មកពី holiday វិញការងារគរដូចភ្នំគួរដោះស្រាយយ៉ាងណាល្អបំផុត?
- 2017-09-25 13:47:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកពី holiday វិញការងារគរដូចភ្នំគួរដោះស្រាយយ៉ាងណាល្អបំផុត?
ក្រោយត្រលប់ពីដំណើរកម្សាន្តក្នុងថ្ងៃឈប់សម្រាក គ្រប់គ្នាប្រាកដជាធុញទ្រាន់ព្រោះគិតថានឹងត្រូវត្រៀមខ្លួនបែបណាសម្រាប់ថ្ងៃចូលធ្វើការ ឬត្រលប់ទៅរកស៊ីវិញ។ ដោយសារតែការងារអាចនឹងកកស្ទះក្នុងអំលុងពេលឈប់សម្រាក ដូច្នេះអ្នកគួរតែសាកល្បងជាមួយវិធីសាស្ត្ររៀបចំការងារឡើងវិញដូចខាងក្រោម៖
១. ទាញក្រដាសនិងប៊ិក៖ អ្នកមិនអាចចងចាំបានគ្រប់ចំនុចនោះទេព្រោះការងារសំខាន់អាចនឹងមានច្រើន ដូច្នេះវាទាមទារឱ្យអ្នកមានកំណត់ត្រា។
២. រៀបតាមលំដាប់៖ មិនមែននឹកឃើញធ្វើអ្វីក៏ចេះតែធ្វើតាមចិត្តចង់នោះទេ ត្រូវកំណត់យកការងារណាដែលសំខាន់ជាងគេយកមកធ្វើមុន។
៣. ប្រមូលអារម្មណ៍មកវិញ៖ ក្រោយពីសម្រាកលំហែកាយរួច គួរគប្បីប្រមូលអារម្មណ៍ឱ្យបានមូលមកលើការងារប្រចាំថ្ងៃវិញ។
៤. បញ្ចូលកំណត់ត្រាក្នុងប្រព័ន្ធអេឡិចត្រូនិច៖ អ្នកអាចវង្វេងដៃទុកក្រដាសដែលកត់ត្រាចំនុចដែលត្រូវធ្វើ ប៉ុន្តែប្រសិនបើបញ្ចូលវាទៅក្នុងសម្ភារៈអេឡិចត្រូនិច ដូចជាក្នុងទូរសព្ទដៃ នោះអ្នកនឹងមិនភ្លេចវាទេ៕
ចុចអាន៖ស្ត្រីជោគជ័យក្នុងរឿងលុយកាក់ មិនដែលចោលទម្លាប់ទាំង ៤ នេះសោះឡើយ!