ពេល​​​អស់​អារម្មណ៍​ស្រលាញ់ គេ​ក៏​ចាប់​ផ្ដើុំមដើរចេញ​ដោយ​វិធី​ទាំង​នេះ

  • 2017-08-07 08:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​ខ្លះ​គេ​អស់​ចិត្ត​ជាមួយ​យើង​ទៅ​ហើយ តែ​គ្រាន់​តែ​មិន​ចង់​ប្រាប់​យើង​តាម​ត្រង់ អ្វី​ដែល​ដែល​សំខាន់​នោះ​គឺ​យើង​នៅ​តែ​គិត​ថា​គេ​ល្អ ទោះ​គេ​ចាប់​ផ្ដើម​ដើរ​ចេញ​ពី​ជីវិត​យើង​ម្ដង​បន្តិច​ៗ​ក៏​ដោយ។

រូបតំណាង

ក្នុង​ទំនាក់ទំនង​ស្នេហា​យើង​អាច​មើល​ដឹង​ថា​គេ​ចាប់​ផ្ដើម​ធុញ​ទ្រាន់​ក្នុង​ស្នេហា​ឬ​នៅ​បាន ព្រោះ​ពេល​ដែល​មនុស្ស​ចាប់​ផ្ដើម​បែប​នេះ​គេ​នឹង​បង្ហាញ​នូវ​រឿង​ទាំង​នេះ​ឡើង​មក ៖

១. និយាយគ្នា​កាន់​តែ​តិច​ទៅ​ៗ ៖ មិន​ដឹង​ត្រូវ​ធ្វើ​អី​បន្ត​នោះ​ទេ ព្រោះ​សូម្បី​តែ​ពាក្យ​និយាយ​គ្នា​ក៏​លែង​មាន គេ​ចាប់​ផ្ដើម​ព្រងើយ​កន្តើយ លែង​ចង់​ដឹង លែង​ចង់​សួរ​អី​ដែល​ទាក់ទង​ជាមួយ​យើង ពេល​នោះ​ហើយ​ការ​បែក​ផ្លូវ​គ្នា​នឹង​ឆាប់​មក​ដល់។

២. លែង​ចង់​រំលឹក​ការ​ចង​ចាំ​ល្អ​ៗ​ជាមួយ​គ្នា​ទៀត​ហើយ ៖ លែង​នឹក​ឃើញ​អនុស្សាវរីយ៍​ល្អ​ៗ​អី​ជាមួយ​គ្នា​ទៀត​ហើយ​ គ្រាន់​តែ​ដឹង​ថា​ពេល​នេះ​ចង់​នៅ​ឆ្ងាយ​ពី​យើង មិន​ចង់​នៅ​ក្បែរ​គ្នា មិន​ចង់​ជួប​មុខ​គ្នា​ញឹកញាប់​ដូច​មុន​ទេ។

រូបតំណាង

៣. លែង​​មាន​ភាពផ្អែម​ល្ហែម ៖ គេ​លែង​ចង់​ធ្វើ​អី​ដើម្បី​ស្នេហា​ទៀត​ហើយ​ និយាយ​ទៅ​គឺ​តាម​ដំណើរ​ ពេល​ណា​ពេល​ហ្នឹង មិន​ចង់​ស្រោចស្រង់​ទំនាក់ទំនង​ឡើង​វិញ​ឡើយ។

៤. លែង​ឃើញ​ពី​អំពើ​ល្អ​របស់​យើង ៖ ធ្វើ​អី​ក៏​មិន​ត្រូវ​ចិត្ត ធ្វើ​អី​ក៏​លែង​ចង់​បាន​ ហើយ​គ្មាន​អារម្មណ៍​ថា​រីករាយ​ រំភើប​ដូច​ពីមុន​ទៀត​ហើយ ព្រោះ​តែ​ក្នុង​ចិត្ត​គេ​គឺ​គ្រប់​យ៉ាង​វា​លែង​សំខាន់ អ្វី​ដែល​យើង​ធ្វើ​គឺ​ដូច​ខ្យល់​ដែល​គ្មានរូបរាង។

៥. ខឹង​ទាំង​គ្មាន​រឿង​ធំ​ដុំ​អី​សោះ ៖ មាន​រឿង​អី​តិច​តួច​គេ​ឆាប់​ខឹង គេ​ប្រកាន់​ច្រើន​ច្រើន​ជាង​ពី​មុន​ ហើយ​មិន​សូវ​ដោះស្រាយ​គ្នា​វិញ​ឡើយ គឺ​សុខចិត្ត​ដើរចេញ ទោះ​ឃើញ​យើង​ពិបាក​យ៉ាង​ណាក៏​ដោយ។

រូបតំណាង

៦. គេ​សប្បាយ​ជាមួយ​ពេល​វេលា​ផ្ទាល់​ខ្លួន​គេ ៖ គេ​រីករាយ​នៅ​ពេល​ដែល​គ្មាន​យើង ហើយ​គេ​ក៏​លែង​មាន​អារម្មណ៍​សប្បាយ​ចិត្ត​ពេល​ដែល​នៅ​ជាមួយ​គ្នា​ដែរ។ គេ​ចាប់​ផ្ដើម​ប្រើ​ពេល​ជាមួយ​អ្នក​ផ្សេង​ច្រើន នៅ​ខាង​ក្រៅ​ច្រើន ជាជាង​នៅ​ក្បែរ​យើង។

បើ​គេ​ពិត​ជា​មាន​ចំណុច​ទាំង​នេះ​មែន​ គឺ​ពិបាក​នឹង​ស្រោចស្រង់​ណាស់​ព្រោះ​គេ​លែង​ទទួល​ លែង​ចង់​បាន​អី​ទៀត​ហើយ ៕​

ចុច​អាន៖មនុស្ស​ប្រុស​​ដែល​អាត្មានិយម​ក្នុង​រឿង​ស្នេហា​​តែង​តែ​ធ្វើ​រឿង​ទាំង​នេះ

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម