សាច់​រយាក ៣ កន្លែង ដែល​មនុស្ស​ធ្លាប់​ធាត់​តែង​បន្សល់​ទុក​​លើ​ខ្លួន

  • 2017-09-28 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នារី​ជាច្រើន​ខំប្រឹង​រក​វិធី​គ្រប់បែប​យ៉ាង ដើម្បីឲ្យ​ខ្លួន​​បាន​ស្រក​គីឡូ ព្រោះ​ចង់​បាន​រាង​ស្រឡូន។ តែ​ពេល​ខ្លះ​ទោះ​ជា​ស្រក​បាន​មក​មែន តែ​បន្សល់​ទុក​នូវ​ស្នាម ៥ យ៉ាង​ដូច​ខាងក្រោម​នេះ៖

១.សាច់​យាក​នៅ​ដើមដៃ៖ នេះ​ជា​បញ្ហា​ចោទ​ដ៏​សំខាន់ បន្ទាប់ពី​គីឡូ​ស្រក​ទៅ​ហើយ តែ​ដើម​ដៃ​បើ​ជា​បន្សល់​នូវ​សាច់​រយីករយាក។

២.ស្បែក​ពោះ​យាក៖ ពោះ​ជា​ទីតាំង​ឆាប់​ធាត់​បំផុត ព្រោះ​កន្លែង​នេះ​ប្រមូល​ផ្ដុំ​ទៅ​ដោយ​ជាតិ​ខ្លាញ់​កក ហើយ​ក្រោយ​ពេល​ស្គម​វិញ​នោះ ក៏​យាក​ដូច​ដើម​ដៃ​ដែរ។

៣.ភ្លៅ៖ មិន​ខុស​ពី​កន្លែង​ទាំង​ពីរ​ឡើយ ភ្លៅ​ក៏​មាន​សភាព​ដូច​គ្នា​ដែរ ហើយ​ថែម​ទាំង​ឃើញ​យ៉ាង​ច្បាស់​ទៀត​ផង បើ​ហ៊ាន​តែ​ស្លៀក​ខ្លី។

បញ្ហា​ទាំង​នេះ​បណ្ដាល​មកពី​ការ​ស្រក​ទម្ងន់​លឿន​ពេក​ដោយ​វិធី​ញ៉ាំ​ថ្នាំ​ផ្សេង​ៗ ហើយ​មិន​បាន​ហាត់ប្រាណ​ឲ្យ​បាន​ត្រឹមត្រូវ។ ដូចនេះ​បើ​មាន​គម្រោង​សម្រក​គីឡូ គួរ​ព្យាយាម​ហាត់ប្រាណ និង​ការ​ញ៉ាំ​បន្លែ​ផ្លែឈើ​តាម​បែប​ធម្មជាតិ​វិញ៕

ចុចអាន៖ស្រីៗ​រូបរាង​ធាត់​ហើយ​ បើ​មាន ៣ ចំណុច​នេះ​ទៀត ពិបាក​ក្នុង​ការ​ស្លៀកពាក់​មែនទែន!

អត្ថបទ៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម