កាដូ៥យ៉ាងចំណាយតិច តែអាចឲ្យមិត្តប្រុសលង់ស្រឡាញ់អ្នកខ្លាំងជាងរបស់ថ្លៃទៅទៀត
- 2017-08-14 08:04:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាដូ៥យ៉ាងចំណាយតិច តែអាចឲ្យមិត្តប្រុសលង់ស្រឡាញ់អ្នកខ្លាំងជាងរបស់ថ្លៃទៅទៀត
ជាគូស្នេហ៍នឹងគ្នា ប្រាកដជាមិនអត់ទេ ពេលវេលាពិសេសៗដែលត្រូវជូនកាដូគ្នា ដូចជាថ្ងៃកំណើត ថ្ងៃ Anniversary ឬក៏ថ្ងៃពិសេសផ្សេងៗរបស់គូស្នេហ៍យើង។ យ៉ាងណាមិញ កាដូដែលយើងត្រូវឲ្យទៅគូស្នេហ៍ មិនប្រាកដថាទាល់តែវាជារបស់ប្រ៊េន មានតម្លៃថ្លៃ ទើបអាចបង្ហាញពីទឹកចិត្តរបស់យើង និងធ្វើឲ្យភាគីម្ខាងទៀតរំជួលចិត្តនោះទេ។ ដើម្បីជួយសន្សំសំចៃលុយស្រីៗយើងផង ថ្ងៃនេះ Kanha នឹងបង្ហាញពីកាដូ៥យ៉ាងដែលចំណាយលុយតិច ប៉ុន្តែតម្លៃរបស់វាគឺល្មមឲ្យមិត្តប្រុសស្រឡាញ់យើងដកចិត្តមិនរួច។
១. អាហារដែលយើងចម្អិនផ្ទាល់ដៃ
គ្រាន់តែធ្វើបង្អែម ឬនំខេកស្អាតៗឲ្យសង្សារ ឬចម្អិនអាហារពេលល្ងាចឲ្យគេញ៉ាំមួយពេលនោះក៏ធ្វើឲ្យគេរំភើបចិត្តបាត់ទៅហើយ។
២. រូបគំនូរផ្ទាល់ដៃ ឬកាតជូនពរដែលអ្នកច្នៃខ្លួនឯង
កាដូទាំងនេះនឹងអាចឲ្យអ្នកដែលទទួលអាចយល់បានពីការតាំងចិត្តរបស់អ្នក មិនថារូបគំនូរ កាត ឬរូប Stickers Cute Cute គឺសុទ្ធតែមានន័យសម្រាប់គេទាំងអស់។
៣. ដើមឈើ ឬដើមផ្កាដូចៗ
ដើមឈើតូចៗ ស្រួលចិញ្ចឹម ហើយក៏មានអត្ថន័យល្អទៀតផង ដែលប្រៀបដូចគ្នានឹងទំនាក់ទំនងរវាងអ្នកនឹងគេដែលនឹងនៅស្ថិតស្ថេរ ហើយនឹងរីកចម្រើនទៅមុខ។
៤. វីដេអូឃ្លីប Cute Cute
បើអ្នកជាមនុស្សចូលចិត្ត ឬមានរូបស្អាតៗពេញទូរសព្ទ ក៏អាចសាកល្បងយកវាមកប្រើបាន ដោយឥលូវនេះការបង្កើតវីដេអូឃ្លីបខ្លីៗហាក់មិនមែនជារឿងលំបាកទៀតទេ គឺគ្រាន់តែយករូបទាំងនោះមកកាត់តបញ្ចូលគ្នា រួចហើយដាក់បញ្ចូលចម្រៀងពីរោះៗ ឬចម្រៀងដែលខ្លួនឯងច្រៀងនោះក៏ធ្វើឲ្យគាត់រំជួលចិត្តជាក់ជាមិនខាន។
៥. ចេញក្រៅជាមួយគ្នា
ពេលខ្លះមិនចាំបាច់ត្រូវមានកាដូផងក៏បាន គឺអ្នកអាចកំដរគាត់ចេញទៅធ្វើអ្វីថ្មីៗជាមួយគ្នា មិនថាទៅដើរលេង ធ្វើការងារស្ម័គ្រចិត្ត ឬអ្វីមួយដែលអ្នកទាំងពីរមិនធ្លាប់ធ្វើពីមុន ដើម្បីជាការបង្កើនអនុស្សាវរីយនិងចំណងចិត្តកាន់តែស្អិតល្មួត ៕