ចង់​ក្លាយ​ជា​មនុស្ស Single ដ៏​មាន​ន័យ ត្រូវ​រៀន​ពី ៦ ចំណុច​នេះ​ឲ្យ​ច្បាស់

  • 2017-10-10 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស Single ដ៏​មាន​ន័យ​គេ​នឹង​រៀន​ពី​ចំណុច​ទាំង ៦ នេះ​ឲ្យ​ច្បាស់ ដើម្បី​យក​ចំណេះ​ដឹង​ទៅ​ប្រើ​លើ​ផ្លូវ​ដ៏​វែង​ឆ្ងាយ​នៅ​ពេល​ខាង​មុខ។ ខាងក្រោម​នេះ​ជា​អ្វី​ដែល​ត្រូវ​រៀន ពី​ភាព Single៖

.រៀន​ជំនាញ​អ្វី​មួយ​ឲ្យ​ចេះ​ពិតប្រាកដ ដើម្បី​ទៅ​សម្រេច​ក្ដី​ស្រមៃ​របស់​ខ្លួន។ បែប​នេះ​ទោះជា​នៅ Single មែន​ពិត តែ​អាច​ធ្វើ​អ្វី​ៗ​បាន​ដោយ​មិន​ចាំបាច់​ពឹង​លើ​អ្នក​ដទៃ។

.រៀន​ទទួល​យក​ពី​គុណ​វិបត្តិ​របស់​អ្នក​ដទៃ​ឲ្យ​ច្បាស់​សិន ទើប​ពេល​ទទួល​អ្នក​ដទៃ​ឲ្យ​ចូល​ក្នុង​​ជីវិត​អ្នក​ដោយ​មិន​ខ្វល់​រឿង​កំហុស​ឆ្គង​របស់​គេ។ បើ​អ្នក​អាច​ទទួល​ចំណុច​នេះ​បាន​ហើយ នៅ​មិន​យូរ​ឡើយ ប្រហែល​ជា​អ្នក​អាច​រក​ឃើញ​ដៃគូ​ពិត។

.រឿង​អស្ចារ្យ​ជាច្រើន​អាច​កើតឡើង ពេល​អ្នក​នៅ​ម្នាក់ឯង​ដូចជា​រក​ឃើញ​គោលដៅ​ជីវិត​ពិត ដឹង​ថា​នរណា​ម្នាក់​ដែល​ស្មោះ ឬ​អាច​ធ្វើ​រឿង​ពិសេស​មួយ​ផ្សេង​ទៀត។ ព្រោះ​ពេល​មាន​ដៃគូ​ធ្វើឲ្យ​ជីវិត​វិលវល់​តែ​រឿង​ស្នេហា ដោយ​មិន​បាន​គិត​ធ្វើ​អ្វី​សោះ។

.រៀន​​ឈរ​នៅ​លើ​គោលជំហរ​ផ្ទាល់​ខ្លួន ដោយ​មិន​ចាំបាច់​ខ្លាច​ចិត្ត​នរណា។

.ពេល​ជីវិត​ Single នោះ​អ្នក​កាន់តែ​ស្វែង​យល់​ពី​វិធី​ថែរក្សា​ចំណង​មិត្តភាព​ឲ្យ​កាន់​តែ​រឹងមាំ​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

.រៀន​ស្គាល់​ពី​ខ្លួន​ឯង​កាន់តែ​ច្បាស់ និង​ស្វែង​រក​ភាព​ខ្លាំង-ខ្សោយ ដើម្បី​អភិវឌ្ឍ​ខ្លួន​ឲ្យ​កាន់តែ​រីកចម្រើន​ទៅ​ថ្ងៃ​មុខ៕

ចុចអាន៖ចង់​ឲ្យ​ព្រឹកឡើង​​ជា​ថ្ងៃ​ដ៏​ល្អ និង​មាន​សិរីសួស្ដី កុំ​ភ្លេច​ធ្វើ​រឿង ៦ យ៉ាង​នេះ

ប្រភព៖ thoughtcatalog ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម