នារី​​ៗដែល​គ្មាន​ពេល makeup សាក ១០ វិធី​នេះ អាច​ទទួល​បាន​ភាព​ស្រស់​ស្អាត​ដូចគ្នា

  • 2017-08-15 07:50:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​ចេញ​ទៅ​ធ្វើការ ឬទៅ​ក្រៅ​ម្ដង​ៗ មនុស្ស​ស្រី​ភាគច្រើន​ត្រូវ​ចំណាយ​ពេល​លើ​ការ​ផាត់​មុខ​មិន​ក្រោយ ៣០ នាទី​ទេ ដើម្បី​ឲ្យ​កាន់តែ​ស្រស់​ស្អាត​មួយ​កម្រិត​ទៀត​​ពី​សម្រស់​ធម្មជាតិ។ ពេល​ខ្លះ​ការ makeup យូរ​ពេក ធ្វើឲ្យ​យើង​គ្មាន​ពេល​គ្រប់គ្រាន់​ធ្វើ​ឡើយ ស្រប​ពេល​ក្រោក​ពីគេង​យឺត​ទៀតនោះ​។ កុំភ័យ​ស្រី​ៗ​អាច​សាក ១០ វិធី​នេះ​បាន ព្រោះ​​ទទួល​បាន​ភាព​ស្រស់​ស្អាត​ដូចតែ​គ្នា​ ទៅ​នឹង​ការ​ផាត់​មុខ​ដែរ​ទេ៖

រូបតំណាង

**១**.បើក្រោក​ពី​គេង​ខក មិន​អាច​ផាត់​មុខ​បានពេញលេញ គ្រាន់តែ​គូស EYELINER ទៅ​ ព្រោះ​វា​ជួយ​ឲ្យ​ស្រី​ៗ​មើល​ទៅ​ស្អាត​បែប​ធម្មជាតិ​បាន។

រូបតំណាង

.បាញ់​ទឹក WATER MIST (ទឹក​បាញ់​សម្រាប់​ពេល​ផាត់​មុខ) ដើម្បី​ឲ្យ​មើល​ទៅ​មាន​សំណើម និង​លាប​ក្រែម​តែ​មួយ​ឆ្វាច​ជា​ការ​ស្រេច។

.ធ្វើ​តែ​ម៉ូដ​សក់​ងាយ​ៗ​ទៅ​បាន​ហើយ​ដូចជា​គាប​សក់​ពីរ បី​ស្រទាប់​ខាង​លើ និង​ក្ដោប ឬ​មូល​បន្តិច​ៗ​ទៅ។

.ទោះ​ប្រញាប់​ប៉ុណ្ណា​ក៏​គួរ​កុំ​ភ្លេច​​លាប​ម្សៅ​ទ្រនាប់ ឬ BBCream មួយ​ជាន់​។

.ដាច់ខាត​កុំ​ឲ្យ​បបូរមាត់​ទទេ ត្រូវ​មាន​លាប​ក្រែម​ពណ៌​រាង​ដិត​ៗ​បន្តិច ដើម្បី​ឲ្យ​មើល​ទៅ​ឃើញ​លេចធ្លោ។

.មិន​បាន​ផាត់​មុខ​ក៏​ដោយ តែ​ត្រូវ​រក​ផលិតផល​ណា​បិទបាំង​ស្នាម​រង្វង់​ខ្មៅ​ក្រោម​ភ្នែក​ជា​ចាំបាច់។

.ដាក់ MOISTURIZER តាម​ខ្លួន​ជានិច្ច ដើម្បី​ឆ្លៀត​ឱកាស​បន្ថែម​សំណើម​ដល់​ស្បែក​ពេល​មក​ដល់​កន្លែង​ធ្វើការ។

រូបតំណាង

.បើ​មិន​បាន​ធ្វើ​អ្វី​សោះ​ក៏​ដោយ ក៏​មិន​គួរ​បំភ្លេច​ការ​គូរ​ចិញ្ចើម​ដែរ។

.ដើម្បី​សម្រួល​ដល់​ការ​ផាត់​មុខ យើង​គួរតែ​ស្លៀកពាក់​ជាមុន ទើប​មិន​ខ្លាច​ពេល​ធ្វើ​មុខ​រួច ត្រូវ​ខ្ទេច​ដោយសារ​ខោអាវ។

១០.ក្រែម​លាប​មាត់​គួរ​ប្រើ​ជា​ជក់ ទៀត​រហ័ស និង​មិន​ចាំបាច់​គូរ​ត្រេ​មាត់​ជាមុន៕

ចុចអាន៖ធុញ​នឹង​ពណ៌​ក្រែម​លាប​រាល់ថ្ងៃ​មែនទេ ចឹង​ងាក​មក​សាក​ក្រែម​ថ្មី ៧ ពណ៌​នេះ​ម្ដង

ប្រភព៖ Allwomenstalk ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម