ជីវិត​​ជោគជ័យ​គ្មាន​អ្នក​មើល​ងាយ​បាន ឲ្យ​តែ​អ្នក​ធ្វើ​​បាន​១៥​យ៉ាង​នេះ​

  • 2017-10-18 10:18:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​ដែល​ទទួល​បាន​ជោគជ័យ​ក្នុង​ជីវិត​​សុទ្ធ​តែ​ធ្លាប់​ទទួល​ស្គាល់​ថា​ធ្លាប់​ធ្វើ​រឿង​ខុស​ឆ្គង​ទាំង​អស់ ដូច្នេះ​ហើយ​សាក​គិត​ទៅ​មើល​ថា​វា​គួរ​ឲ្យ​ស្ដាយ​ប៉ុណ្ណា​​បើ​យើង​មិន​ចេះ​រៀន​មើល​ពី​កំហុស​ឆ្គង​របស់​អ្នក​ដទៃ​ខ្លះ? នេះ​ជា​គំនិត​ល្អ​មួយ​ជ្រុង ហើយ​ខាង​ក្រោម​នេះ​គឺ​ជា​រឿង​ពិត​ចំនួន​ ១៥​ទៀត​ក្នុង​ជីវិត​ ដែល​អ្នក​គួរ​តែ​រៀន​សូត្រ​​ដើម្បី​ឲ្យ​ជីវិត​របស់​ខ្លួន​មាន​ភាព​រុងរឿង៖

១. ជំនួស​ឲ្យ​ការ​និយាយ​ថា “ខ្ញុំ​ធ្វើ​មិន​បាន​ទេ” អ្នក​គួរ​និយាយ​ថា “ខ្ញុំ​ត្រៀម​ខ្លួន​រួច​ហើយ អាច​ចាប់​ផ្ដើម​តស៊ូ​ជាមួយ​គ្នា​បាន!”។

២. រអ៊ូ​រឿង​ដដែល​ៗ​ខាត​តែ​ពេល ​គ្មាន​បាន​អី​មក​វិញ​ទេ។ ស៊ូ​​ចាប់​ផ្ដើម​ធ្វើ​តែ​ម្ដង មិន​អីចឹង​ទេ​ឈប់​និយាយ​រឿង​ដដែលៗ។

៣. បែង​ចែក​ពេល​វេលា​ខ្លះ​សម្រាប់​មនុស្ស​ដែល​យើង​ស្រឡាញ់ មិន​ថា​ជា​គ្រួសារ ឬ​មិត្តភ័ក្ដិ។ ចំណាយ​ពេល​វេលា​ជាមួយ​មនុស្ស​ទាំង​អស់​នេះ​ឲ្យ​បាន​​មាន​​តម្លៃ​បំផុត ជា​ពិសេស​ជាមួយ​គ្រួសារ ព្រោះ​បើ​គ្មាន​ពួក​គាត់​ទេ ក៏​គ្មាន​យើង​កើត​លើ​លោក​នេះ​ដែរ។

៤. បើ​អ្នក​នៅ​មិន​ទាន់​ជឿជាក់​នរណា​ម្នាក់ សូម​កុំ​ព្យាយាម​​សាង​ទំនាក់ទំនង​ស៊ី​ជម្រៅ​ជាមួយ​គេ ដោយ​សារ​ចង់ “សាក​មើល​សិន” ព្រោះ​វា​មិន​យុត្តិធម៌​សម្រាប់​ទាំង​​សង​ខាង។

៥. ការ​មាន​សុខភាព​ល្អ​គឺ​ជា​អ្វី​ដែល​អ្នក​ត្រូវ​យក​ចិត្ត​ទុក​ដាក់​បំផុត​ក្នុង​ជីវិត។ បើ​អ្នក​មិន​ហាត់​ប្រាណ​ សាង​ភាព​រឹង​មាំ​ឲ្យ​ខ្លួន​ឯង​​នៅ​ថ្ងៃ​នេះ តើ​អ្នក​ចង់​ធ្វើ​អ្វី​វិញ​ឲ្យ​ខ្លួន​ឯង?

៦. អ្នក​អាច​នឹង​គិត​ថា “ខ្ញុំ​មិន​បាន​ចង់​ធ្វើ​អ្នក​និពន្ធ​ផង” ប៉ុន្តែ​​បើ​អ្នក​ស្រឡាញ់​ខ្លួន​ឯង អ្នក​ត្រូវ​សរសេរ​កំណត់ហេតុ។ វា​មិន​មែន​សម្រាប់​តែ​ក្មេង​ៗ​នោះ​ទេ តែ​ការ​សរសរ​កំណត់​ហេតុ​វា​នឹង​ជួយ​ឲ្យ​អ្នក​ក្លាយ​ជា​អ្នក​គិត និង​សរសេរ​បាន​ល្អ និង​អាច​កែប្រែ​កំហុស​ឆ្គង​ខ្លួន​ឯង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

៧. និយាយ “អរគុណ” ជាមួយ​មនុស្ស​គ្រប់​គ្នា​ និង​គ្រប់​រឿងរ៉ាវ​ដែល​ចូល​មក​ក្នុង​ជីវិត។ អរគុណ​ថ្ងៃ​ដ៏​ល្អ អរគុណ​សម្រាប់​សារ អរគុណ​​ដែល​តែង​នៅ​ក្បែរ​ខ្ញុំ...។

៨. កុំ​ខ្វល់​ពី​អារម្មណ៍​អ្នក​នៅ​ជុំវិញ​ខ្លួន​ជ្រុល រហូត​ដល់​លែង​មាន​ភាព​ម្ចាស់​ការ​លើ​ខ្លួន​ឯង។

៩. “កុំ​ធ្វើ​ជា​មនុស្ស​កំសាក” ត្រូវ​រត់​ចូល​កន្លែង​ប្រថុយ​ខ្លះ សាក​ធ្វើ​អ្វី​ថ្មី​ៗ ធ្វើ​អ្វី​ពិបាក​ៗ​តែ​អាច​ឲ្យ​ជីវិត​យើង​កាន់​តែ​មាន​ន័យ។

១០. ជ្រើសរើស​ធ្វើ​អ្វី​ដែល​ខ្លួន​ឯង​ស្រឡាញ់ នោះ​អ្នក​នឹង​ទទួល​បាន​លទ្ធផល​ល្អ។ បើ​អ្នក​ចង់​ចេះ​ជំនាញ​អ្វី​មួយ​ឲ្យ​ប្រាកដ​ គឺ​ត្រូវ​ចំណាយ​ពេល​សិក្សា និង​អនុវត្ត​ឲ្យ​បាន​ល្អ។

១១. ពេល​ខ្លះ​បញ្ហា​មិន​មែន​ស្ថិត​នៅ​ត្រង់​ “ការ​សម្រេច​ចិត្ត​ខុស​” ទេ ប៉ុន្តែ​វា​ស្ថិត​លើ​ “ការ​មិន​ហ៊ាន​សម្រេច​ចិត្ត” ទៅ​វិញ​ ព្រោះ​យ៉ាង​ហោច​​យើង​ក៏​បាន​សម្រេច​ចិត្ត​ទៅ​ហើយ លទ្ធផល​ទៅ​ជា​យ៉ាង​ណា​សឹម​កែ​ខៃ​តាម​ក្រោយ ប៉ុន្តែ​ការ​មិន​ព្រម​សម្រេច​ចិត្ត​នេះ​វិញ នឹង​ធ្វើ​ឲ្យ​បញ្ហា​នៅ​តែ​ជា​បញ្ហា​ និង​មិន​អស់​ចិត្ត​ខ្លួន​ឯង។

១២. ចូរ​កុំ​ធ្វើ​ទាសករ​លុយ តែ​ត្រូវ​ចេះ​ប្រើ​លុយ​ធ្វើ​ជា​ទាសករ។

១៣. ត្រូវ​មាន​សុជីវធម៌​ជាមួយ​មនុស្ស​គ្រប់គ្នា កុំ​មើល​ងាយ​អ្នក​ណា ឬ​​អួត​ខ្លួន​ឯង​ថា​ពូកែ​ជាង​អ្នក​ណា​ៗ។

១៤. រៀន​អ្វី​ថ្មី​រាល់​ថ្ងៃ មិន​មែន​តែ​អ្វី​ក្នុង​សៀវភៅ​ ប៉ុន្តែ​បូក​រួម​ទាំង​អ្វី​ៗ​ផ្សេង​ទៀត​ដូច​ជា​កំហុស​ឆ្គង​ខ្លួន​ឯង មេរៀន​ពី​អ្នក​នៅ​ជុំវិញ ដែល​សុទ្ធ​តែ​ជា​គ្រូ​ល្អ​ៗ​សម្រាប់​អ្នក។

១៥. ទោះ​ស្រឡាញ់​ការងារ​ប៉ុណ្ណា ក៏​គួរ​រក​ពេល​សម្រាក​លំហែ​ខ្លះ។ កុំ​ភ្លេច​ថា​អ្នក​ជា​មនុស្ស មិន​មែន​ជា​មនុស្ស​យន្ត​ទេ ៕

ប្រភព៖ fungtumpost ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម