កុំ​បន្ទោស​ថា​មាន​ជំងឺរ៉ាំរ៉ៃគេង​មិន​លក់​ បើ​យករឿង​​ទាំង​នេះដាក់​ក្នុង​ខ្លួន​ហើយ​នោះ

  • 2017-08-12 13:45:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

“ទម្រាំ​គេង​លក់​ម្តងៗ​ពិបាក​អើយ​ពិបាក គេង​បាន​បន្តិច​ភ្ញាក់ ភ្ញាក់​ហើយ​ពិបាក​គេង​លក់​វិញ ក្រោក​ពី​ព្រលឹម​គ្មាន​កម្លាំង​កំហែង​មាន​អារម្មណ៍​ថា​គេង​មិន​ឆ្អែត​ទៀ​ត​” តើ​អ្នក​មាន​បញ្ហាទាំង​នេះ​ទេ​? បើ​អ្នក​មាន​បញ្ហា​ដូច្នេះ អ្នក​កំពុង​មាន​ជំងឺ​គេង​មិន​លក់​ហើយ!

គេង​មិន​លក់​អាច​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​ជីវិត​រស់នៅ​របស់​អ្នក​បាន​។ ប្រសិនបើ​អ្នក​គេង​មិន​លក់ អ្នក​ប្រាកដជា​ពិបាក​ក្នុង​ការ​ប្រមូល​ផ្ដុំ​នូវ​អារម្មណ៍​ក្នុង​កិច្ច​ការងារ​ប្រចាំថ្ងៃ​។ អ្នក​អាច​មាន​អារម្មណ៍​តានតឹង​ និង​ងាយ​ទទួល​រង​នូ​វ​អារម្មណ៍​មួរ​ម៉ៅ​។ ការ​គេង​មិន​លក់​គឺ​មាន​អត្រា​ខ្ពស់​ចំពោះ​ស្ត្រី មនុស្ស​វ័យ​កណ្តាល​ឬ​វ័​យ​ចំ​ណាស់ អ្នក​ធ្វើ​ការងារ​ប្តូរ​ម៉ោង អ្នក​ជំងឺ​ទូទៅ​ និង​អ្នកមាន​ជំងឺ​ផ្លូវចិត្ត​។ ចំពោះ​មនុស្ស​ពេញវ័យ ការ​គេង​មិនសូវ​លក់​គឺជា​រឿង​ធម្មតា​ទេ​ ខណៈ​ដែល​បញ្ហា​មាន​ច្រើន​ជាង​មនុស្ស​វ័យ​កណ្តាល​និង​មនុស្ស​ចាស់​។​

គេង​មិន​លក់​ចែកចេញជា​ពីរ​ប្រភេទ​ គឺ​ដំណាក់កាល​ដំបូង​ និង​រ៉ាំរ៉ៃ​។ ការ​គេង​មិន​លក់​ដែល​ជាទូទៅ​មាន​រយៈពេល​ខ្លី​ត្រូវ​បាន​គេ​ហៅថា​ការ​គេង​មិន​លក់​ដំណាក់កាល​ដំ​បូ​ង​។ អ្នក​អាច​មាន​បញ្ហា​នេះ​រហូតដល់​មួយ​ខែ ដែល​ជា​រឿយៗបញ្ហា​នៃ​ស្ថានភាព​នេះ​បណ្តា​មក​ពី​ស្ត្រេស​ទាក់ទង​នឹង​ការងារ​ឬ​ជិត​ប្រលង​។ ទ​ន្ទឹ​ម​នឹងនេះ ការ​គេង​មិន​លក់​រ៉ាំរ៉ៃ​មាន​រយៈពេល​ជាង​មួយខែ​។ វា​អាច​ទា​ក់ទង​ទៅនឹង​លក្ខខណ្ឌ​វេជ្ជសាស្ត្រ​ឬ​ជំងឺ​ផ្លូវចិត្ត​។ ការ​គេង​មិន​លក់​បណ្តាល​ឱ្យ​ប៉ះពាល់​ដល់​ប្រាជ្ញា​ស្មារតី​ដោយសារតែ​វា​ធ្វើឱ្យ​បាត់បង់​សមត្ថភាព​ក្នុងការ​ប្រមូល​ផ្តុំ​នូ​វ​អារម្មណ៍ ធ្វើឱ្យ​ការចងចាំ​មិនល្អ ឆាប់​មួរ​ម៉ៅ​និង​បាត់បង់​នូ​វ​ភាព​រីករាយ​ជាមួយ​គ្រួសារ​និង​ស​ង្គ​ម​។ លើសពី​នេះ​ទៅទៀត ការ​គេង​មិន​លក់​ជារឿយៗ​ត្រូវបាន​ផ្សារភ្ជាប់​ជាមួយនឹង​ជំងឺផ្លូវចិត្ត​ដូចជា ការធ្លាក់​ទឹកចិត្ត​ឬ​ថប់​បារ​ម្មណ៍​។​

