រក​ឯណា​បាន​មេ​ដូច Huang Xiaoming ជូន​កាដូ​បុគ្គលិក​សុទ្ធ​តែ iPhone 8 គ្រប់​ៗ​គ្នា

  • 2017-09-26 02:47:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ឃើញ​ថា​បុគ្គលិក​ខ្លួន​ធ្វើ​ការ​ហត់ តារា​សម្ដែង​ប្រុស​ល្បី​ឈ្មោះ Huang Xiaoming បាន​ជូន​ទូរសព្ទ iPhone 8 ដល់​គ្រប់​បុគ្គលិក​របស់​ខ្លួន។

មិន​ត្រឹម​តែ​ជា​លោក​ប្ដី​ដែល​គេ​ចង់​បាន​គ្រប់​គ្នា​នោះទេ នៅ​ពេល​នេះ​តួ​ប្រុស​ចិន Huang Xiaoming ថែម​ទាំង​ក្លាយ​ជា​មេ​ដែល​គេ​ចង់​បាន​ទៀត​ផង។ សកម្មភាព​ជូន​ទូរសព្ទ iPhone 8 ឲ្យ​បុគ្គលិក​របស់​ខ្លួន​បាន​ទទួល​ការ​សរសើរ​ជា​ច្រើន។

កាល​ពី​យប់​ថ្ងៃ​ទី​២៣ ខែ​សីហា​មុន​នេះ ផលិតកម្ម​របស់​តួ​រឿង "ទេព​ឥន្ទ្រី​បក្សី​ស្នេហ៍" បាន​ប្រកាស​ពី chat របស់​ប្រុស​ស្អាត​នេះ​នៅ​ក្នុង group chat របស់​ក្រុម​ហ៊ុន។ ស្វាមី​តារា​សម្ដែង Angelababy បាន​សរសេរ​ថា៖ "មួយ​រយៈ​នេះ អ្នក​ទាំង​អស់​គ្នា​ហត់​ហើយ។ iPhone 8 នេះ​គឺ​ជា​កាដូ​សម្រាប់​អ្នក​ទាំង​អស់​គ្នា។ ពួក​យើង​ខំ​ប្រឹង​ទាំង​អស់​គ្នា​ទៀត​ណា"។

តាម​នោះ​ដែរ បុគ្គលិក​ទាំង​១៦៥​នាក់​របស់ Xiaoming គឺ​ទទួល​បាន​ទូរសព្ទ​ម្នាក់​១​គ្រឿង​ទាំង​អស់។ ជាមួយ​គ្នា​នេះ​ដែរ គេ​នៅ​ចាំ​បាន​ថា ដោយ​សារ​តែ​បុគ្គលិក​ជា​អ្នក​គាំទ្រ​របស់​តារា​សម្ដែង Louis Koo តារា​អាយុ​៣៩​ឆ្នាំ ធ្លាប់​រត់​ទៅ​តុ​របស់​តារា​រូប​នេះ ដើម្បី​សុំ​ហត្ថលេខា​ឲ្យ​បុគ្គលិក​របស់​ខ្លួន។

នៅ​លើ​បណ្ដាញ​សង្គម មនុស្ស​ជា​ច្រើន​បាន​លាន់​មាត់​ថា ពួក​គេ​ចង់​បាន​មេ​ដូច Huang Xiaoming ព្រោះ​មិន​ត្រឹម​តែ​ស្អាត​នោះ​ទេ ថែម​ទាំង​មាន​ចិត្ត​ល្អ​ទៀត​ផង៕

ប្រភព៖ Eva ប្រែសម្រួល៖ Caramel