ទង្វើខុសគ្នារវាងបុរសដែលទុកប្រពន្ធដូចព្រះនាង និងបុរសទុកប្រពន្ធជាខ្ញុំបម្រើ
- 2017-08-14 04:30:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទង្វើខុសគ្នារវាងបុរសដែលទុកប្រពន្ធដូចព្រះនាង និងបុរសទុកប្រពន្ធជាខ្ញុំបម្រើ
"រៀបការ" ពាក្យមួយនេះ មិនមែនអ្នកណាដែលបានឆ្លងកាត់ហើយ សុទ្ធតែអាចរកបានមនុស្សដែលខ្លួនស្រលាញ់ពិតប្រាកដនោះទេ។ មាននារីមួយចំនួនបែរជារងទុក្ខ ក្រោយពេលរៀបការទៅវិញ ព្រោះតែប្ដីមិនយល់ចិត្ត និងមិនដែលផ្ដល់ភាពកក់ក្ដៅដល់ក្រុមគ្រួសារ។ ខាងក្រោមនេះ គឺជាទង្វើមួយចំនួនដែលបង្ហាញខុសគ្នាច្បាស់ក្រឡែត រវាងបុរសដែលស្រលាញ់ប្រពន្ធពិតប្រាកដ និងបុរសដែលរៀបការប្រពន្ធមកគ្រាន់តែដើម្បីបម្រើសេចក្ដីត្រូវការរបស់ខ្លួន។
១- - បុរសស្រលាញ់ប្រពន្ធ៖ ពាក្យភរិយាឬប្រពន្ធ គឺជាពាក្យដែលមានតម្លៃបំផុតសម្រាប់គេ។ ទោះបីប្រពន្ធមិនសូវពូកែនិយាយស្ដីច្រើន ប៉ុន្តែបុរសនោះតែងតែព្យាយាមចំណាយពេលស្វែងយល់ពីប្រពន្ធរបស់ខ្លួនឱ្យកាន់តែច្រើនជាងមុន។
- បុរសមិនស្រលាញ់ប្រពន្ធ៖ ពាក្យប្រពន្ធ ឬភរិយាគ្រាន់តែជាងារសម្រាប់នារីម្នាក់ដែលគេបានរៀបការជាមួយប៉ុណ្ណោះ ហើយពាក្យថាលែងលះគ្នាក៏កាន់តែជារឿងសាមញ្ញសម្រាប់គេដែរ នៅពេលឈ្លោះគ្នា ឬមានបញ្ហាម្ដងៗ។
២- - បុរសស្រលាញ់ប្រពន្ធ៖ ទៅណាមកណាក៏តែងឱ្យដំណឹងប្រពន្ធ មិនថាទៅឆ្ងាយឬជិត ទោះការសំខាន់ឬមិនសំខាន់។ មូលហេតុនោះគឺ ដើម្បីកុំឱ្យប្រពន្ធនៅផ្ទះបារម្ភពីសុវត្ថិភាព និងមិនសប្បាយចិត្ត។
- បុរសមិនស្រលាញ់ប្រពន្ធ៖ ទៅណាជារឿងរបស់ខ្ញុំ មិនចាំបាច់ប្រាប់អ្នកណា ព្រោះប្រពន្ធដែលរៀបការមក មិនមែនយកមកទុកជាម្ដាយ ឬយាយដែលត្រូវរាយការណ៍គ្រប់រឿងដែលត្រូវធ្វើនោះទេ។
៣- - បុរសស្រលាញ់ប្រពន្ធ៖ មិនដែលភ្លេចថ្ងៃសំខាន់សម្រាប់អ្នកទាំងពីរឡើយ ទោះបីរវល់យ៉ាងណា ក៏នៅតែឆ្លៀតពេលរម្លឹកអនុស្សាវរីយ៍ ឬធ្វើរឿងរ៉ូមែនទិកជាមួយគ្នា ដើម្បីឱ្យចំណងអាពាហ៍ពិពាហ៍កាន់តែរឹងមាំ និងទុកជាគំរូល្អសម្រាប់កូន។
