គយគន់សម្រស់បវរកញ្ញាចក្រវាលទី១របស់ឡាវ
- 2017-08-31 02:38:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គយគន់សម្រស់បវរកញ្ញាចក្រវាលទី១របស់ឡាវ
វ៉ាមុខបេក្ខនារីរាប់រយរូប កញ្ញា Souphaphone Somvichith បានដណ្ដើមយកបានជយលាភីបវរកញ្ញាចក្រវាលឆ្នាំ២០១៧។ នេះគឺជាលើកទី១ដែលប្រទេសឡាវរៀបចំការប្រលងនេះ។
កាលពីថ្ងៃទី២៦ខែសីហាមុននេះ កម្មវិធីប្រលងបវរកញ្ញាចក្រវាលឡាវលើកដំបូងត្រូវបានប្រព្រឹត្តឡើងនៅទីក្រុងវៀងចន្ទន៍។ លទ្ធផលចុងក្រោយគឺស្រីស្អាត Souphaphone Somvichith បានដណ្ដើមបានមកុដពេជ្រ និងត្រូវទៅប្រកួត Miss Universe នៅខែវិច្ឆិកាខាងមុខនេះ។
Somvichith មានកម្ពស់១.៧៦ម និងកំពុងតាមរៀនមុខវិជ្ជាគ្រប់គ្រងពាណិជ្ជកម្មនៅសកលវិទ្យាល័យមួយ។ មុនពេលគ្រងតំណែងនេះ Somvichith ធ្លាប់ធ្វើជាតារាម៉ូដែលមួយរូប៕