ហេតុផលដែលធ្វើឲ្យមនុស្សម្នាក់ៗ ចាំបាច់ខំប្រឹងធ្វើអ្វីថ្មីៗជារៀងរាល់ថ្ងៃ
- 2017-09-05 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុផលដែលធ្វើឲ្យមនុស្សម្នាក់ៗ ចាំបាច់ខំប្រឹងធ្វើអ្វីថ្មីៗជារៀងរាល់ថ្ងៃ
ពិតណាស់ជីវិតពិតជាត្រូវការអ្វីដែលថ្មីជានិច្ច នេះហើយជាមូលហេតុធ្វើឲ្យមនុស្សគ្រប់គ្នាត្រូវការអ្វីថ្មីរាល់ថ្ងៃតែម្ដង។ ហេតុផលទាំង ៧ យ៉ាងនេះបញ្ជាក់យ៉ាងច្បាស់ថាម្នាក់ៗចាំបាច់ខំប្រឹងធ្វើអ្វីដែលថ្មីៗ ដើម្បី៖
១.រាងកាយ និងខួរក្បាលរបស់មនុស្សនឹងកាន់តែប្រសើរឡើងដោយសារភាពថ្មីប្លែក។
២.កាលណាបរិយាកាសថ្មីជានិច្ច នោះពេលវេលាក៏កាន់តែលឿន និងមិនធ្វើឲ្យមនុស្សម្នាក់ៗទន្ទឹងរង់ចាំវាដោយអន្ទះសាដែរ។
៣.អ្នកនឹងទទួលបាននូវសមិទ្ធផល ទំនុកចិត្ត និងអ្វីៗទាំងអស់ដែលមាននៅជុំវិញខ្លួន។ ព្រមទាំងទទួលបានភាពស្រស់ស្រាយរាល់ថ្ងៃទៀតផង។
៤.ពេលធ្វើអ្វីដែលថ្មីរាល់ថ្ងៃ មនុស្សនឹងមានទម្លាប់ច្នៃប្រឌិតកាន់តែខ្ពស់ឡើង ដើម្បីអាចទ្រទ្រង់ជីវភាពកាន់តែប្រសើរ។
៥.របស់ថ្មីអាចធ្វើឲ្យជីវិតជួបរឿងដ៏គួរឲ្យភ្ញាក់ផ្អើល ទុកសម្រាប់ចងចាំតកូនតចៅទៀតផង។
៦.ការធ្វើអ្វីថ្មី គឺមិនប្រាកដថាអាក្រក់សម្រាប់ជីវិតឡើយ ហើយពេលខ្លះវាអាចល្អលើសពីការគិតរបស់មនុស្សម្នាក់ៗថែមទៀតផង។
៧.ការបោះជំហានទៅរកអ្វីដែលថ្មី អាចជាការបោះជំហានទៅរកភាពជោគជ័យមួយកម្រិតទៀតសម្រាប់ជីវិត៕
ចុចអាន៖រឿងខ្លី អានចប់ភ្លឺភ្នែក និងស្គាល់ច្បាស់ពីតម្លៃនៃភាពស្មោះត្រង់