- បុរសមិនស្រលាញ់ប្រពន្ធ៖ ក្ដីសុខរបស់បុរសប្រភេទនេះគឺនៅលើមិត្តភ័ក្ដិច្រើនជាងប្រពន្ធនិងគ្រួសារ។ គេសុខចិត្តទៅផឹកស៊ីជាមួយបនភឿន សំខាន់ជាងយកចិត្តទុកដាក់លើថ្ងៃសំខាន់ជាមួយប្រពន្ធ។
៤- - បុរសស្រលាញ់ប្រពន្ធ៖ ទឹកភ្នែកភរិយាគឺជាអម្រែកដ៏ធ្ងន់បំផុតដែលស្វាមីមិនចង់ឃើញ។ រាល់ពេលឃើញប្រពន្ធយំម្ដងៗ ទ្រូងប្ដីឯណេះស្ទើរតែប្រេះបែកទៅហើយ ដូច្នេះគេតែងតែធ្វើអ្វីគ្រប់យ៉ាងដើម្បីលួងលោមប្រពន្ធ ឬមិនឱ្យនាងស្រក់ទឹកភ្នែកសូម្បីមួយតំណក់។
- បុរសមិនស្រលាញ់ប្រពន្ធ៖ ប្រពន្ធយំជារឿងសាមញ្ញដូចញ៉ាំបាយ៣ពេលក្នុងមួយថ្ងៃទៅហើយ គ្មានអីជារឿងចម្លែកនោះទេ ហើយក៏គ្មានអ្នកណាយំដល់ស្លាប់ខ្លួនដែរ តែយូរទៅគង់នឹងបាត់ដោយខ្លួនឯង មិនបាច់ទៅលួងក៏បាន។
៥- - បុរសស្រលាញ់ប្រពន្ធ៖ តែងតែធ្វើអ្វីៗដើម្បីឱ្យពិភពលោកដឹងថា ខ្លួនស្រលាញ់ប្រពន្ធពិតប្រាកដ។ - បុរសមិនស្រលាញ់ប្រពន្ធ៖ តែងតែភ័យខ្លាចថា ពិភពលោកដឹងថាខ្លួនស្រលាញ់ប្រពន្ធ។
៦- - បុរសស្រលាញ់ប្រពន្ធ៖ ផ្ដល់សិទ្ធិទុកដាក់លុយកាក់ពេញលេញដល់ប្រពន្ធ ព្រោះបើទុកខ្លួនឯងដដែល ចាំបាច់រៀបការមកធ្វើអី។ ប្រពន្ធហ្នឹងហើយគឺជាឃ្លាំងជង្រុកទុកដាក់ទ្រព្យសម្បត្តិបានគង់វង្សនោះ។
- បុរសមិនស្រលាញ់ប្រពន្ធ៖ លុយអ្នកណារក អ្នកនោះទុកទៅ ចាំបាច់ឱ្យប្រពន្ធទុកធ្វើអី? ស្រួលមិនស្រួល ប្រពន្ធលួចឱ្យគ្រួសារគេអស់ក៏មិនដឹង។ ឬទង្វើមួយទៀត បុរសខ្លះបែរជាអ្នកទុកដាក់លុយកាក់ ហើយឱ្យប្រពន្ធជាអ្នកសុំចាយទៅវិញ។
៧- - បុរសស្រលាញ់ប្រពន្ធ៖ រឿងយកកូនចៅគឺជារឿងសំខាន់បំផុត ព្រោះត្រូវការទំនួលខុសត្រូវខ្ពស់ ទាំងចំពោះប្រពន្ធ និងកូនដែលកើតមក។ បុរសប្រភេទនេះតែងពិភាក្សាជាមួយប្រពន្ធមុនសម្រេចចិត្តចង់បានកូន និងគិតគូរពីសុខភាពរបស់ប្រពន្ធផង។
- បុរសមិនស្រលាញ់ប្រពន្ធ៖ ទុកប្រពន្ធដូចម៉ាស៊ីនផលិតកូន ចង់បានពេលណា ក៏យកពេលហ្នឹង ទាំងមិនគិតថាសុខភាពប្រពន្ធយ៉ាងណា ជីវភាពគ្រួសារយ៉ាងណា ហើយពេលខ្លះបង្កើតគេមក គ្មានទំនួលខុសត្រូវ ទុកឱ្យប្រពន្ធដោះស្រាយតែម្នាក់ឯង៕
ចុចអាន៖ ប្រពន្ធ៤ប្រភេទ បើប្រុសៗរៀបការជាមួយ ដឹងតែក្រ ងើបមុខមិនរួច