សុទ្ធ​តែ​កម្សត់! MV ៤​បទ​ចុង​ក្រោយ​របស់ សាន ស្រីឡៃ ដែល​ទើប​ចេញ​ក្រោយ​ម្ចាស់​ខ្លួន​ស្លាប់

  • 2017-10-24 02:57:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រោយ​ការ​ស្លាប់​របស់​តារា​ចម្រៀង សាន ស្រីឡៃ ផលិតកម្ម​រស្មី​ហង្សមាស​ក៏​បាន​បញ្ចេញ​វីដេអូ​ចម្រៀង​ទាំង​អស់​ដែល​នាង​បាន​ថត​​ចប់ និង​មិន​ទាន់​បាន​ថត​ ដើម្បី​​ឲ្យ​អ្នក​គាំទ្រ​បាន​ទស្សនា។

ក្នុង​ចំណោម​​វីដេអូ​ចម្រៀង​ទាំង​ ៤​បទ ក្នុង​នោះ​មាន​មួយ​បទ​ដែល ស្រី​ឡៃ បាន​ថត​សំឡេង​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​មុន​​រង​ការ​បាញ់​ប្រហារ ដែល​បទ​នោះ​មាន​ចំណង​ជើង​ថា “រូបពីរ​ជីវិត​មួយ”។ ដោយ​សារ​បទ​នេះ​មិន​ទាន់​បាន​ថត​ជា MV ផ្លូវការ ខាង​ផលិតកម្ម​ក៏​បាន​រៀប​ចំ​ជា MV ដោយ​ចង​ក្រង​ស្នាដៃ និង​ការ​ចងចាំ​មួយ​ចំនួន​​របស់​តារា​ចម្រៀង​រូប​នេះ​ដាក់​បញ្ចូល។

អតីត​បេក្ខនារី​ក្នុង​កម្មវិធី The Voice Cambodia រដូវ​កាល​ទី​ពីរ ត្រូវ​បាន​ខ្មាន់​កាំភ្លើង​ដែល​ជា​ស្វាមី​របស់​ខ្លួន​​បាញ់​សម្លាប់​នៅ​គ្លីនិក​មួយ​កន្លែង នៅ​តាម​ផ្លូវ ៣៦០ កែងផ្លូវ ៥៧ ក្នុង​សង្កាត់​បឹងកេងកងទី១ ខណ្ឌ​ចំការមន កាល​ពី​ថ្ងៃចន្ទ ទី​១៦ ខែ​តុលា នា​វេលា​ម៉ោង​ជាង ៤រសៀល។ ក្រោយ​ពី​បាញ់​សម្លាញ់ សាន ស្រី​ឡៃ រួច ​ស្វាមី​របស់​នាង​ក៏​​បាន​បាញ់សម្លាប់​ខ្លួន​តាម​ក្រោយ។

ទស្សនា​ MV ដែល​ជា​អនុស្សាវរីយ៍​ចុងក្រោយ​របស់​តារា​ចម្រៀង​រូប​នេះ​ដូច​តទៅ៖

១. បទ “ឈឺចាប់​ពីរ​ដង​បាន​ហើយ”

២. បទ “ទឹក​ភ្នែក​សាប”

៣.​បទ “ទប់​ៗ​ខ្លះ​ទៅ”

៤.​ បទ “រូបពីរ​ជីវិត​មួយ”

អត្ថបទ៖ ស្វាយ វ៉ាន់ថន

អត្ថបទថ្មី