ឃើញ​​ចំណុច​​ទាំង​នេះ​​អ្នក​នឹង​យល់​​​ហើយ​ថា​ហេតុអ្វី​ការងារ​អូទេស​ពិបាក​ជាប់​ម្ល៉េះ?

  • 2017-09-10 03:06:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​បម្រើ​លើ​យន្តហោះ​​​គឺ​ជា​ការងារ​មួយ​ដែល​អ្នក​អាច​​ធ្វើ​ដំណើរ​ទៅ​គ្រប់​ទី​កន្លែង​ ហើយ​​ថែម​ទាំង​បាន​ប្រាក់ខែ​ច្រើន​ទៀត​។ ​វា​ជា​ក្ដី​ស្រមៃ​របស់​មនុស្ស​ជា​ច្រើន ប៉ុន្តែ​តើ​អ្នក​ដឹង​ទេ​ថា​ដើម្បី​ជាប់​​ការងារ​នេះ​មិន​មែន​ងាយ​ស្រួល​​ឡើយ​។ វា​តម្រូវ​ឲ្យ​អ្នក​ត្រូវ​ឆ្លង​កាត់​​លក្ខខណ្ឌ​ពិបាក​ៗ​ជា​ច្រើន៖

១. ត្រូវ​ចេះ​ហែល​ទឹក

នេះ​ជា​តម្រូវ​ការ​របស់​ក្រុមហ៊ុន​ភាគ​ច្រើន​ដែល​ត្រូវ​ឲ្យ​អ្នក​បម្រើការ​លើ​យន្តហោះ​ចេះ​ហែល​ទឹក​​ត្រៀម​ក្នុង​ករណី​ដែល​យន្តហោះ​ត្រូវ​ចុះចត​បន្ទាន់​ក្នុង​ទឹក។

២. សក់

ភាគ​ច្រើន​បុគ្គលិក​នារី​ត្រូវ​ទុក​សក់​ប្រវែង​ត្រឹម​ស្មា​តែ​ប៉ុណ្ណោះ​ដើម្បី​ងាយ​ស្រួល​ធ្វើ​ការ។

៣. គ្មាន​ស្នាម​សាក់

​មិន​ថា​តូច​ឬ​ធំ​នោះ​ទេ​គឺ​មិន​តម្រូវ​ឲ្យ​មាន​ឡើយ។

៤. ចេះ​ជំនាញ​ដើរ​ព្រៃ

ដើម្បី​បង្ការ​ករណី​ដែល​យន្តហោះ​ត្រូវ​ចុះចត​ក្នុង​ព្រៃ​ ក្រុម​​អាកាសចរណ៍​នៅ​ប្រទេស​​មួយ​ចំនួន​ដូចជា​ប្រេស៊ីល​​ជា​ដើម​បាន​តម្រូវ​ឲ្យ​បុគ្គលិក​របស់​ខ្លួន​ត្រូវ​មាន​ជំនាញ​ដើរ​ព្រៃ​ទៀត​ផង។

​​៥. រឹងមាំ

អ្នក​បម្រើការ​នៅ​លើ​យន្តហោះ​តែង​មាន​នាទី​ចាំ​ជួយ​លើក​ឥវ៉ាន់​របស់​អ្នក​ដំណើរ​ ដូចនេះ​រាង​កាយ​រឹង​មាំ​គឺ​ជា​​ភាព​ចាំ​បាច់​បំផុត។

៦. មិន​ត្រូវ​មាន​ស្នាម​អ្វី​លើ​មុខ​ឡើយ

ទោះ​បី​ស្នាម​សម្លាក​ ឬ​ប្រជ្រុយ​ពី​កំណើត​ក៏​ដោយ។

៧. ក្រចក​ត្រូវ​ខ្លី​ជា​និច្ច

គឺ​ដើម្បី​ឲ្យ​មើល​ទៅ​ស្អាត​ និង​មាន​អនាម័យ។

៨. ហាម​រៀបការ

នេះ​គឺ​ជា​លក្ខខណ្ឌ​សម្រាប់​នារី​អូទេស​ថ្មី​ដែល​មិន​ទាន់​មាន​បទពិសោធន៍។ សម្រាប់​អ្នក​ដែល​ធ្វើ​ការ​នេះ​យូរ​ហើយ​គឺ​អាច​រៀប​ការ​បាន។

