ចង់​រស់​​ដល់​អាយុ​​ ១០០​ អ្នក​គួរ​តែ​នៅ​ឲ្យ​ឆ្ងាយ​ពី​ទម្លាប់​ឥត​បាន​ការ​ទាំង​នេះ

  • 2017-09-15 11:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​រស់​នៅ​​ឲ្យ​មាន​អាយុ​វែង​និង​សុខភាព​ល្អ​ពេល​ចាស់​ទៅ​មិន​មែន​ជា​រឿង​ដែល​កើត​ឡើង​ដោយ​ចៃដន្យ​ទេ​តែ​វា​ជា​អ្វី​ដែល​យើង​អាច​កំណត់​បាន​។ ​ចង់​មាន​អាយុ​យឺនយូរ​អ្វី​ដែល​អ្នក​គួរ​ធ្វើ​គឺ​ត្រូវ​តែ​ចេះ​រក្សា​ខ្លួន​ប្រាណ​ដោយ​ប្រកាន់​យក​ទម្លាប់​ល្អ​ៗ​ ហើយ​បោះ​បង់​ទម្លាប់​ណា​ដែល​មិន​ចំណេញ​ដល់​សុខភាព៖

១.​ ជក់​​

ព្រោះ​វា​ប៉ះពាល់​ដល់​សុខភាព​ខ្លាំង​ណាស់។ វា​អាច​បង្កើត​ឲ្យ​មាន​ជំងឺ​ជា​ច្រើន​ដូច​ជា​មហារីក​ ប៉ះពាល់​សួត​ហើយ​មិន​តែ​ប៉ុណ្ណោះ​វា​ក៏​ប៉ះ​ទៅ​ដល់​អ្នក​ហិត​ផ្សែង​បារី​ពី​អ្នក​ជក់​ទៀត​ផង។​

២. ​គេង​តិច​ជ្រុល

រឿង​គេង​ឲ្យ​គ្រប់​គ្រាន់​គឺ​​ជា​រឿង​សំខាន់​ដែល​អ្នក​ត្រូវ​ធ្វើ​ឲ្យ​បាន​រាល់​ថ្ងៃ​ដើម្បី​​ឲ្យ​រាងកាយ​មាំមួន​និង​ជៀសវាង​ជំងឺ​ផ្សេង​ៗ​។

៣. អង្គុយ​ច្រើន​ពេក

ជា​ពិសេស​អ្នក​ធ្វើ​ការ​ជាមួយ​កុំព្យូទ័រ​ដែល​ត្រូវ​អង្គុយ​សំកុក​មួយ​ថ្ងៃ​ៗ​វាល់​ល្ងាច។​ ការ​អង្គុយ​ច្រើន​ក៏​នាំ​រាងកាយ​ចុះ​ខ្សោយ​និង​ឈាន​ទៅ​រក​ជំងឺ​ផង​ដែរ។

៤. មិន​បាន​យក​ចិត្ត​ទុក​ដាក់​ពីកន្លែង​រស់​នៅ

នេះ​គឺ​ជា​ចំណុច​សំខាន់​ដែល​មនុស្ស​ភាគ​ច្រើន​មើល​រំលង។ បើ​អ្នក​មាន​កន្លែង​រស់​នៅ​មួយ​ដែល​មាន​ផាសុកភាព​ អារម្មណ៍​អ្នក​ក៏ស្រស់ស្រាយ​រាល់​ថ្ងៃ​​ដែរ។

៥. ស្រា

​ញ៉ាំ​បន្តិច​បន្តួច​គឺ​ OK តែ​បើ​អ្នក​ញ៉ាំ​ច្រើន​និង​ជា​ប្រចាំ​ទៀត​នោះ​អ្នក​គួរ​តែ​ទាយ​ដឹង​ហើយ​ថា​​អាច​មាន​អ្វី​កើត​ឡើង​ចំពោះ​សុខភាព។

៦. ​ខ្វះ​ការ​ហាត់ប្រាណ

ទោះ​អ្នក​គ្មាន​ពេល​​ហាត់​ច្រើន​​ជា​ប្រចាំ​ក៏​គួរ​តែ​ចំណាយ​ពេល​ ១០ ទៅ​ ១៥ នាទី​ក្នុង​មួយ​ថ្ងៃ​ដែរ។

៧. ញ៉ាំ​អាហារ​មិន​ល្អ​

យល់​ល្អ​អ្នក​គួរ​ញ៉ាំ​សណ្ដែក​ និង​​បន្លែ​ផ្លែឈើ​ស្រស់​ៗ​ឲ្យ​​បាន​ច្រើន​​ព្រោះ​​នេះ​សុទ្ធ​តែ​ជា​ចំណី​​ដ៏​ចាំ​បាច់​ដើម្បី​ឲ្យ​មាន​អាយុ​វែង។

៨. ខ្វះ​ទំនាក់ទំនង

តើ​អ្នក​ដឹង​ទេ​ថា​មិត្តភ័ក្ដិ​ សមាជិក​គ្រួសារ​ ឬ​បង​ប្អូន​ជា​ដើម​សុទ្ធ​តែ​ជា​មនុស្ស​សំខាន់​ដែល​ធ្វើ​ឲ្យ​ជីវិត​​អ្នក​​មាន​ន័យ​ មិន​ឯក​កោរ។ អារម្មណ៍​រីករាយ​ជា​ប្រចាំ​នេះ​ហើយ​ដែលជួយ​ឲ្យ​អ្នក​កាន់​តែ​អាយុ​វែង។

៩. មិន​រក​ពេល​សម្រាក​សោះ

​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​អ្នក​កាន់​តែ​រវល់​ជាមួយ​ការងារ​ ហើយ​ស្ត្រេស​ក៏​កាន់​តែ​កើន​ផង​​ដែរ​។ ត្រូវ​​រក​ពេល​សម្រាក​ខ្លះ​សម្រាប់​ខ្លួន​ឯង៕

ចុច​អាន៖ មនុស្ស​ស្រី​ជោគជ័យ​ តែងមាន​ទម្លាប់​​ ៦ យ៉ាង​នេះមុន​ពេល​ចូល​គេង​

ប្រភព៖ thelist ប្រែ​សម្រួល៖ Chhai Yarith

អត្ថបទពេញនិយម