ជោគជ័យនឹងរត់មកតាមក្រោយ បើអ្នកធ្វើបាន៤ចំណុចនេះ
- 2017-10-12 09:17:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជោគជ័យនឹងរត់មកតាមក្រោយ បើអ្នកធ្វើបាន៤ចំណុចនេះ
ចិត្តគំនិតរបស់អ្នកគឺជាត្រីវិស័យដែលកំណត់ទិសដៅសម្រាប់ជីវិត។ ពេលខ្លះអ្នកបានត្រៀមគម្រោងរួចជាស្រេចអស់ហើយ ប៉ុន្តែដោយសារការគិតខុសមួយពេលបែរជាធ្វើឱ្យគម្រោងនោះរលាយបាត់ទៅវិញ។ ហេតុនេះទើបមនុស្សភាគច្រើនជឿថា បើគិតវិជ្ជមានបានច្រើនកម្រិតណា អត្រានៃភាពជោគជ័យក៏មានច្រើនកម្រិតនោះ។ខាងក្រោមជារបៀបនៃការរៀបចំគំនិតមួយចំនួន ដែលសាកសមបំផុតសម្រាប់អ្នកប្រាថ្នាចង់បានភាពជោគជ័យ៖
១. យកភាពវៃឆ្លាតជំនួសការប្រើកម្លាំង៖ ត្រង់នេះមិនសំដៅឱ្យអ្នកប្រើតែគំនិតហើយមិនធ្វើអ្វីសោះទេ គ្រាន់តែចង់ឱ្យប្រើសមត្ថភាពវៃឆ្លាតរិះរកវិធីណាដែលចំណេញជាងការប្រើកម្លាំង។ ពេលខ្លះការចំណាយកម្លាំងអាចឱ្យយើងសម្រេចគោលដៅបានក៏ពិតមែន ប៉ុន្តែចូររៀនប្រើភាពវៃឆ្លាតស្វែងរកវិធីណាដែលងាយស្រួល និងរហ័សជាងនេះ។ ឧទាហរណ៍ថាអ្នកចង់បើកក្រុមហ៊ុនរកស៊ីផ្ទាល់ខ្លួន តួយ៉ាងមិនមែនតម្រូវឱ្យអ្នកទៅគ្រប់គ្រងផ្នែកទាំងអស់ក្នុងក្រុមហ៊ុនទេ ប៉ុន្តែត្រូវប្រើភាពវៃឆ្លាតចាត់ចែងធនធានមនុស្សដើម្បីគ្រប់គ្រងផ្នែកណាមួយដែលជារចនាសម្ព័ន្ធរបស់ក្រុមហ៊ុនវិញ។
**២. គិតដល់តម្លៃនៃពេលវេលា៖** ភាគច្រើនមនុស្សដែលស្រឡាញ់ភាពជោគជ័យឱ្យតម្លៃទៅលើពេលវេលាខ្លាំងណាស់។ គួរគប្បីចោលទម្លាប់នៃការពន្យារពេល ហើយរៀបចំកាលវិភាគការងារឱ្យបានជាក់លាក់ កុំចាំដល់វិនាទីចុងក្រោយទើបប្រញ៉ាប់ប្រញ៉ាល់។
៣. បានតែគិតហើយមិនធ្វើ៖ ទោះអ្នកបារម្ភខ្លាចបរាជ័យនៅពេលធ្វើវាក៏ដោយប៉ុន្តែកុំរារែក ត្រូវផ្តល់កម្លាំងចិត្តឱ្យខ្លួនឯងហើយចាប់ផ្តើមធ្វើវាពីពេលនេះ។ បើអ្នកគិតហើយតែបែរជាមិនបានធ្វើ គឺស្មើនឹងបរាជ័យ។
៤. កុំខ្លាចការបាក់ទឹកចិត្ត៖ គ្មាននរណាម្នាក់សប្បាយចិត្តទេនៅពេលដែលជួបបរាជ័យ ប៉ុន្តែយ៉ាងណារឿងវាបានកើតទៅហើយ គឺមានតែប្រឈមមុខនឹងការពិត។ ត្រូវរៀនផ្តល់កម្លាំងចិត្តឱ្យខ្លួនឯង ទោះជាអ្នកសោកសៅនៅថ្ងៃនេះក៏មិនប្រាកដថាលទ្ធផលប្រែទៅជាល្អឡើងវិញដែរ ហើយវាអាចធ្វើឱ្យអ្នកដុនដាបជាងមុនក៏ថាបាន។ ចូរចាំថាបញ្ហានៅតែបន្តកើតមានថ្ងៃក្រោយដោយគ្មានដែនកំណត់ឡើយ៕
ចុចអាន៖ជីវិតនឹងប្រសើរឡើងបើអ្នកបានធ្វើរឿងទាំងនេះ!