ធ្លាយ​ព័ត៌មាន Luhan មាន​គេ​ចិញ្ចឹម ហើយ​នឹង​បែក​ជាមួយ​មិត្ត​ស្រី​ក្នុង​ពេល​៦​ខែ

  • 2017-10-18 03:11:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ព័ត៌មាន​ថ្មី​បំផុត​បាន​ទម្លាយ​ថា តារា​ចម្រៀង និង​សម្ដែង​វ័យ​ក្មេង Luhan កំពុង​មាន​ទំនាក់ទំនង​លួច​លាក់​ជាមួយ​អ្នក​ជំនួញ​ស្រី​ស្ដុកស្ដម្ភ​ម្នាក់ ដែល​ជា​ខ្នង​បង្អែក​ដ៏​ក្រាស់​ឃ្មឹក។

ក្រោយ​ពេល​ប្រកាស​មាន​ស្នេហា​ជាមួយ​តារា​សម្ដែង​ស្រករ​ក្រោយ Guan Xiaotong មិន​បាន​ប៉ុន្មាន​ផង តារា​សម្ដែង និង​ចម្រៀង Luhan បាន​រង​ពាក្យ​ចចាមអារ៉ាម​ថា អ្នក​ទាំង​២​មាន​កិច្ច​សន្យា​ស្រលាញ់​គ្នា​ដើម្បី​ផ្សព្វផ្សាយ​រឿង​ភាពយន្ត​ថ្មី ព្រោះ​តារា​ទាំង​២​បាន​ថត​រឿង​ជាមួយ​គ្នា​១​​ដែល​នឹង​ដាក់​បញ្ចាំង​នៅ​ពេល​ខាង​មុខ។

រឿង​នេះ​មិន​ទាន់​ស្ងប់​ផង ស្រាប់​តែ​មាន​គណនី​មួយ​បាន​បង្ហើប​នៅ​លើ Weibo ថា ប្រុស​ស្អាត​អាយុ​២៧​ឆ្នាំ​មាន​ទំនាក់ទំនង​លួច​លាក់​ជាមួយ​សេដ្ឋិនី​ម្នាក់​ដែល​បាន​ជួយ​លោក​ឲ្យ​ឈ្នះ​ការ​ប្ដឹង​ផ្ដល់​ជាមួយ​ផលិតកម្ម​យក្ស SM។ ជា​ច្រើន​លើក​ច្រើន​សា គេ​តែង​ឃើញ​នារី​រូប​នេះ​ទៅ​ញ៉ាំ​អី​ជាមួយ​លោក​រហូត។

គណនី​មួយ​ទៀត​ដែល​មាន​ឈ្មោះ Wang Sicong បាន​បន្ថែម​ថា៖ "ជីវិត​របស់ Luhan គឺ​ស្មុគស្មាញ​ខ្លាំង​ណាស់។ ក្នុង​រយៈ​ពេល​កន្លះ​ឆ្នាំ​នឹង​បែក​គ្នា​ជាមួយ Guan Xitong។ គ្រាន់​តែ​ចែក​រំលែក​ដើម្បី​ធ្វើ​ភស្តុតាង​តែ​ប៉ុណ្ណោះ" ៕

Luhan និងមិត្តស្រី Guan Xiaotong ដែលទើប​ប្រកាស​ពីទំនាក់ទំនង

ប្រភព៖ 2sao ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម