ចង់ថតរូប Selfie ស្អាតធម្មជាតិ គួរចេះវិធី Makeup បែបនេះ
- 2017-08-22 03:22:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់ថតរូប Selfie ស្អាតធម្មជាតិ គួរចេះវិធី Makeup បែបនេះ
មនុស្សស្រីដែលមានរូបថត Selfie ស្អាតមើលទៅបែបធម្មជាតិ ពួកគេតែងមានស្ទីលផាត់មុខដ៏អស្ចារ្យ មួយ។ ថ្ងៃនេះ កញ្ញា នឹងបង្ហាញពីអាថ៌កំបាំងនៃការផាត់មុខសម្រាប់ថតរូប Selfie ឲ្យបានស្អាតបំផុត៖
១.សម្អាតមុខជាងមុនសិន
មុនពេល Makeup គួរតែលាងសម្អាតផ្ទៃមុខឲ្យអស់ធូលី និងជាតិខ្លាញ់សិន ទើបពេលផាត់ម្សៅវាមិនប្រតាក ឬកកដុំៗ។
២.ប្រើម្សៅពណ៌ស្បែក
មនុស្សស្រីទោះមានរូបសម្បត្តិស្អាតស្រាប់ហើយក៏ដោយ បើចង់ឲ្យរូបថត Selfie ឃើញរឹតតែស្រស់ស្អាតជាងធម្មតាបន្តិចនោះ គួរតែប្រើម្សៅណាដែលមានសាច់ដូចទៅនឹងស្បែកយើងដែរ។ ព្រោះមិនធ្វើឲ្យមុខសជាងក និងស្បែកខ្លួនឡើយ។
៣.ម្សៅទ្រនាប់
បើអ្នកជឿជាក់ថាមុខខ្លួនឯងមានសភាពសរលោងស្រាប់ មិនចាំបាច់ត្រូវការម្សៅទ្រនាប់ក៏បានដែរ។ តែបើមិនច្បាស់ទេ គួរតែប្រើម្សៅទ្រនាប់បន្តិច ព្រោះងាយស្រួលក្នុងការតប់ម្សៅផាត់ចូលស្បែកមុខសព្វល្អ។
៤.ការប្រើពណ៌ថ្ពាល់
សម្រាប់ការថតរូប Selfie មិនចាំបាច់ទាល់តែផាត់មុខក្រាស់ៗដូច មានកម្មវិធីឡើយ ហើយពណ៌ថ្ពាល់គឺប្រើពណ៌ស្រាលល្មមៗបានហើយ ដើម្បីឲ្យស៊ីគ្នានឹងម្សៅ។ កន្លែងដែលត្រូវផាត់មានបរិវេណថ្ងាស សងខាងច្រមុះថ្ពាល់ និងចង្កា។
៥.កុំភ្លេចបិទបាំងស្នាមរង្វង់ភ្នែកខ្មៅ
បញ្ហាដ៏ធំរបស់ស្ត្រីគឺរង្វង់ភ្នែកខ្មៅ ដូចនេះគួរប្រើផលិតផលលាបបំបាត់ស្នាមនោះមួយជាន់ដែរ ទើបផ្ទៃសាច់មុខស្អាតស្មើគ្នា។
៦.ភ្នែក និងចិញ្ចើម
ចង់ឲ្យរូបថតមើលទៅស្រស់ស្អាតតាមបែបធម្មជាតិ ដូចនេះភ្នែកមិនចាំបាច់ផាត់ក៏បានដែរ។ តែចង់ចង់គួរតែផាត់ពណ៌សូកូឡា ឬពណ៌ត្នោតស្រាលៗ បន្ទាប់មកគូរ eyeliner និងលាបម៉ាស្ការ៉ាជាការស្រេច។
៧.ក្រែមលាបមាត់
មានពីរ stlye សម្រាប់បបូរមាត់ទី១ ក្រែមស្រាលៗដូចជាពណ៌ផ្កាឈូក និងពណ៌សាច់។ ចំណែកជម្រើសទី២ ពណ៌ដិតៗ ឬក្រហមតែម្ដងក៏បាន។
៨.ម៉ូដសក់
សក់ មានភាពងាយស្រួលបំផុត គឺគ្រាន់តែគាបត្រង់ ឬមូលរួញៗ និងចង់ធ្វើម៉ូដរៀងរញ៉េរញ៉ៃបន្តិចជាការស្រេច៕
ចុចអាន៖ផ្លាស់ប្ដូរស្ទីលផាត់មុខបែបកាចៗម្ដង សម្រស់នឹងប្លែកពីធម្មតា