ជិត​ចូល​រោងការ Song Hye Kyo របូត​តំណែង​កំពូល​ស្រី​ស្អាត​ ធ្លាក់ចូល​ដៃ​ប្រពន្ធ Rain

  • 2017-10-07 04:07:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រោយ​ពេល​ក្លាយ​ជា​បុប្ផា​មាន​ម្ចាស់​រួច​មក ប្រជាប្រិយភាព​របស់​កំពូល​តារា​សម្ដែង​កូរ៉េ Song Hye Kyo ហាក់​ធ្លាក់​ជាង​មុន បណ្ដាល​ឲ្យ​ស្រី​ស្អាត​ដទៃ​ដណ្ដើម​បាន​តំណែង​ខ្ពស់​ជាង។

កាល​ពី​ពេល​ថ្មី​ៗ​នេះ បណ្ដាញ​ព័ត៌មាន Sina របស់​ចិន​ទើប​តែ​ប្រកាស​តារា​សម្ដែង​ស្រី​កូរ៉េ​ដែល​ប្រជាជន​ចិន​គិត​ថា​ស្អាត​បំផុត។ តារា​សម្ដែង​ស្រី​ជួរ​មុខ Song Hye Kyo ដែល​តែង​ឈរ​លំដាប់​លេខ​១​នៅ​រាល់​តារាង​សម្រស់​នោះ នៅ​ពេល​នេះ​ហាក់​ធ្លាក់​ជាង​មុន​បន្តិច​ក្រោយ​ពេល​ប្រកាស​ថា​ខ្លួន​នឹង​ចូល​រោងការ​នៅ​ចុង​ខែ​នេះ។

ជយលាភី​លេខ​១​ត្រូវ​បាន​ធ្លាក់​ទៅ​លើ​តារា​សម្ដែង​ជួរ​មុខ​ម្នាក់​ទៀត​នោះ​គឺ Kim Tae Hee។ ខាង​ក្រោម​នេះ​គឺ​ជា​ចំណាត់​ថ្នាក់​ដែល​ប្រកាស​ដោយ Sina៕

១. Kim Tae Hee

២. Song Hye Kyo

៣. Shin Min Ah

៤. Bae Suzy

៥. Hye Ri

៦. Seolhyun

ប្រភព៖ Eva ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម