មានសញ្ញា ៦ យ៉ាងនេះ គឺដល់ពេលសមល្មមនឹងដើរចេញពីស្នេហា
- 2017-08-08 05:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានសញ្ញា ៦ យ៉ាងនេះ គឺដល់ពេលសមល្មមនឹងដើរចេញពីស្នេហា
ពេលខ្លះមិនបាច់ចាំដល់គេគេប្រាប់អ្នកថាបែកគ្នាមុនទេ គួរតែដើរចេញពីគេមុន ព្រោះទោះបីអ្នកព្យាយាមយ៉ាងណាក៏មិនអាចផ្លាស់ប្ដូររឿងដែលគង់នឹងកើតឡើងនោះទេ ជាពិសេសបើអ្នកមើលឃើញពីសញ្ញាទាំងនេះហើយ ក៏គួរដល់ពេលសមល្មមចាកចេញហើយ៖
**១. កុហកម្ដងហើយម្ដងទៀត ៖** សួរខ្លួនឯងមើលតើអាចទ្រាំនឹងការកុហកនេះប៉ុន្មានដងទៀត? មនុស្សធំៗអស់ទៅហើយ ហេតុអីត្រូវនិយាយម្ដងហើយម្ដងទៀត បើគេចង់ស្មោះត្រង់នឹងអ្នកគេមិនបាច់ព្យាយាមកុហកយើងម្ដងជាពីរដងនោះទេ។
២. ក្បត់ ៖ បើអ្នកឃើញនឹងឃើញ ឮផ្ទាល់ត្រចៀកហើយនោះ អ្នកគួរតែត្រៀមចិត្តក្នុងការដើរចេញឲ្យហើយទៅ ព្រោះមិនយូរទេគេនឹងនិយាយពាក្យនោះមកកាន់អ្នក ដូច្នេះគួរតែចាកចេញមុនគេនិយាយពាក្យនោះ។
៣. ភាពអាត្មានិយមចូលខ្លួន ៖ គេចាប់ផ្ដើមគិតតែពីខ្លួនគេជាជាងអ្វីទាំងអស់ គេធ្វើអីក៏បានឲ្យតែគេសប្បាយចិត្ត ទោះរឿងនោះប៉ះពាល់ដល់ចិត្តអ្នកក៏ដោយក៏គេមិនដែលខ្វល់ខ្វាយ។
៤. ភាពស្ងប់ស្ងាត់កើតឡើង ៖ គេចាប់ផ្ដើមមានភាពស្ងប់ស្ងាត់ជាមួយអ្នក ហើយគម្លាតរវាងអ្នក និង គេ ក៏កាន់តែឆ្ងាយទៅៗ ទោះពេលខ្លះអ្នកប្រឹងនិយាយតែឯង ក៏គ្មានបានការដែរ។
៥. មិនដែលនិយាយពីអនាគត ៖ គេមិនដែលគិតពីរឿងអនាគត ហើយក៏មិនដែលត្រៀមខ្លួនសាងគ្រួសារជាមួយអ្នកដែរ គេប្រហែលកំពុងតែចាំថ្ងៃបែកគ្នាមកដល់តែប៉ុណ្ណោះ។
៦. ឈ្លោះគ្នាច្រើនជាងត្រូវគ្នា ៖ ស្រឡាញ់គ្នាបើឈ្លោះគ្នាច្រើនវាមិនមែនជារឿងល្អនោះទេ គួរតែគិតថាយកស្នេហាមកដើម្បីភាពរីករាយ មិនមែនយកមកកើតទុក្ខដេកយំរាល់យប់ឡើយ។
មិនបាច់គេនិយាយក៏អ្នកអាចមើលដឹង ថាស្នេហានោះនឹងទៅជាយ៉ងណាដែរ៕
ចុចអាន៖ព្យាយាមថែស្នេហានោះហើយ តែនៅតែបរាជ័យ អ្នកគួរតែគិតរឿងទាំងនេះ