មើលឲ្យហើយមុនរៀបការ! ស្រីៗគួរជៀសបុរសមានចរិត ៧ប្រភេទនេះ
- 2017-09-29 04:02:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មើលឲ្យហើយមុនរៀបការ! ស្រីៗគួរជៀសបុរសមានចរិត ៧ប្រភេទនេះ
សាកស្រមៃមើលថាបើអ្នករៀបការជាមួយបុរសម្នាក់ដែលមិនឲ្យតម្លៃអ្នក តើជីវិតនឹងទៅជាយ៉ាងណា? ប្រាកដជាគ្មានសុភមង្គលទេមែនទេ? ដូចនេះអ្វីដែលអ្នកត្រូវធ្វើគឺពិនិត្យឲ្យបានដិតដល់មុននិយាយថា Yes៖
១. ពូកែសង្ស័យ
ទោះអ្នកស្រឡាញ់គាត់ខ្លាំងប៉ុណ្ណាក៏គាត់មិនដែលទុកចិត្តអ្នកដែរ ហើយតែងសង្ស័យគ្រប់រឿង គ្រប់ពេល។
២. ស្អប់សត្វចិញ្ចឹម
ហេតុអ្វីអ្នកគួរជៀសបុរសបែបនេះទៅវិញ? ចម្លើយគឺថាបុរសប្រភេទនេះគ្មានមេត្តាធម៌ក្នុងខ្លួនទេ។
៣. មិនគោរពសន្យា
នេះបានន័យថាគាត់លេងសើចជាមួយអ្នកហើយ។ សម្ដី ឬទង្វើអ្នកក៏គ្មានប្រយោជន៍អ្វីសម្រាប់គាត់ដែរ។
៤. ដោះសារមិនចេះចប់
«មកពីបងរវល់ខ្លាំងត្រូវទៅបន្ទាន់...។» សម្ដីបែបនេះគឺតែងតែឮពីមាត់គាត់មិនចេះចប់មិនចេះហើយនោះទេ។
៥. កុហក
វាជាសញ្ញានៃការមិនទុកចិត្តគ្នាទាល់តែសោះ។ បើនៅបែបនេះតើអាចរស់ជាមួយគ្នាយ៉ាងម៉េចទៅ?
ទាំងនេះហើយគឺជាសញ្ញាដែលអ្នកគួរជៀសឲ្យហើយកុំឲ្យជួបទុក្ខពេលក្រោយ៕
ចុចអាន៖ មេរៀន ៥ ចំណុចក្នុងជីវិតដែលគ្មានអ្នកណាបង្រៀនអ្នកឡើយ