ជីវិតនឹងប្រសើរឡើងបើអ្នកបានធ្វើរឿងទាំងនេះ!
- 2017-10-11 01:52:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជីវិតនឹងប្រសើរឡើងបើអ្នកបានធ្វើរឿងទាំងនេះ!
ទាយដឹងថា ១០ ឆ្នាំខាងមុខជីវិតអ្នកនឹងទៅជាយ៉ាងណាទេ? ច្បាស់ណាស់អ្វីដែលគ្រប់គ្នាប្រាថ្នាគឺចង់ឱ្យជីវិតខ្លួនឯងកាន់តែប្រសើរឡើង ហើយវាទាមទារឱ្យយើងចេះផ្លាស់ប្តូរខ្លួនឯង រៀនស្វែងយល់ និងបង្កើតអ្វីដែលថ្មីសម្រាប់ជីវិតនាពេលអនាគត។ ខាងក្រោមនេះគឺជាគន្លឹះធំៗទាំង ៥ ដែលគួរតែអនុវត្តតាម ប្រសិនបើអ្នកចង់ធ្វើឱ្យជីវិតប្រសើរឡើង៖
១. ផ្តើមពីអ្វីដែលខ្លួនមិនធ្លាប់ធ្វើ៖ ទោះអ្នកគិតថាចំនុចដែលអ្នកកំពុងឈរនេះពិតជាផ្តល់ភាពស្រណុកសុខស្រួលយ៉ាងណាក្តី តែណាគ្មានថ្ងៃបានរីកច្រើនទេបើអ្នកមិនព្រមក្រោកចេញពីកន្លែងនេះហើយបន្តទៅកន្លែងថ្មីមួយទៀត។ គួរចាប់ផ្តើមធ្វើការងារណាដែលអ្នកមិនធ្លាប់ប្រឡូកពីមុនសោះ ឬ ធ្វើរឿងដែលអ្នកស្អប់និងខ្លាចបំផុត នោះអ្នកនឹងទទួលបទពិសោធន៍ថ្មីហើយប្លែក។
**២. ថែរក្សាសុខភាព៖** សុខភាពគឺជាទ្រព្យប្រចាំកាយដែលមិនអាចកាត់ថ្លៃ ប្រសិនបើអ្នកគ្មានសុខភាពល្អទេធ្វើម្តេចនឹងស្វែងរកដំណើរជីវិតដែលប្រសើរបាន? អ្នកគួរបង្កើតទម្លាប់នៃការបរិភោគប្រចាំថ្ងៃឱ្យបានល្អ បែងចែកពេលវេលាសម្រាក ការហាត់ប្រាណនិងការលំហែកាយឱ្យបានត្រឹមត្រូវ។ បើដឹងថាខ្លួនឈឺគួរទទួលយកការព្យាបាលភ្លាមៗកុំបន្តពន្យារពេលឱ្យសោះ។
៣. កំណត់គោលដៅនិងជំហាន៖ កំណត់ទីតាំងឬចំនុចដែលអ្នកចង់ទៅដល់ ហើយដាក់សំណួរសម្រាប់ខ្លួនឯងថា៖ «ទៅដើម្បីអ្វី? ទៅត្រឹមចំនុចណា? ទៅនៅពេលណា និងទៅដោយរបៀបណា?»
៤. ទម្លាប់សន្សំលុយ៖ គេនិយាយថាលុយមិនសំខាន់ តែសំខាន់គឺអត់លុយ! ពិតហើយលុយមិនសំខាន់ទេវាគ្រាន់តែក្រដាសមួយសន្លឹកដែលមនុស្សផ្ទេរទៅផ្ទេរមកប៉ុណ្ណោះ ប៉ុន្តែបើយើងគ្មានលុយតើឱ្យរស់នៅយ៉ាងម៉េចទៅ? មិនថាអ្នកបានរៀបចំគម្រោងសម្រាប់ថ្ងៃអនាគតល្អឥតខ្ចោះយ៉ាងណាក៏ដោយ តែបើគ្មានទម្លាប់សន្សំលុយទុកទេអ្នកក៏មិនអាចឈានទៅសម្រេចគោលដៅបានជោគជ័យដែរ។
៥. បង្កើតមិត្តមិនបង្កើតសត្រូវ៖ តាមការស្រាវជ្រាវរបស់មហាវិទ្យាល័យ Havard នៅឯសហរដ្ឋអាមេរិកបានឱ្យដឹងថា ចំណែកមួយដ៏ធំរបស់ជីវិតដែលមានសុភមង្គលនោះគឺការរក្សាចំណងមិត្តភាពរឹងមាំ។ ត្រូវស្រឡាញ់ខ្លួនឯង ធ្វើឱ្យខ្លួនឯងសប្បាយចិត្ត និងចេះចែករំលែកភាពរីករាយនោះទៅមនុស្សនៅជុំវិញខ្លួនឱ្យបានច្រើនតាមរយៈការប្រាស្រ័យទាក់ទងគ្នា៕
ចុចអាន៖ហេតុផលដែលធ្វើឲ្យមនុស្សម្នាក់ៗ ចាំបាច់ខំប្រឹងធ្វើអ្វីថ្មីៗជារៀងរាល់ថ្ងៃ