តារា​ស្រី​​ថៃ​ល្បី​ៗ​​ដែល​​កាន់​តែ​ស្អាត​​ កាន់​តែ​ជោគជ័យ​ក្រោយ​​លែងលះ​ស្វាមី

  • 2017-09-13 07:18:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្ដី​ស្រឡាញ់​ពេល​មក​ដល់​ចំណុច​មួយ​ដែល​មិន​អាច​ចុះ​សម្រុង​នឹង​គ្នា​បាន​ហើយ មិន​ថា​​ដោយ​មូលហេតុ​អ្វី​ក៏​ដោយ ទី​បំផុត​ក៏​ត្រូវ​មាន​ការ​ចែក​ផ្លូវ​កើត​ឡើង។ យ៉ាង​ណា​មិញ​​បរាជ័យ​ស្នេហា​​ក៏​មិនមែន​មាន​ន័យ​ថា​ជីវិត​ក៏​ត្រូវ​បញ្ចប់ ឬ​បរាជ័យ​តាម​នោះ​ដែរ។ តួយ៉ាង​នៅ​ក្នុង​ពិភព​សិល្បៈ​ថៃ​មាន​តារា​ស្រី​ស្រស់​ស្អាត​ជា​ច្រើន​នាក់​ដែល​បាន​ឆ្លង​កាត់​រឿង​លែងលះ​នេះ តែ​ទោះ​យ៉ាង​ណា​អាជីព​របស់​ពួកគេ​កាន់​តែ​ទទួល​បាន​ជោគជ័យ ​​ហើយ​ជា​ពិសេស​​គឺ​ពួក​គេ​នៅ​តែ​ថែទាំ បំប៉ន​សុខភាព​ និង​សម្រស់​របស់​ខ្លួន​ជា​លំដាប់ ​និង​កាន់​តែ​សិចស៊ី​ជាង​មុន​ទៅ​ទៀត។

៥. តារា​សម្ដែង Janie Tienphosuwan វ័យ ៣៦ឆ្នាំ បាន​លែងលះ​ជាមួយ​ស្វាមី​កាល​ពី​ឆ្នាំ​២០១៤។

៤. តារា​សម្ដែង Woonsen Virithipa វ័យ ៣៦ឆ្នាំ បាន​លែងលះ​ជាមួយ​ស្វាមី​គឺ​តារា​សម្ដែង Chakrit កាល​ពី​ឆ្នាំ​២០១៦។

៣. តារា​សម្ដែង Tangmo Nida វ័យ ៣២ឆ្នាំ បាន​លែងលះ​ជាមួយ​ស្វាមី​គឺ​តារា​ចម្រៀង Tono កាល​ពី​ឆ្នាំ​២០១៥។

២. តារា​សម្ដែង Pang Ornjira វ័យ ៣២ឆ្នាំ បាន​លែងលះ​ជាមួយ​ស្វាមី​កាល​ពី​ឆ្នាំ​២០១៥។

១. តារា​សម្ដែង Ying Yae Nontaporn វ័យ ៣០ឆ្នាំ បាន​លែងលះ​ជាមួយ​ស្វាមី​កាល​ពី​ឆ្នាំ​២០១៦។

ប្រភព៖ Spiceee ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម