Miss Grand ជប៉ុនវ៉ាមុខម្ចាស់ផ្ទះព្រោះស្លៀកឈុតប្រពៃណីវៀតណាម
- 2017-10-09 03:09:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Miss Grand ជប៉ុនវ៉ាមុខម្ចាស់ផ្ទះព្រោះស្លៀកឈុតប្រពៃណីវៀតណាម
ខណៈបវរកញ្ញាវៀតណាមដែលជាតំណាងម្ចាស់ផ្ទះស្លៀករ៉ូបសមោសរនោះ តំណាងមកពីប្រទេសជប៉ុនបានលេងឈុតប្រពៃណីរបស់វៀតណាមតែម្ដង។
កាលពីយប់ថ្ងៃទី៧ខែតុលាកន្លងទៅនេះ តំណាងមកពី៨០លើពិភពលោកបានបង្ហាញខ្លួនរួមគ្នាជាលើកទី១នៅទីក្រុងហូជីមិញ ប្រទេសវៀតណាមដើម្បីចូលរួមក្នុងការប្រកួតបវរកញ្ញា Miss Grand International 2017។
ខណៈទស្សនិកជនក្នុងស្រុករំពឹងថា តំណាងរបស់ខ្លួននឹងបង្កបានភាពចាប់អារម្មណ៍ជាងគេនោះ បវរកញ្ញា Erika Tsuji ទើបជាស្រីស្អាតទាក់ទាញបានចំណាប់អារម្មណ៍របស់អ្នកកាសែតច្រើនជាងគេ ត្បិតមានតែនាងម្នាក់គត់ដែលជ្រើសយកឈុតប្រពៃណីរបស់វៀតណាមយកមកស្លៀក។ អ្នកគាំទ្រវៀតណាមបានលើកឡើងថាតំណាងមកពីជប៉ុនពិតជាឆ្លាតខ្លាំងណាស់នៅពេលធ្វើដូចនេះ ព្រោះរូបភាពរបស់នាងនៅលើបណ្ដាញព័ត៌មានមានច្រើនជាងតំណាងម្ចាស់ផ្ទះទៅទៀត៕