៤ យ៉ាងដែលអ្នកគួរដឹងពីជីវិតសេដ្ឋីនីម៉ាឡេស៊ីវ័យ ២៨ឆ្នាំ
- 2017-10-19 07:30:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៤ យ៉ាងដែលអ្នកគួរដឹងពីជីវិតសេដ្ឋីនីម៉ាឡេស៊ីវ័យ ២៨ឆ្នាំ
ក្នុងវ័យ ២៨ ឆ្នាំ Chryseis Tan ត្រូវបានប្រជាជនម៉ាឡេស៊ីស្ញប់ស្ញែងយ៉ាងខ្លាំងក្នុងនាមជាសេដ្ឋីនីវ័យក្មេង ព្រមជាមួយនឹងភាពជោគជ័យជាច្រើនផ្សេងទៀតរបស់នាង។ ខាងក្រោមនេះជា ៤ ចំនុចដែលពណ៌នាពីប្រវត្តិ និងស្នាដៃខ្លះៗរបស់ Chryseis៖
១. ជានាយកប្រតិបត្តិរបស់អាគាររេស៊ីដង់ BERJAYA TIMES SQUARE BERHAD
រេស៊ីសង់ Berjaya Times Square គឺជាអាគារភ្លោះពាណិជ្ជកម្មកម្ពស់ ៤៨ ជាន់ក្នុងទីក្រុង កូឡាឡាំពួរ ដែលមានដូចជា សណ្ឋាគារ ផ្សារទំនើប ខនដូ ភោជនីយដ្ឋាន ព្រមទាំងសេវាកម្មផ្សេងៗជាច្រើនទៀត។
២. ជាសហគ្រិនស្រ្តីដ៏ជោគជ័យមួយរូប
CEO វ័យក្មេងរូបនេះបានបង្កើតប្រេនមួយចំនួនទៀតដូចជា Goxip ដែលជាកម្មវិធីសម្រាប់ទិញទំនិញអនឡាញ។ មិនត្រឹមតែអាជីវកម្មក្នុងស្រុកប៉ុណ្ណោះទេ សេដ្ឋីនីរូបនេះក៏លេចធ្លោមិនធម្មតាដែរជាមួយអាជីវកម្មក្រៅស្រុក នាងបានបណ្តាក់ទុនទៅលើសណ្ឋាគារប្រណិត The Four Seasons នៅឯប្រទេសជប៉ុនទៀតផង។
៣. ជាកូនស្រីរបស់មហាសេដ្ឋីម៉ាឡេស៊ី
ឪពុករបស់នាង Tan Sri Vincent Tan ជាមហាសេដ្ឋីម៉ាឡេស៊ីដែលមានប្រាក់តម្កល់សរុប ៨២០ លានដុល្លារ។ លោកជាម្ចាស់សម្ព័ន្ធក្រុមហ៊ុន Berjaya ព្រមទាំងម្ចាស់ក្រុមកីឡាបាល់ទាត់ ៣ ធំៗទៀតនៅជុំវិញពិភពលោក។
៤. ដំបូន្មាន ៣ យ៉ាងពីការគ្រប់គ្រងអាជីវកម្មរបស់នាង
«ដឹងពីសក្តានុពលរបស់ខ្លួនសិន ចាំឆ្ពោះទៅរកជោគជ័យ»
«បណ្តាក់ទុនឱ្យត្រូវមនុស្ស»
«ចេញដើរកម្សាន្តឱ្យច្រើន គំនិតអ្នកនឹងទូលំទូលាយជាងមុន»៕