ពេលទាំង៥ដែលអ្នកមិនគួរផឹកទឹក ព្រោះអាចមានគ្រោះថ្នាក់ដល់សុខភាព
- 2017-09-07 03:04:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពេលទាំង៥ដែលអ្នកមិនគួរផឹកទឹក ព្រោះអាចមានគ្រោះថ្នាក់ដល់សុខភាព
បើទោះបីជាការផឹកទឹកមានសារប្រយោជន៍ដល់សុខភាពក៏ដោយ តែបើផឹកខុសកាលៈទេសៈវិញ គឺអាចមានគ្រោះថ្នាក់ដែលមិនអាចស្មានបាន។
ខាងក្រោមនេះគឺជាកាលៈទេសៈទាំង៥ដែលអ្នកត្រូវជៀសវាងការផឹកទឹកឲ្យទាល់តែបាន បើមិនចង់មានវិប្បដិសារីទេនោះ។
១. ពេលដែលបានផឹកទឹកច្រើនពេកហើយ
ផឹកទឹកច្រើនពេកនឹងធ្វើឲ្យអត្រាអំបិលក្នុងរាងកាយក្លាយជារាវ នោះនឹងធ្វើឲ្យសារជាតិ natri នៅក្នុងឈាមធ្លាក់ចុះដែរ។ នៅពេលអាការៈនេះកើតឡើង នឹងបង្កឲ្យមានការក្អួតចង្អោរ ប្រកាច់ និងអាចឈានទៅដល់ការស្លាប់ទៀតផង។
២. នៅពេលទឹកនោមមានសភាពថ្លា
បំភ្លេចច្បាប់ផឹកទឹកមួយថ្ងៃ៨កែវទៅ តែត្រូវពណ៌ទឹកនោមវិញថាតើអ្នកផឹកទឹកគ្រប់គ្រាន់ហើយឬនៅវិញ។ នៅពេលទឹកនោមមានពណ៌លឿងស្ដើង នោះបង្ហាញឲ្យឃើញថាអ្នកផឹកទឹកគ្រប់គ្រាន់ហើយ។ ប្រសិនបើទឹកនោមមានពណ៌លឿងខ្លាំងត្រូវផឹកទឹកភ្លាម។ ឯពេលទឹកនោមមានពណ៌ថ្លាឈ្វេងគឺជាសញ្ញាបង្ហាញឲ្យឃើញថាគួរផ្អាកផឹកទឹកសិន។
៣. ពេលហាត់ប្រាណហត់ខ្លាំង
នៅពេលហាត់ប្រាណ រាងកាយនឹងបាត់បង់ថាមពលតាមរយៈការបែកញើស។ នៅពេលនេះអ្វីដែលរាងកាយត្រូវការគឺប្រូតេអ៊ីនដើម្បីបំពេញកម្លាំងមកវិញ។ ដោយសារតែទឹកគ្មានជីវជាតិបំប៉នអ្វីទាំងអស់នោះ ដូចនេះមិនគួរបញ្ចូលទឹកនៅពេលនេះដែរ។ បើអាច អ្នកគួរជំនួសទឹកធម្មតាដោយទឹកដូង ព្រោះវាមានទាំងជាតិម៉ាញេសូម ហ្វាយប៊ើ សូដ្យូម ប៉ូតាស្យូម និងវីតាមីន C។
៤. ពេលញ៉ាំច្រើន
មនុស្សមួយចំនួនដោយសារតែចង់ញ៉ាំតិចក៏ប្រឹងផឹកទឹកច្រើនមុនពេលញ៉ាំ។ តែអ្នកវិទ្យាសាស្ត្រមិនគាំទ្រវិធីនេះឡើយ។ ផឹកទឹកដើម្បីញ៉ាំតិចគឺមិនល្អសម្រាប់សុខភាពឡើយ ព្រោះរាងកាយមិនទទួលបានគ្រប់សារជាតិចិញ្ចឹម។
៥. ផឹកទឹកភ្លាមក្រោយពេលញ៉ាំ
អ្នកវិទ្យាសាស្ត្រណែនាំឲ្យផឹកទឹកក្រោយពេលញ៉ាំអាហារ៣០នាទី។ ព្រោះផឹកទឹកក្រោយពេលញ៉ាំភ្លាមនឹងធ្វើជីវជាតិក្លាយជារាវ និងបញ្ចុះអត្រាអង់ហ្សីមនៃប្រព័ន្ធរំលាយអាហារ៕