មានអារម្មណ៍ដូចម្ដេច នៅពេលមនុស្សយើងមិនស្រលាញ់មកស្រលាញ់យើង?
- 2017-08-15 04:37:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានអារម្មណ៍ដូចម្ដេច នៅពេលមនុស្សយើងមិនស្រលាញ់មកស្រលាញ់យើង?
បើក្ដីស្រលាញ់មិនមែនមកពីសងខាងទេ មនោសញ្ចេតនាដែលគេមានសម្រាប់យើងគឺក្លាយជាសម្ពាធរបស់យើង។
១. អរគុណមនោសញ្ចេតនាដែលគេមានសម្រាប់យើង ហើយក៏សូមទោសសម្រាប់មនោសញ្ចេតនាមួយនេះដែរ។
២. ខ្លាចបំផុតគឺគេផ្ញើឡើងវែងឲ្យយើង តែយើងឆ្លើយទៅវិញតែមួយម៉ាត់។ មានអារម្មណ៍ថាមានកំហុសចំពោះគេណាស់។
៣. បើបដិសេធគេគឺមិនហ៊ាន តែបើទទួលយកគេគឺរឹតតែមិនអាច។
៤. ដំបូងឡើយអត់មានអារម្មណ៍អ្វីទាំងអស់ចំពោះគេ តែក្រោយដឹងថាគេស្រលាញ់យើង ចាប់ផ្ដើមស្អប់គេ។ បើទោះបីជាមិនរវល់ក៏ដោយ ក៏ខ្ជិលតបសារគេដែរ។
៥. ឃើញកែវភ្នែកគេ នឹកដល់កែវភ្នែកខ្លួនឯងដែលធ្លាប់លួចស្រលាញ់គេដែរ។
៦. បើយើងមិនស្រលាញ់គេទេ មនោសញ្ចេតនារបស់គេចំពោះយើងនឹងក្លាយទៅជាសម្ពាធ។
៧. បើមិនឆ្លើយសារគេ មានអារម្មណ៍ថាអត់សុជីវធម៌ តែបើឆ្លើយទៅដូចជាមានអារម្មណ៍ថាផ្ដល់ក្ដីសង្ឃឹមឲ្យគេ។
៨. កុំចង់សាកនៅក្បែរគេឲ្យសោះ បើយើងបដិសេធគេនឹងមានអ្នកឈឺតែម្នាក់ តែបើចង់សាកនៅក្បែរលទ្ធផលគឺឈឺទាំង២នាក់។
៩. ពេលមនុស្សដែលយើងមិនស្រលាញ់មកស្រលាញ់យើង គេប្រែក្លាយទៅជាបញ្ហាសម្រាប់យើង។
១០. បន្ទាត់២ដែលឈរស្របគ្នា នឹងគ្មានថ្ងៃជួបគ្នាឡើយ សូមកុំចំណាយពេលឥតប្រយោជន៍ទៀត៕