៩. កម្ពស់

មាន​ការ​ប្រែប្រួល​ទៅ​តាម​ក្រុមហ៊ុន​ផ្សេង​ៗ​គ្នា​​ ប៉ុន្តែ​ជា​ទូទៅ​នារី​អូទេស​ត្រូវ​មាន​កម្ពស់​យ៉ាង​អន់​បំផុត​ក៏​ ​ចាប់​ពី​ ១. ៦០ cm ឡើង​ដែរ។

១០. ទម្ងន់

ត្រូវ​តែ​មាន​ទម្ងន់​សម​ជាមួយ​នឹង​រូប​រាង និយាយ​ឲ្យ​ស្រួល​យល់​គឺ​ត្រូវ​តែ​មាន​រាង​ស្អាត។

១១. រង្វង់​ចង្កេះ

នេះ​ក៏​ជា​ចំណុច​ដែល​នារី​បម្រើការ​លើ​យន្តហោះ​ត្រូវ​ឆ្លងកាត់​ដែរ។ បើ​តាម​ក្រុមហ៊ុន​អាកាសចរណ៍​បារាំង​ រង្វង់​ចង្កេះ​ដែល​ត្រឹមត្រូវ​ល្អ​គឺ​មិន​ឲ្យ​លើស​ពី​ ១០០ cm នោះ​ឡើយ។

១២. ​ត្រូវ​នៅ​ក្មេង

អ្នក​ប្រាកដ​ជា​ធ្លាប់​ឃើញ​ហើយ​ថា​នារី​អូទេស​សុទ្ធ​តែ​ក្មេង​ៗ។ ការ​កំណត់​អាយុ​អាច​ប្រែប្រួល​ទៅ​តាម​ក្រុមហ៊ុន​ផ្សេង​គ្នា​តែ​ជា​ទូទៅ​គឺ​មិន​ឲ្យ​លើស​ ២៥​ ឆ្នាំ​ឡើយ​ពេល​ចូល​ដំបូង។

១៣. ហាម​មាន​រោម​ក្លៀក​ ឬ​រោម​ច្រមុះ​វែង

នេះ​គឺ​ជា​លក្ខខណ្ឌ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​អាមេរិក​ដែល​តម្រូវ​ឲ្យ​បុគ្គលិក​សម្អាត​រោម​ទាំង​នោះ​ចេញ​បើ​មាន។

១៤. មាន​ជើង​ស្អាត

នេះ​ក៏​ជា​​​ចំណុច​សំខាន់​ផង​ដែរ។ នារី​អូទេស​​មិន​ត្រឹម​តែ​ត្រូវ​មាន​ជើង​ស្អាត​ប៉ុណ្ណោះ​ទេ​ តែ​ថែម​ទាំង​ត្រូវ​រឹង​មាំ​ទៀត​ផង​ព្រោះ​ត្រូវ​ឈរ​យូរ៕

ចុច​អាន៖ ដឹង​តែ​ប៉ុន្មាន​ក្បាច់​នេះ​ ទៅ​ទិញ​ខោអាវ​លែង​​ភ័យខក​ចិត្ត​ទៀត​ហើយ

ចុច​អាន៖ ​វិធី​សាស្ត្រ​ធ្វើ​ឲ្យ​ខ្លួនឯង​ក្លាយ​ជា​មនុស្ស​កាន់​តែ​ជោគជ័យ​ដោយ​មិន​បាច់​ពឹង​អ្នក​ណា

ប្រភព៖ Brightside ប្រែ​សម្រួល៖ Chhai Yarith

អត្ថបទពេញនិយម
អត្ថបទថ្មី