ការផាត់មុខខុសក្បួនទាំងនេះអាចធ្វើឱ្យភ្នែកអ្នកមានបញ្ហាបាន
- 2017-11-07 00:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការផាត់មុខខុសក្បួនទាំងនេះអាចធ្វើឱ្យភ្នែកអ្នកមានបញ្ហាបាន
ការផាត់មុខគឺសិល្បៈ ក៏ដូចជាការនិយមទូទៅរបស់មិត្តនារីភាគច្រើន ដើម្បីឱ្យសម្រស់របស់ខ្លួនកាន់តែមានភាពស្រស់ស្អាតព្រមទាំងបង្កើនភាពជឿជាក់រាល់ពេលចេញទៅក្រៅផងដែរ។ យ៉ាងណាក្តី ប្រសិនបើនារីមិនបានដឹងពីរបៀបនៃការផាត់មុខបានត្រឹមត្រូវទេ នោះវានឹងធ្វើឱ្យមានការប៉ះពាល់ធ្ងន់ធ្ងរដល់ភ្នែករបស់អ្នក។ តើអ្វីខ្លះដែលជាការផាត់មុខខុសក្បួនដែលបណ្តាលឱ្យមានផលប៉ះពាល់ទាំងនោះ?
១. មិនពត់រោមភ្នែកមុនលាបMascara៖ មុនពេលដែលលាប Mascara អ្នកគួរតែពត់រោមភ្នែកជាមុនសិន ពុំនោះទេរោមភ្នែកនឹងងាយដាច់ហើយជ្រុះ។
២. ប្រើម្សៅទ្រនាប់ក្រាស់ពេក៖ ជៀសវាងការប្រើម្សៅទ្រនាប់ក្រាស់ពេកជាពិសេសនៅផ្នែកក្រោមភ្នែក ព្រោះវាបណ្តាលឱ្យភ្នែកទៅជាផ្សា។
៣. ប្រើម្រាមដៃលាបត្របកភ្នែក៖** គួរប្រើជក់ទន់ៗជំនួសវិញ ព្រោះវាស្រាលជាងការប្រើម្រាមដៃ។
៤. ប្រើជក់កខ្វក់ផាត់៖** ជក់កខ្វក់នោះសំដៅលើជក់ដែលអ្នកមិនបានសម្អាតញឹកញ៉ាប់។ ជាតិកខ្វក់ដែលនៅជាប់នឹងជក់ធ្វើឱ្យប៉ះពាល់ដល់ភ្នែក។
៥. មិនលាងដៃមុនពេលផាត់មុខ៖** ជាតិកខ្វក់នៅជាប់ដៃនឹងមានផលប៉ះពាល់ចំពោះស្បែកនិងភ្នែក ដូច្នេះគួរលាងដៃឱ្យបានស្អាតសិនមុនពេលផាត់មុខ៕