ភាពយន្ត​បរាជ័យ Liu Yifei អត់​ផាត់​មុខ​ទៅ​ញ៉ាំ​អី​ធ្វើ​មិន​ដឹង

  • 2017-08-09 03:09:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើ​ទោះ​បី​ជា​ភាពយន្ត​ថ្មី​របស់​ខ្លួន​ទទួល​រង​ការ​រិះគន់​យ៉ាង​ខ្លាំង តែ​តារា​សម្ដែង​ស្រី​ល្បី​ឈ្មោះ Liu Yifei នៅ​តែ​មាន​អារម្មណ៍​ល្អ​ទៅ​ញ៉ាំ​អី​ដល់​ខេត្ត។

កាល​ពី​ថ្ងៃ​ទី​៨ ខែ​សីហា​មុន​នេះ តារា​សម្ដែង​ជួរ​មុខ​ចិន Liu Yifei បាន​ចែក​រំលែក​រូប​ភាព​ថ្មី​បំផុត​នៅ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន។ តាម​នោះ​ដែរ នៅ​ក្នុង​រូប​នាង​កំពុង​ញ៉ាំ​ស៊ុប​នៅ​ក្នុង​ភោជនីយដ្ឋាន​មួយ​នៅ​ខេត្ត Chongqing ប្រទេស​ចិន។

មុន​នោះ​ដែរ ភាពយន្ត "Once Upon a Time” របស់​នាង​ដែល​កំពុង​ត្រូវ​បាន​ដាក់​បញ្ចាំង​នោះ​មិន​ត្រូវ​បាន​ទស្សនិកជន​ចូល​មើល​ច្រើន​នោះ​ឡើយ តែ​ហាក់​បី​ដូច​រឿង​នេះ​មិន​បាន​ប៉ះពាល់​ដល់​អារម្មណ៍​របស់​ស្រី​ស្អាត​អាយុ​២៩​ឆ្នាំ​នោះ​ទេ។ មក​ញ៉ាំ​អាហារ​នៅ​ទី​នេះ សៀវ ឡុង​នី​អត់​ផាត់​មុខ​តែ​គេ​សង្កេត​ឃើញ​ថា​សម្រស់​របស់ Liu Yifei នៅ​តែ​គ្មាន​ការ​ផ្លាស់​ប្ដូរ៕

ប្រភព៖ Eva ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម