ស្រីៗរូបរាងធាត់ហើយ បើមាន ៣ ចំណុចនេះទៀត ពិបាកក្នុងការស្លៀកពាក់មែនទែន!
- 2017-09-04 02:13:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រីៗរូបរាងធាត់ហើយ បើមាន ៣ ចំណុចនេះទៀត ពិបាកក្នុងការស្លៀកពាក់មែនទែន!
មនុស្សស្រីដែលមានរាងធាត់ហើយ បើបន្ថែមនូវចំណុចអវិជ្ជមានទាំង ៣ នេះទៀតពិតជាពិបាកនឹងស្លៀកសំលៀកបំពាក់ឲ្យមើលទៅឃើញស្អាតខ្លាំងណាស់។ ចំណុចទាំង ៣ នោះមាន៖
១.ធាត់ហើយ ត្រគាកស្វិត
ស្រ្តីដែលមានរូបរាងម៉ាប់ៗ ហើយមានសាច់ពេញខ្លួនតែបែរជាមានត្រគាកស្វិត ស្លៀកពាក់បែបណាក៏មិនសូវសមដែរ។ ព្រោះស្មារីកធំ ហើយត្រង់ចង្កេះបែរជារួមតូច ដែលធ្វើឲ្យមើលទៅឃើញធំមួយកំណាត់ខាងលើ។ បែបនេះគ្មានគន្លាក់ចង្កេះដែលអាចស្លៀករឹបរាងបានទេ។
**២.គ្មានដើមទ្រូង**
អ្នកដែលមានសាច់ច្រើន ដើមទ្រូងក៏សម្បូរខ្លាំងដែរ។ តែបើមានសាច់ច្រើនហើយ បែរជាគ្មានដើមទ្រូងទៀតមិនអាចស្លៀកពាក់បានទាក់ទាញសោះ ព្រោះមើលទៅមិនឃើញភាពលេចធ្លោណាមួយលើរាងកាយ។
៣.ធាត់ហើយទាប
ច្បាស់ណាស់ អ្នកដែលមានរូបរាងបែបនេះពិតជាតូចចិត្ត ព្រោះសំលៀកបំពាក់មិនសូវមានត្រូវឡើយ។ មិនតែប៉ុណ្ណោះខោអាវទិញស្រាប់ភាគច្រើនត្រូវឲ្យទៅសារ៉េ ដែលធ្វើឲ្យមើលទៅបាត់បង់រូបរាងដើមនៃសំលៀកបំពាក់ទៀតផង៕
ចុចអាន៖១៩ស្ទីលតែងខ្លួនឡូយកប់ជាមួយអាវសំយេះស្មាមួយចំហៀង