រូបបដិមាខ្មែរត្រូវបានយកទៅច្នៃជាម៉ូដរ៉ូបនៅប្រទេសរុស្ស៊ី (វីដេអូ)
- 2017-08-26 03:14:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រូបបដិមាខ្មែរត្រូវបានយកទៅច្នៃជាម៉ូដរ៉ូបនៅប្រទេសរុស្ស៊ី (វីដេអូ)
គេហទំព័រហ្វេសប៊ុកដែលមានឈ្មោះថា Russian Fashion Blogger បានបង្ហោះនូវវីដេអូដើរម៉ូដមួយកាលពី ១៦ ម៉ោងមុន ដែលក្នុងនោះរ៉ូបនីមួយៗបានច្នៃដោយមានរូបបដិមាខ្មែរបុរាណនៅជាប់ជាមួយ។
រូបបដិមាខ្មែរដែលគេសង្កេតឃើញតាមរយៈវីដេអូនោះ គឺជារូបព្រះបាទជ័យវរ្ម័នទី ៧ ដែលត្រូវបានស្គាល់ថាជាស្តេចដែលមានអំណាចខ្លាំងក្លា កាលពីសម័យអង្គរដ៏រុងរឿងរបស់ខ្មែរ។ ព្រមជាមួយនឹងមតិកោតសរសើរ ក៏មានជាមតិរិះគន់យ៉ាងចាស់ដៃផងដែរ ពីសំណាក់អ្នកដែលបានទស្សនាវីដេអូនោះ ព្រោះវាហាក់ដូចជាការជាន់ឈ្លីវប្បធម៌ខ្មែរដែលយកបដិមាបុរាណនោះទៅស្លៀកនៅនឹងដងខ្លួនដូច្នោះវិញ៕ ទស្សនាវីដេអូខាងក្រោម៖
ប្រភព៖ ទំព័រហ្វេសប៊ុក Russian Fashion Blogger