ភ្ញាក់ខ្លួន! សញ្ញាទាំង៥បញ្ជាក់ថាគេចាត់ទុកយើងត្រឹមជាមិត្តភ័ក្ដិប៉ុណ្ណោះ
- 2017-09-14 02:48:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភ្ញាក់ខ្លួន! សញ្ញាទាំង៥បញ្ជាក់ថាគេចាត់ទុកយើងត្រឹមជាមិត្តភ័ក្ដិប៉ុណ្ណោះ
មនុស្សប្រុសតែងបង្ហាញសញ្ញាយ៉ាងច្បាស់ថាគេស្រលាញ់អ្នកឬអត់។ បើ crush របស់អ្នកបង្ហាញសញ្ញាទាំងនេះដាក់អ្នក មានន័យថាអ្នកគ្រាន់តែមិត្តភ័ក្ដិធម្មតាសម្រាប់គេតែប៉ុណ្ណោះ។
១. អ្នកតែងតែជាអ្នកចាប់ផ្ដើមមុនទាំងអស់
អ្នកទាំង២បានដើរលេង មើលកុន ញ៉ាំអីជាមួយគ្នាទាំងអស់។ តែអ្វីជាបញ្ហានោះគឺគម្រោងទាំងនោះសុទ្ធតែអ្នកជាអ្នកផ្ដួចផ្ដើមទាំងអស់ បើអ្នកមិនបបួលទេ គេក៏មិនបបួលអ្នកមុនដែរ។
២. គេធ្វើមេអណ្ដើកឲ្យអ្នកនឹងមិត្តភ័ក្ដិរបស់គេ
ពេលដើរលេងជាក្រុមម្ដងៗ អ្នកតែងធ្វើខ្លួនឲ្យស្អាតដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់គេ តែផ្ទុយទៅវិញ គេបែរជាធ្វើមេអណ្ដើក ឬបង្អាប់អ្នកជាមួយមិត្តភ័ក្ដិរបស់គេទៅវិញ។
៣. អ្នកទាំង២មិនដែលណាត់ជួបពេលល្ងាចៗទាល់តែសោះ
អ្នកណាក៏ដឹងដែរថា បរិយាកាសពេលល្ងាចនឹងធ្វើអ្វីៗប្រែក្លាយជារ៉ូមែនទិកជាងមុន ដូចនេះគូស្នេហ៍តែងណាត់គ្នាពេលល្ងាច។ តែចំពោះអ្នកវិញ បើគេណាត់អ្នកតែបាយថ្ងៃត្រង់ ឬផឹកកាហ្វេព្រឹកវិញ នេះក៏ជាសញ្ញា១បង្ហាញថា គេមិនចាប់ចិត្តលើអ្នកឡើយ។
៤. គេនិយាយពីស្រីដទៃ
អ្នកនឹងដឹងថាខ្លួនបាត់បង់ឱកាសទាំងស្រុង នៅពេលដែលគេបើកចិត្តប្រាប់អ្នកថាគេកំពុងលួចស្រលាញ់នារីណាម្នាក់។ បើពេលនិយាយពីនារីម្នាក់នោះ គេថែមទាំងញញឹមទៀតនោះ មានន័យថាគេលង់នឹងនាងខ្លាំងណាស់។
៥. អ្នកទាំង២តែងជួបគ្នាតែនៅទីសាធារណៈ
ជំនួសឲ្យហាងកាហ្វេរ៉ូមែនទិក ឬកន្លែងណាដែលសម្រាប់តែគូស្នេហ៍ គេតែងណាត់អ្នកនៅកន្លែងដូចជាសាលារៀន ឬផ្សារទំនើបជាដើម។ នេះបញ្ជាក់ឲ្យឃើញថា គេអាចខ្វះអ្នកដើរផ្សារជាមួយ ទើបបបួលអ្នកមកទៅ គ្មានអ្វីលើសហ្នឹងទេ៕