បវរកញ្ញា​ភេទ​ទី​បី​​ថ្មី Yoshi​ រំឭក​ដំណើរ​ដើម​ទង​រឿង​កែ​ភេទ

  • 2017-08-30 02:23:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទម្រាំ​ទទួល​បាន​ជោគជ័យ​ដូច​ថ្ងៃ​នេះ បវរកញ្ញា​ឯក​កែ​ភេទ​ថៃ​ឆ្នាំ​២០១៧ ត្រូវ​ឆ្លង​កាត់​ឧបសគ្គ​ជា​ច្រើន។

កាល​ពី​យប់​ថ្ងៃ​ទី​២៦​ខែ​សីហា​កន្លង​ទៅ​នេះ ស្រី​ស្អាត​កែ​ភេទ Yoshi បាន​គ្រង​តំណែង​ខ្ពស់​បំផុត​របស់​កម្មវិធី​ប្រលង​បវរកញ្ញា​កែ​ភេទ Miss Tiffany។ ក្រោយ​ពេល​ទទួល​បាន​ជយលាភី Yoshi បាន​ឲ្យ​ដឹង​ថា​នាង​ចាប់​ផ្ដើម​ពត់​ធ្មេញ​នៅ​អាយុ​១៥​ឆ្នាំ និង​ចាប់​ផ្ដើម​ទុក​សក់​វែង។ តែ​ដល់​ពេល​ឡើង​រៀន​សាកល នាង​បាន​ធ្វើ​ដើម​ទ្រូង និង​បាន​សម្រេច​ចិត្ត​កែ​ភេទ​តែ​ម្ដង។

និយាយ​ពី​គម្រោង​ដ៏​ធំ​ក្នុង​ជីវិត​នេះ ស្រី​ស្អាត​អាយុ​២០​ឆ្នាំ​បាន​រៀបរាប់​ថា កាល​ពី​នាង​ប្រាប់​ពី​រឿង​នេះ​ទៅ​កាន់​ឪពុក​ម្ដាយ​ដំបូង ពួក​គាត់​បាន​បដិសេធ​យ៉ាង​ខ្លាំង។ តែ​ក្រោយ​ពេល​នាង​ទទួល​បាន​ជោគជ័យ​ក្នុង​វិថី​សិល្បៈ​ជាមួយ​រូបរាង​ថ្មី ទើប​នាង​ទទួល​បាន​ការ​អនុញ្ញាត​ពី​អ្នក​មាន​គុណ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្នុង​ការ​គ្រង​តំណែង​នេះ ស្រី​ស្អាត​កើត​ឆ្នាំ​១៩៩៧​ទទួល​បាន​រថយន្ត Mercedes មួយ​គ្រឿង លុយ​សុទ្ធ​១សែន​២​ម៉ឺន​បាត (៣៦០០​ដុល្លារ) និង​មកុដ​មួយ៕

ប្រភព៖ Eva ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម