រូវ​យក​កូន ដូច្នេះ​អ្នក​គួរ​តែ​ប្រាកដ​ថា​គាត់​ និង​អ្នក​អាច​ទទួល​ខុស​ត្រូវ​លើ​ការ​មើល​ថែរក្សា ស្រឡាញ់​ថ្នាក់ថ្នម​កូន​ៗ​បាន។ បើ​គាត់​ ឬ​ក៏​អ្នក​គ្មាន​អារម្មណ៍​ល្អ​ចំពោះ​ក្មេង ឬ​ក៏​ខ្ជិល​មិន​ចង់​មើល​ថែ​កូន​នោះ អ្នក​គួរ​តែ​ពិចារណា​លើ​ការ​រៀប​ការ​ម្ដង​ទៀត។

៣. ប្រវត្តិ​នៃ​សុខភាព

សុខភាព​ជា​រឿង​សំខាន់​ណាស់ ដូច្នេះ​មុន​នឹង​សម្រេច​ចិត្ត​រៀប​ការ​ជាមួយ​នរណា​ម្នាក់​ អ្នក​ត្រូវ​ប្រាកដ​ថា​គាត់​គ្មាន​ជំងឺ​ឆ្លង ជំងឺ​តពូជ ឬ​ក៏​ជំងឺ​កាមរោគ​ផ្សេងៗ។ វា​មិន​មែន​ជា​រឿង​សម្រាប់​តែ​អ្នក​ទាំង​ពីរ​ទេ​ តែ​វា​អាច​បន្ត​ និង​ផ្ដល់​ផល​លំបាក​ដល់​កូន​ និង​អ្នក​ជំនាន់​ក្រោយ​បាន។

រូបតំណាង

៤. ការ​ស្រឡាញ់ និង​អារម្មណ៍​ដែល​មាន

តើ​នោះ​ពិត​ជា​ការ​រៀបការ​ដោយ​ចេញ​ពី​ចិត្ត? ហើយ​គាត់ ឬក៏​អ្នក​អាច​ស្រឡាញ់​គ្នា​បាន​រហូត​ដែរ​ឬក៏​អត់? បើ​សិន​ជា​វា​គ្រាន់​តែ​ជា​អារម្មណ៍​មួយ​ពេល ឬ​ក៏​ដោយ​សារ​អ្នក​ត្រូវ​ការ​គាត់​ដើម្បី​ជួយ​អ្នក នោះ​អ្នក​មិន​គួរ​រៀប​ការ​ទេ។ ត្រូវ​សិក្សា​ពី​ចិត្ត​ខ្លួន​ឯង និង​គាត់​ឲ្យ​បាន​ច្បាស់​មុន​នឹង​រៀប​ការ។

៥. អត្តចរិត

គាត់​ជា​មនុស្ស​បែប​ណា? មាន​ភាព​រឹងមាំ​សម្រាប់​គ្រួសារ​ឬ​នៅ? គាត់​ជា​ចូលចិត្ត​ប្រើ​កម្លាំង​បាយ​ទេ? ចូល​ចិត្ត​ផឹក​ស៊ី​កម្រិត​ណា​ដែរ? ទាំង​នេះ​សុទ្ធ​តែ​អ្នក​ត្រូវ​ដឹង​ ព្រោះ​ពេល​ការ​ហើយ​អ្នក​ត្រូវ​រស់​នៅ​ជាមួយ​គាត់ ហើយ​បើ​គាត់​ជាមួយ​មនុស្ស​ចូល​ចិត្ត​ផឹក​ស៊ី ស្រវឹង​មក​វាយដំ​ ឬ​ក៏​ដើរ​លេង​បំផ្លាញ​ទ្រព្យ​គ្មាន​ចេះ​គិត តើ​អនាគត​គ្រួសារ​នឹង​ទៅ​ជា​យ៉ាង​ណា?

រូបតំណាង

នៅ​មាន​ចំណុច​ជាច្រើន​ទៀត​ដែល​អ្នក​ត្រូវ​សិក្សា និង​ពិចារណា​ឲ្យ​បាន​ច្បាស់​មុន​នឹង​សម្រេច​ចិត្ត​រៀប​ការ​ជាមួយ​នរណា​ម្នាក់៕

ប្រភព៖ familyshare ប្រែ​សម្រួល៖ ផេង ផលធិតា