ស្បែក​មុខ​ស​រលោង​អស់​ស្នាម​ជា​រៀង​រហូត ដោយសារ​យ៉ាអួ ផ្សំ​ជាមួយ​សេរ៉ូម​ប្រៃ

  • 2017-08-10 01:09:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​គ្រប់​គ្នា​ដឹង​ហើយ​ថា យ៉ាអួរ​គឺជា​ថ្នាំ​ដ៏​សក្ដិសិទ្ធិ​ដែល​អាច​ធ្វើឲ្យ​ស្បែក​ស​ស្រស់​ថ្លា ប៉ុន្តែ​បើ​បន្ថែម​ជាតិ​ប្រៃ​តែ​បន្តិច នោះ​កាន់តែ​ជួយ​ក្នុង​ការ​បង្កើន​ប្រសិទ្ធភាព​ច្រើន​ទ្វេដង។

សេរ៉ូម​ប្រៃ មាន​សមត្ថភាព​ពិសេស​ក្នុង​ការ​កម្ចាត់​ចោល​កោសិកា​ចាស់​ៗ​ដែល​ងាប់ និង​បង្ការ​បាក់តេរី​ពី​ការ​កើត​មុន។ ម្យ៉ាង​ទៀត​សម្រាប់​អ្នក​មាន​មុន​ច្រើន សេរ៉ូម​ប្រៃ​ពិតជា​អាច​ជួយ​បំបាត់​បាន​ទាំង​មុន​ធំ ខ្ទុះ និង​មុន​ខ្សាច់។

យ៉ាអួ​មិន​មាន​ជាតិ​ស្ករ​ផ្ទុក​នូវ​វីតាមីន A B E ដើម្បី​ការពារ​ធូលី​បង្ក​ទៅ​ជា​បាក់តេរី និង​ផ្ដល់​សំណើម​ដល់​ស្បែក។ មិន​តែ​ប៉ុណ្ណោះ យ៉ាអួ​មាន​អង់ស៊ីម​ដែល​មាន​ប្រសិទ្ធភាព​ខ្ពស់​ប្រឆាំង​ការ​រលាក បំបាត់​ស្នាម​សរសៃ ស្នាម​ជាំ​បណ្ដាល​មក​ពី​មុន។ ការ​បញ្ចូល​គ្នា​រវាង យ៉ាអួ​ជាមួយ​អំបិល​នឹង​ជួយ​អ្នក​ឲ្យ​ស្បែក​មាន​ភាព​ទន់​ល្មើយ ដោយ​មិន​ចាំបាច់​ប្រើ​ម្សៅ។

សម្ភារៈ​គួរ​មាន

.យ៉ាអួ​គ្មាន​ជាតិ​ស្ករ ២ ស្លាបព្រា​កាហ្វេ

.សេរ៉ូម​ដែល​មាន​ជាតិ​អំបិល ២ ស្លាបព្រា

របៀប​ធ្វើ

យក​យ៉ាអួ​គ្មាន​ជាតិ​ស្ករ និង​សេរ៉ូម​ដែល​មាន​ជាតិ​ប្រៃ​ចាក់​ដាក់​ក្នុង​កូន​ចាន​តូច​មួយ រួច​កូរ​ដោយ​ប្រើ​ស្លាបព្រា រហូត​ទាល់​តែ​ល្បាយ​នោះ​ចូល​គ្នា​ស្មើ​សាច់។

ការប្រើប្រាស់

លាង​សម្អាត​មុខ​ដែល​មាន​ជាតិ​កង្វក់​ចេញ​ពី​ផ្ទៃ​មុខ​ដើម្បី​យក​កោសិកា​ងាប់​ចេញ​ និង​ជំរុញ​ឈាម​រត់​​ឲ្យ​រត់​បាន​ស្រួល ជាពិសេស​ពង្រីក​រន្ធ​រោម ក៏​ដូចជា​ស្រូប​យក​សារ​ធាតុ​ចិញ្ចឹម​នៅ​ក្នុង​ជំហាន​បន្ទាប់។

លាប​ល្បាយ​ដែល​លាយ​រួច​នោះ​លើ​ស្បែក រួច​ម៉ាស្សា​រយៈពេល ២ ទៅ ៣ នាទី​រួច​រក្សា​ទុក ២០ នាទី ចាំ​លាង​សម្អាត​ជាមួយ​ទឹក​ស្អាត។

ចំណាំ៖ បើ​​មុខ​មាន​មុន អ្នក​ញេច​វា​ឲ្យ​អស់​​សិន ចាំ​លាប​ល្បាយ​នោះ​ពី​នើ ហើយ​ដើម្បី​បាន​លទ្ធផល​ដែល​ចង់​បាន អនុវត្ត ២-៣ ដង​ក្នុង​មួយ​សប្ដាហ៍៕

ចុចអាន៖មាន​បញ្ហា​មុខ​មុន​ធ្ងន់ធ្ងរ​មែនទេ ខ្ញី​អាច​ជួយ​បាន ថែម​ទាំង​បំបាត់​ស្លាកស្នាមបាន​ទៀត​! ចុចអាន៖អស់​ប្រហែល​៣ពាន់​រៀល ​អាច​បាន​ស្បែក​មុខ​ស​ខ្ចី លែង​ខ្វល់!

ប្រភព៖ webtinnhanh ប្រែ​សម្រួល៖ ទ្រី រ៉ាវី