​ថ្នាំ​ងងុយគេង​អាច​ផ្តល់​ជូន​សម្រាប់​ការ​គេង​មិន​លក់ ប៉ុន្តែ​វា​មាន​គុណវិបត្តិ​ជាច្រើន​ដូចជា​អ្នក​នឹង​ត្រូវការ​ថ្នាំ​ងងុយគេង​នេះ​ជាប្រចាំ​ខ្វះ​មិនបាន ដូច្នេះ​ហើយ​បានជា​ភាគច្រើន​គេ​ឱ្យ​ប្រើ​សម្រាប់​រយៈពេល​ខ្លី​តែ​ប៉ុណ្ណោះ​ ចឹង​អ្នក​មិន​គួរ​ធ្វើ​វា​នៅ​ពេល​គេង​មិន​លក់​នោះ​ទេ។ ជួនកាល​អ្នក​ដែល​គេង​មិន​លក់​មួយ​ចំនួន​គាត់​បាន​ជ្រើសរើស​យក​ការ​ផឹក​​ស្រា​ដើម្បី​ជួយ​ឱ្យ​ពួកគេ​គេង​លក់ ប៉ុន្តែ​វា​ក៏​មាន​ផល​ប៉ះពាល់​រយៈពេល​ខ្លី​ដែល​បណ្ដាល​មកពី​ស្រា​ផងដែរ​។ ដើម្បី​ចៀស​វាង​ផល​ប៉ះ​ពាល់​ដល់​ដំណេក​សូម​កុំ​ផឹក​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេ​អ៊ី​ន សូ​ដា ភេសជ្ជៈ​ប៉ូវ​កម្លាំង​នៅ​ពេល​ល្ងាច​ឬ​កុំ​បរិភោគ​អាហារ​ពេល​ល្ងាច​ច្រើន​ជាពិសេស​មុន​ពេល​ចូល​គេង​។​

ចឹង​​ដើម្បី​ឱ្យ​​បាន​គេង​លក់បាន​ស្ក​ប់ អ្នក​ត្រូវតែ​កំណត់​រក​នូ​វ​បញ្ហា​ដែរ​បណ្តាល​ឱ្យ​គេង​មិន​លក់​ឬ​អ្នក​អាច​ទៅ​ពិ​គ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ដើម្បី​ពិ​និត្យ​រក​នូ​វ​រោគ​វិនិច្ឆ័យ​។ ថ្នាំ​មួយ​ចំនួន​គ្រូពេទ្យ​អាច​ចេញ​នូ​វ​វេជ្ជបញ្ជា​អោយ​អ្នកប្រើប្រាស់​ដូចជា Benzodiazepine, Antihistamine និង Amitriptyline​។ អ្នក​ត្រូវ​ចងចាំ​ថា​ទៅ​ពិ​គ្រោះ​ជាមួយ​គ្រូពេទ្យ​សិន​ចាំ​ទទួលទាន​ថ្នាំ​ទាំង​នេះ​។​

បើ​​មាន​​សំណួរ​​ពាក់ព័​ន្ធ​នឹង​​អត្ថបទ​​នេះ ឬ​​​ការថែរក្សា​​សុខភាព អាច​​ទា​ក់ទង​​តាម​៖​

ចំណាំ៖ រាល់ថ្ងៃសុក្រ Kanha នឹងចេញផ្សាយអត្ថបទសុខភាព ពីអ្នកជំនាញផ្នែកសុខភាពរបស់ទស្សនាវដ្តី Healthwise Digest ពី DKSH៕

អត្ថបទ៖ DKSH

អត្ថបទពេញនិយម