មនុស្ស​ប្រុស ៤ ប្រភេទ​​ដែល​ស្រីៗគួរ​តែ​ដក​ខ្លួន​​ចេញឲ្យ​បាន​លឿន មុន​ពេល​ប្រើ​ពាក្យ​ថា​«ស្ដាយ​ក្រោយ»

  • 2017-09-01 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​ខ្លះ​ស្នេហា​មិន​អាច​ពន្យល់​បាន​ទេ បើ​ចិត្ត​ស្រលាញ់​​ហើយ​ពិបាក​នឹង​ហាម​ឃាត់​ណាស់។ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ក៏​អ្នក​ត្រូវ​គិត​ពី​អនាគត​ដែរ បើ​អ្នក​ជ្រើសរើស​ខុស នឹង​អាច​ស្ដាយ​ក្រោយ​អស់​មួយ​ជីវិត ដូច្នេះ​បើ​ជួប​មនុស្ស​ប្រុស​ប្រភេទ​ដូច​ខាង​ក្រោម​ គួរ​តែ​ដក​ខ្លួន​ឲ្យ​ហើយ​ទៅ កុំ​ឲ្យ​ជ្រុល​ពេល​ទាន់ ៖

១. មនុស្ស​ប្រុស​ដែល​យក​អ្នក​ទៅគ្រប់គ្រង

រូបតំណាង

ស្នេហា​មិន​មែន​ជា​ការ​គ្រប់​គ្រង​ឡើយ ដូច្នេះ​បើ​អ្នក​ជួប​បុរស​ប្រភេទ​នេះ គួរ​តែ​ឆាប់​ដក​ខ្លួន​ទៅ។ បើ​គេ​មាន​ក្ដី​ស្រឡាញ់​ពិត​ចំពោះ​ គាត់​នឹង​មិន​ព្យាយាម​គ្រប់គ្រង​ជីវិត​អ្នក​ឡើយ គាត់​គ្រាន់​តែ​បង្ហាញ​ផ្លូវ ធ្វើ​ជា​ទីប្រឹក្សា​ និង​គ្រាំ​ទ្រ​នូវ​អ្វី​ដែល​អ្នក​ស្រឡាញ់ មិន​មែន​បញ្ជា ឬឲ្យ​ដើរ​តាម​ផ្លូវ​ដែល​គាត់​ត្រួសត្រាយ​ឲ្យ​នោះ​ទេ។

២. មនុស្ស​ប្រុស​ដែល​គិត​ពី​​ខ្លួន​ឯង​ជាង​អ្វី​ៗ​ទាំង​អស់

​មនុស្ស​ប្រុស​បែប​នេះ​គឺ​អាត្មានិយម​បំផុត ព្រោះ​គេ​គិត​តែ​ពី​សេចក្ដី​សុខ​ផ្ទាល់​ខ្លួន​ មិន​បាន​ខ្វល់​បី​អ្នក​ណា​ឡើយ។ ​បើ​អ្នក​សេពគប់​ជាមួយ​មនុស្ស​ប្រភេទ​នេះ​នឹង​គ្មាន​ក្ដី​សុខ​ទេ ប្រហែល​ជា​គាំ​ទ្រូង​ទៅ​វិញ​ក៏​ថា​បាន ​ព្រោះ​គេ​មិន​សូវ​គិត​គូរ​ពី​អ្នក​ឡើយ សំខាន់​គេ​ល្អ គេ​សប្បាយ​តែ​ខ្លួន​គេ។

៣. មនុស្ស​​ប្រុស​ដែល​ស្រលាញ់​អ្នក​តាម​អារម្មណ៍

រូបតំណាង

​​គេ​ចង់​ល្អ​ជាមួយ គេ​ចង់​ក្បែរ ឬគេ​ចង់​ស្រលាញ់​អ្នក​តាម​តែ​អារម្មណ៍​គេ​មួយ​ឆាវ​ៗ ពេល​ណា​គេ​អារម្មណ៍​ល្អ​គេ​ក៏​មក​រក​ ហើយពេល​ណា​អារម្មណ៍​មិន​ល្អ ឬក៏មិន​ត្រូវ​ការ​ គេ​ក៏​ចោល​អ្នក។ និយាយ​រួម​គឺ​ទុក​អ្នក​ដូច​តុក្កតា​អីចឹង ចង់​ឱប​ក៏​ឱប ចង់​ធាក់​ចេញ​ក៏​ធាក់ តាម​តែ​ចិត្ត​គេ​ដោយ​គ្មាន​ភាព​ច្បាស់​លាស់​ជាមួយ​អ្នក​ឡើយ។

៤. មនុស្ស​ប្រុស​ដែល​កំណាញ់​រឿង​លុយ​កាក់

បើ​បុរស​ដែល​ចេះ​សន្សំ​មិន​អី​នោះ​ទេ តែ​បើ​ជា​មនុស្ស​ដែល​ស្វិត​បេះ​មិន​ចេញ​រឿង​លុយ​កាក់​នោះ អ្នក​ច្បាស់​ជា​វេទនា​ហើយ​ ព្រោះ​ថ្ងៃ​ក្រោយ​បើ​ត្រូវ​ក្លាយ​ជា​គ្រួសារ​តែ​មួយ​អ្នក​នឹង​ពិបាក​ក្នុង​ការ​ចាយ​វាយ​ក្នុង​គ្រួសារ ហើយ​ពេល​មាន​បញ្ហា​គេ​ក៏​មិន​ចង់​ចេញ​លុយ​ដែរ សំខាន់​បំផុត​គេ​អាច​នឹង​កាន់​លុយ​ខ្លួន​ឯង​ក៏​ថា​បាន។

បើ​អាច​ដក​ខ្លួន​បាន​គួរ​តែ​ដក ព្រោះ​កុំ​ឲ្យ​ថ្ងៃ​ក្រោយ​អ្នក​និយាយ​ថា​«ស្ដាយក្រោយ»

ចុចអាន៖បើជ្រុលបែកគ្នាជាមួយសង្សារហើយ កុំព្យាយាមចង់ធ្វើមិត្តវិញឲ្យ​​

ប្រភព៖ Steptohealth ប្រែ​សម្រួល៖ ផេង ផលធិតា

អត្ថបទពេញនិយម