អស់​ទាស់! សម្រស់​តារា​​ថៃ​ល្បី​ៗលើ​កម្រាល​ព្រំ​ក្រហម​ Poem យប់​មិញ

  • 2017-08-24 02:36:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គួរ​ឲ្យ​ចាប់​អារម្មណ៍​ទៀត​ហើយ​សម្រាប់កម្មវិធី​​បង្ហាញ​ម៉ូដ​សំលៀកបំពាក់​ថ្មី​របស់​ប្រ៊េន Poem​ “Collection Autumn/Winter 2017” ​នៅ​ប្រទេស​ថៃ​កាល​ពី​យប់​មិញ ព្រោះ​ក្រៅ​ពី​ការ​បញ្ចេញ​ម៉ូដ​សំលៀកបំពាក់​ថ្មី​ៗ​ឲ្យ​បណ្ដា​អ្នក​កាសែត​ និង​ទស្សនិកជន​បាន​ឃើញ​ហើយ ក្នុង​នោះ​ក៏​មាន​វត្តមាន​តារា​សម្ដែង និង​តារា​ចម្រៀង​​ជា​ច្រើន​ចូលរួម​ជា​កិត្តិយស។

តារា​ល្បី​ៗ​ដែល​បាន​ចូល​រួម​ក្នុង​កម្មវិធី​នោះ​ដែរ​រួម​មាន Aom Sushar, Pancake Khmenit, Toey Jarinporn, Anne Tomprasom, Kwan Usamanee & Golf Pichaya, Jui Warataya & Push Puttichai និង Kao Supassra ជា​ដើម។ កាន់​តែ​ពិសេស​ តារា​ម្នាក់​ៗ​បាន​បញ្ចេញ​ម៉ូដ​និង​សម្រស់​​យ៉ាង​ពិសេស​ៗ​រៀង​ៗ​ខ្លួន មិន​ឲ្យ​បណ្ដា Cameraman និង​ទស្សនិកជន​ខក​ចិត្ត​នោះ​ឡើយ។ ទស្សនា​ម៉ូដ​សំលៀកបំពាក់​​​របស់​តារា​ល្បី​ៗ​មួយ​ចំនួន​​ខាង​ក្រោម​នេះ៖

Push & Jui
Push & Jui
Golf & Kwan
Golf & Kwan
Anne
Pancake
Aom
Toey
Kao Hormones

ប្រភព៖ Sanook ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន