ខ្លាំងមែន! តារាស្រីថៃ៨រូបរៀនពូកែបាន GPA ខ្ពស់ៗកប់ ទោះមមាញឹកការងារខ្លាំង
- 2017-08-18 03:11:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្លាំងមែន! តារាស្រីថៃ៨រូបរៀនពូកែបាន GPA ខ្ពស់ៗកប់ ទោះមមាញឹកការងារខ្លាំង
តារាសម្ដែងល្បីម្នាក់ៗប្រាកដជាមិនសូវមានពេលទំនេរច្រើនទេ ព្រោះក្រៅពីការងារសម្ដែងពួកគេក៏ត្រូវចេញតាមកម្មវិធីផ្សព្វផ្សាយផលិតផលនានា ព្រមទាំងកម្មវិធីផ្សេងៗជាច្រើនទៀត។ យ៉ាងណាមិញតារាមួយចំនួននៅតែអាចឆ្លៀតពេលបន្តការសិក្សាយកសញ្ញាបត្រខ្ពស់ៗបាន ហើយជាពិសេសការសិក្សារបស់ពួកគេនៅតែលេចធ្លោថែមទៀត។
ថ្ងៃនេះ Kanha នឹងបង្ហាញតារាស្រីក្នុងប្រទេសថៃចំនួន ៨រូបដែលមានទាំងកេរ្តិ៍ឈ្មោះ ទេពកោសល្យល្អក្នុងសិល្បៈ ហើយថែមទាំងមានលទ្ធផលសិក្សាគួរឲ្យសរសើរថែមទៀត សម្រាប់ការបញ្ចប់ថ្នាក់បរិញ្ញាបត្ររបស់ពួកគេ។
Aom Sushar ទទួលបានមធ្យមភាគជិត ៣.៥០ នៅមហាវិទ្យាល័យសិល្បៈសាស្ត្រ សម្ដែង និងដឹកនាំសម្ដែង ពីសាកលវិទ្យាល័យ Srinakharinwirot។
Gypsy Keerati ទទួលបានមធ្យមភាគប្រមាណ ៣.៤០ មហាវិទ្យាល័យប្រព័ន្ធផ្សព្វផ្សាយ សាកលវិទ្យាល័យ Chulalongkorn។
Mew Nittha ទទួលបានមធ្យមភាគប្រមាណ ៣.៤៦ ផ្នែក Fashion Design ពីសាកលវិទ្យាល័យ Srinakharinwirot។
Taew Nathaphon ទទួលបានមធ្យមភាគប្រមាណ ៣.៤០ ផ្នែកស្ថាបត្យកម្ម ពីសាកលវិទ្យាល័យ Chulalongkorn ។
Rodmay Kaneungnich ទទួលបានមធ្យមភាគប្រមាណ ៣.៦១ ផ្នែកសិល្បៈច្នៃម៉ូដ ពីមហាវិទ្យាល័យ Srinakharinwirot។
Prang Kannarun ទទួលបានមធ្យមភាគ ៣.៧៨ ផ្នែកទេសចរណ៍និងបដិសណ្ឋារកិច្ច ពីសាកលវិទ្យាល័យ Mahidol International។
Ja Jittapa ទទួលបានមធ្យមភាគប្រមាណ ៣.៧០ ផ្នែកសិល្បៈសាស្ត្រ នៃសាកលវិទ្យាល័យ Chulalongkorn។
Bebe Thanchanok ទទួលបានមធ្យមភាគប្រមាណ ៣.៩១ ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ពីសាកលវិទ្យាល័យ Assumption ហើយបច្ចុប្បន្នក៏ជាសាស្ត្រាចារ្យម្នាក់ទៀតផង ៕