អ្នក​អាយុ ២៥ ឆ្នាំ​អស់​កម្ពស់​កុំ​បារម្ភ ញ៉ាំ​អាហារ​ទាំង​នេះ​អាច​ជួយ​ពន្លូត​បាន

  • 2017-10-28 02:59:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិន​ពេញ​ចិត្ត​នឹង​កម្ពស់​ខ្លួន​ឯង​មែន​ទេ? ធុញ​នឹង​គេ​ហៅ​ស្រី​តឿ​មែនទេ? អាយុ​នោះ​ក៏ ២០ ឆ្នាំ​ក្រាស់​ទៀត តើ​ធ្វើ​បែប​ណា​ទៅ? កុំ​បារម្ភ ញ៉ាំ​អាហារ​ទាំង​នេះ​ពិតជា​អាច​ជួយ​ពន្លូត​កម្ពស់​បាន ទោះ​មាន​វ័យ ២៥ ឆ្នាំ​ហើយ​ក៏​ដោយ៖

១.ទឹក​ក្រូចថ្លុង

  • ក្រូចថ្លុង ២ ផ្លែ

  • អំបិល ១ ស្លាបព្រា​កាហ្វេ

  • ឧបករណ៍​ចម្រុះ និង​ដក​មួយ

វិធី​ធ្វើ

បក​សំបក និង​យក​តែ​សាច់​ក្រូច​ទាំង ២ ផ្លែ​នោះ​ចេញ ហើយ​យក​ទៅ​ដាក់​ក្នុង​ម៉ាស៊ីន​ក្រឡុក រួច​ដាក់​អំបិល​ចូល។ តែ​មុន​ពេល​កិន​អ្នក​គួរ​តែ​យក​គ្រាប់​ចេញ​ទាំងអស់ ដើម្បី​ពេល​ផឹក​មិន​ជូរចត់។ - ចាក់​ទឹក​ក្រូចថ្លុង​ទៅ​ក្នុង​ដក​ជ័រ ​ដោយ​បិទ​ជិត ហើយ​រក្សា​ទុក​ក្នុង​ទូទឹកកក និង​ផឹក​ជា​ប្រចាំ។

២.បរិភោគ​​ក្រូចថ្លុង​ដោយ​ផ្ទាល់

នៅ​ពេល​ដែល​អ្នក​ទិញ​ក្រូចថ្លុង​អ្នក​គួរតែ​ជ្រើសរើស​ផ្លែ​ណា​ស្រស់ ទើប​វា​ល្អ​ចំពោះ​សុខភាព។ ពេល​អ្នក​ញ៉ាំ​ជ្រលក់​ជាមួយ​អំបិល ឈីស គឺ​ពិតជា​គួរ​ឲ្យ​ចាប់​អារម្មណ៍​ណាស់។

ការ​ប្រើប្រាស់

ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​ គួរតែ​ញ៉ាំ​ក្រូចថ្លុង ហើយ​ផឹក​ទឹក​វា​នៅ​ពេល​ព្រឹក គឺ​ល្អ​បំផុត។ ដោយសារ​តែ​នោះ​គឺជា​ពេលវេលា​ដ៏​ល្អ​បំផុត ដើម្បី​ផ្ដល់​ឲ្យ​រាងកាយ​នូវ​ប្រភព​ដ៏​អស្ចារ្យ​នៃ​ថាមពល។ អ្នក​ក៏​អាច​ញ៉ាំ​បន្ថែម​ទៀត​នៅ​ថ្ងៃត្រង់ ឬ​ល្ងាច​ក៏​ល្អ​ណាស់​ដែរ។

ការ​អត់ធ្មត់​ទទួល​ទាន​អាហារ​បែប​នេះ នឹង​ជួយ​ឲ្យ​រាងកាយ​មាន​សុខភាព​ល្អ​បង្កើន​ភាព​ធន់ទ្រាំ និង​ការ​បង្កើន​កម្ពស់ ព្រម​ទាំង​ទម្ងន់​យ៉ាង​មាន​ប្រសិទ្ធភាព។

ចំណាំ

  • លើក​កម្ពស់​ការ​ផឹក​ទឹកដោះគោ និង​រួម​បញ្ចូល​គ្នា​នូវ​លំហាត់​ប្រាណ​ដូចជា​ការ​ដើរ រត់ ហែលទឹក ... ដើម្បី​អភិវឌ្ឍ​កម្ពស់​ឲ្យ​បាន​កាន់តែ​រហ័ស។

  • ពេល​ប្រើ​វិធីសាស្ត្រ​នេះ​អ្នក​មិន​អាច​ប្រើ​សារធាតុ​រំញោច ឬ​ថ្នាំ​អង់ទីប៊ីយោទិច​ឡើយ៕

ចុចអាន៖អត្ថប្រយោជន៍ ៦ យ៉ាង​បាន​មក​ពី​ថ្នាំ​ដុសធ្មេញ ចំពោះ​សម្រស់

ប្រភព៖ blogtamsu ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម