៥ វិធីបញ្ចុះបញ្ចូលឪពុកម្ដាយ ឲ្យព្រមទទួលយកមិត្តប្រុសធ្វើជាកូនប្រសា
- 2017-08-17 03:07:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៥ វិធីបញ្ចុះបញ្ចូលឪពុកម្ដាយ ឲ្យព្រមទទួលយកមិត្តប្រុសធ្វើជាកូនប្រសា
ឧបសគ្គស្នេហាដ៏ធំរបស់យុវវ័យ គឺការជំទាស់ពីអ្នកមានគុណតែម្ដង។ បើកំពុងតែជួបបញ្ហានេះ គួរបញ្ចុះបញ្ចូលឪពុកម្ដាយទទួលយកមិត្តប្រុសធ្វើជាកូនប្រសា តាមវិធីទាំង ៥ ខាងក្រោម៖
១.បង្ហាញពីសមត្ថភាពមិត្តប្រុស
មិនមែនអ្នកមានគុណប្រកាន់ពីវណ្ណៈនោះទេ តែមកពីពួកគាត់ខ្លាចមិត្តប្រុសយើងជាមនុស្សគ្មានការងារច្បាស់លាស់ ឬសមត្ថភាពអ្វីដែលអាចមើលថែកូនស្រីគាត់បាន។ ដូចនេះគួរបង្ហាញតែច្បាស់ក្នុងចិត្តខ្លួនឯង និងយកទៅអះអាងមុខឪពុកម្ដាយថា សង្សារមានការងារដ៏ល្អត្រឹមត្រូវទាំងបច្ចុប្បន្ន និងទៅអនាគតដែលអាចចិញ្ចឹមយើងរស់បាន។ តែបើមិត្តប្រុសគ្មានការងារអ្វីច្បាស់លាស់ទេ ពិតណាស់ពួកគាត់ពិតជាជំទាស់។
**២.ចំណុចពិសេសដែលមិត្តប្រុសមាន**
ពិតជាពិបាកណាស់ក្នុងការអង្វរករឲ្យម្ដាយឪពុកព្រមបើកចិត្តទទួលយកបុរសម្នាក់ ដែលពួកគាត់មិនស្គាល់មកធ្វើជាកូនប្រសា។ មូលហេតុចម្បង ព្រោះតែចាស់ៗមិនដឹងមិនស្គាល់ពីសង្សារយើងថាជាមនុស្សបែបណាកាច ស្លូត មានប្រពន្ធកូនរួចហើយ ឬនៅ....។ តែបើយើងព្យាយាមជំរុញឲ្យមិត្តប្រុសទៅស្និទ្ធនឹងគ្រួសារ នោះពួកគាត់នឹងអាចសង្កេតឃើញថាមិត្តប្រុសយើងជាមនុស្សបែបណា បើជាសុភាពបុរសពិតៗ គាត់នឹងព្រមទទួលយកដោយឯងៗ។
៣.ឲ្យសង្សារបង្ហាញភាពក្លាហាននៅចំពោះមុខចាស់ទុំ
បើមិត្តប្រុសពិតជាមានរៀបការ គួរតែប្រាប់គេឲ្យទៅសុំឪពុកម្ដាយយើងរៀបការដោយផ្ទាល់មាត់ ឬក៏ឲ្យចាស់ទុំចូលទៅនិយាយសួរនាំតែម្ដង។ ពេលចាស់ទុំស្គាល់គ្នា បានន័យថាជាការផ្ដល់កិត្តិយស និងមុខមាត់ដល់ខាងស្រី បូករួមទាំងបានស្គាល់អត្តចរិតកូនកំលោះខ្លះដែរហើយ ចាស់ៗគាត់មិនរារាំងទៀតឡើយ។
៤.បែបផែនគ្រួសារខាងប្រុស
ចាស់ៗច្រើនតែគិតថា ទោះខាងប្រុសមិនសូវធូរធារឲ្យតែមានរបៀបរៀបរយ និងស្រលាញ់កូនស្រី នោះពួកគាត់មិនទំនាស់ឡើយ។ តែបើឋានៈគ្រួសារខាងប្រុសខ្ពស់ជាងខាងស្រី ហើយបែរជាបញ្ចេញអាកប្បកិរិយាមិនឲ្យតម្លៃខាងស្រី នោះដាច់ខាតពួកគាត់នឹងរារាំងស្នេហាដល់ទីបំផុត ព្រោះម្ដាយឪពុកខ្លាចថា ក្រោយរៀបការរួចគ្រួសារគេធ្វើបាបកូនស្រីគាត់។
៥.រំអុកខ្លាំង
កាលណាយើងកាន់តែរំអុកខ្លាំងពីរឿងមិត្តប្រុស នោះអ្នកមានគុណរឹតតែមិនពេញចិត្ត ហើយព្យាយាមជំទាស់ឲ្យដល់ទីបំផុតដែរ ព្រោះឃើញយើងយកចិត្តទុកដាក់នឹងរឿងនេះពេក។ យកល្អគួរតែកុំទៅរំខាន ឬអុកឡុកខ្លាំងដោយការគំរាមកំហែងពួកគាត់ដោយប្រការណាមួយអី គ្រាន់តែបញ្ជាក់ពីជំហរច្បាស់លាស់មិនកែប្រែ ហើយធ្វើខ្លួនឲ្យស្ងៀមស្ងាត់ទើបជាការល្អ៕
ចុចអាន៖ទង្វើខុសគ្នារវាងបុរសដែលទុកប្រពន្ធដូចព្រះនាង និងបុរសទុកប្រពន្ធជាខ្ញុំបម្រើ