អត្ថប្រយោជន៍ ៦ យ៉ាង​បាន​មក​ពី​ថ្នាំ​ដុសធ្មេញ ចំពោះ​សម្រស់

  • 2017-10-24 07:29:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តាម​ការ​ពិត​ថ្នាំ​ដុសធ្មេញ​មាន​អត្ថប្រយោជន៍​ច្រើន​ខ្លាំង​ណាស់ មិនមែន​ប្រើ​សម្អាត​ធ្មេញ​តែ​មួយ​មុខ​ឡើយ តែ​សម្រាប់​សម្រស់​នៅ​ទីតាំង​ដទៃ ក៏​អាច​ជួយ​បាន​ច្រើន​ដែរ។ ខាងក្រោម​នេះ​នឹង​រៀបរាប់​ពី​អត្ថប្រយោជន៍ ៦ មុខ​ផ្សេង​ទៀត​ដែល​ថ្នាំ​ដុស​ធ្មេញ​ជួយ​បាន៖

១.កម្ចាត់​មុន និង​បន្ថយ​ការ​ហើម

ថ្នាំ​ដុសធ្មេញ​ដែល​មាន​ជាតិ​សូដ្យូម Pyrophosphate មាន ប្រសិទ្ធភាព​កម្ចាត់​បាក់តេរី​មុន។ ដែល​សូដ្យូម​កាត់​បន្ថយ​ជាតិ​ប្រេង​នៅ​លើ​ស្បែក​បណ្ដាល​ឲ្យ​រន្ធញើស​រីក​ធំ និង​បង្ក​ឲ្យ​កើតមុន។ ដូច្នេះ​ប្រសិនបើ​អ្នក​មាន​មុន​ធំ​ៗ គួរ​ប្រើ​ថ្នាំ​ដុស​ធ្មេញ​ប្រភេទ​នេះ​ដើម្បី​កម្ចាត់ ដោយ​លាង​សម្អាត​មុខ​ជាមួយ​ទឹកក្ដៅឧណ្ហ៍ៗ រួច​យក​ថ្នាំ​ដុស​ធ្មេញ​មាន​ជាតិ ​សូដ្យូម Pyrophosphate លាប​ថើៗ​លើ​មុខ​មួយ​សន្ទុះ​នៅ​ព្រឹក​ព្រលឹម​ក្រោយ​ភ្ញាក់​ពី​គេង។

រូបតំណាង

**២.ជួយ​ផ្ដល់​សំណើម​ដល់​បបូរមាត់**

មាន​បញ្ហា​បបូរមាត់​ប្រះ គ្មាន​សំណើម​មែន​ទេ? កុំ​បារម្ភ​យក​ថ្នាំ​ដុស​ធ្មេញ​ដាក់​លើ​ច្រាស​ដែល​មាន​សរសៃ​ទន់​ល្មើយ ហើយ​មក​ដុស​ថ្នម​ៗ​លើ​បបូរមាត់ ១ ទៅ ៣ នាទី។ ក្រោយ​ធ្វើ​រួច​ ស្បែក​បបូរមាត់​ដែល​ងាប់ និង​កោសិកា​ចាស់​ៗ​នឹង​ត្រូវ​បាន​ជម្រុះ​ចេញអស់​ដែរ។

រូបតំណាង

៣.សម្អាត​ក្រចក

ថ្នាំ​ដុសធ្មេញ​អាច​ជំនួស​សាប៊ូ​យ៉ាង​មាន​ប្រសិទ្ធភាព ក្នុង​ការ​លាង​សម្អាត​ក្រចក​របស់​អ្នក។ គ្រាន់តែ​ដាក់​ថ្នាំ​ដុស​ធ្មេញ​នៅ​លើ​ក្បាល ហើយ​បន្តក់​ទឹក​សើម​ៗ​រួច​ច្រាស់​ចុះ​ឡើង ៥ នាទី អ្នក​នឹង​ឃើញ​ក្រចក​ស្អាត​ភ្លឺ។

រូបតំណាង

៤.កម្ចាត់​ក្លិន​ក្លៀក

សម្រាប់​អ្នក​មាន​បញ្ហា​ក្លៀក​ធុំ​ក្លិន​សា អាច​ប្រើ​ថ្នាំ​ដុស​ធ្មេញ​បាន។ លាប​ថ្នាំ​ដុសធ្មេញ​នៅ​លើ​ក្លៀក និង​ត្រូវ​មាន​ជាតិ​សំណើម​តិច​ៗ រួច​ទុក​ចោល ៣០ នាទី រង់ចាំ​រហូត​ដល់​វា​ស្ងួត​សឹម​លាង​សម្អាត​ជាមួយ​ទឹក​ធម្មតា ពេល​នោះ​ក្លិន​មិនល្អ​នឹង​រលាយ​បាត់​យ៉ាង​ងាយ​ស្រួល។

រូបតំណាង

៥.អាច​លប់​បំបាត់​មុន​ក្បាល​ខ្មៅ

ប្រសិនបើ​អ្នក​មាន​កង្វល់​ដោយសារ​មុន​ក្បាល​ខ្មៅ​នៅ​លើ​ច្រមុះ អាច​ដាក់​ថ្នាំ​ដុស​ធ្មេញ​ទៅ​ផ្នែក​នោះ ហើយ​ទុក​ចោល​មួយ​សន្ទុះ ចាំ​លាង​សម្អាត។

រូបតំណាង

៦.កាត់បន្ថយ​ការ​ហើម​ភ្នែក

លាប​ថ្នាំ​ដុស​ធ្មេញ​ស្ដើង​ៗ​លើ​កន្សែង​សើម ហើយ​ដាក់​វា​នៅ​លើ​ភ្នែក​របស់​អ្នក​រយៈពេល ៥ នាទី ហើយ​ស្នាម​រង្វល់​ខ្មៅ អាការៈ​ហើយ​ភ្នែក​ដែល​បណ្ដាល​មកពី​គេង​មិន​គ្រប់គ្រាន់​នឹង​រលាយ​បាត់​ភ្លាម៕

រូបតំណាង

ចុចអាន៖មាន​ត្រឹមកាហ្វេក៏​អាច​ឲ្យ​នារីៗ​ស្អាត​បាន​មួយ​តួខ្លួនដែរ បើ​អនុវត្ត​តាម​ប៉ុន្មាន​ចំណុច​នេះ!

អត្ថបទ៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម